ចិន​ព្រមាន​អង់គ្លេស​មិនត្រូវ​ជ្រៀត ជ្រែក​ស្ថានភាព​កោះ​ហុងកុង​

0

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន ដល់​រដ្ឋាភិបាល​អង់គ្លេស​ថា ការដែល បន្ដ​ទាមទារ​ឱ្យ​គណៈប្រតិភូ​តំណាងរាស្ដ្រ អង់គ្លេស​មក​កោះ​ហុងកុង​មិន​ខុស​អ្វី​ពី ការជ្រៀតជ្រែក​ចូលក្នុង​វិបត្ដិ​ដែល​កំពុង តែ​កើតឡើង​នៅ​កោះ​នេះនោះ​ឡើយ ។​ក្រោយពេល​នាយករដ្ឋមន្ដ្រី​អង់គ្លេស លោក​ដេវីដ កាម​រ៉ុ​ន បានចាត់ទុក​ការ សម្រេច​មិន​ផ្ដល់​ទិដ្ឋាការ​ឱ្យ​គណៈ​ក​ម្មា​ធិ ការ​កិច្ចការបរទេស​អង់គ្លេស​ចូលទៅ កាន់​កោះ​ហុងកុង​ជា​រឿង​ខុសឆ្គង​យ៉ាង ខ្លាំង​របស់​ចិន ។ អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​ចិន ក៏បាន​បញ្ជាក់ថា ការខិតខំ របស់​អង់គ្លេស​ក្នុងការ​បញ្ជូន​មន្ដ្រី​មក កាន់​ទីនេះ​ជា​រឿង​ឥតន័យ ឥតប្រយោជន៍ ដោយបាន​ចាត់ទុកថា បណ្ដា​តំណាងរាស្ដ្រ របស់​អង់គ្លេស​ចូលមក​ប្រទេស​ចិន មិន មែន​មក​បំពេញ​ទស្សនកិច្ច មិ​ត្ដ​ភាព ឡើយ គោលដៅ​cc

ចង់​មក​ស្រាវជ្រាវ​ពី វិបត្ដិ​ដែល​កំពុង​កើតឡើង​។ ចិន​មិនត្រូវ ការ​អ្នកនយោបាយ​បរទេស​មក​ស្រាវ ជ្រាវ​នៅលើ​ទឹកដី​របស់​ចិន​នោះឡើយ ។ អង់គ្លេស​ត្រូវតែ​គោរព​សិទ្ធិសេរីភាព របស់​គ្នា​ទៅវិញទៅមក មិនត្រូវ​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ឡើយ ។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏បាន​លើក ឡើង​ពី​គម្រោង​បញ្ជូន​តំណាងរាស្ដ្រ​អង់ គ្លេ​ស​មកកាន់​កោះ​ហុងកុង ជា​អតីត អាណានិគម​ន៍​អង់គ្លេស​នោះ​ដើម្បី​ស្រាវ ជ្រាវ​ការវិវឌ្ឍ​របស់​ចិន​នៅលើ​កោះ​ហុង កុង ។ccc
​ស្ថានភាព​កោះ​ហុងកុង​កាន់តែ​តាន តឹង​ខ្លាំង​ឡើង​ក្នុងពេលដែល​ក្រុមនិស្សិត មិន​ព្រម​ចុះចាញ់ ហើយ​បន្ដ​ទាមទារ​នូវ អ្វីដែល​ខ្លួន​ចង់បាន គឺ​ការបោះឆ្នោត ប្រកបដោយ​ប្រជាធិបតេយ្យ ជ្រើសរើស មេដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ដ ។ ប៉ុន្មាន​ថ្ងៃ​កន្លងមក អំពើហិង្សា​កើតឡើង ឥតឈប់ឈរ​រវាង​ប៉ូលិស នឹង​ក្រុមបាតុករ ហើយ​បាតុករ​ជាច្រើន​ក៏ត្រូវ​ចាប់ខ្លួន