រុស្ស៊ី​ដោះដូរ​ទំនិញ​យក​ប្រេង​ជាមួយ អ៊ីរ៉ង់​

0


​រុស្ស៊ី និង​អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង ឆៅ​នាំចេញ​ប្រេង​ច្រើនជាងគេ​ក្នុង​តំបន់ ហើយក៏​ជា​ប្រទេស​ដែល​រង​ការដាក់​ទណ្ឌ កម្ម​ដឹកជញ្ជូន​ពី​អាមេរិក និង​លោក​ខាង លិច​ដូចគ្នា ។ ក្នុងពេលដែល​តម្លៃ​ប្រេង ធ្លាក់ចុះ ប្រទេស​ទាំងពីរ​បានសម្រេច ចាប់ដៃគ្នា​ទប់ស្កាត់​ស្ថេរភាព​តម្លៃ​ប្រេង របស់ខ្លួន ។
​រុស្ស៊ី​ផលិត​ប្រេង​បាន​ដល់​១០,៥​លាន ធុង​ក្នុង​មួយថ្ងៃ ស្មើ​១១​ភាគរយ​នៃ​តម្រូវ ការប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ។ តាម​តួលេខ​របស់​រុស្ស៊ី ដោយសារ​តម្លៃ ប្រេង​ធ្លាក់ចុះ​៣០​ភាគរយ រុស្ស៊ី​ត្រូវ​ខាត បង់​ពី​៩០​ដល់​១៤០​ពាន់​លាន​ដុល្លារ​ក្នុង មួយឆ្នាំ ។
​ចំណែក​ភាគី​អ៊ីរ៉ង់​វិញ​តម្លៃ​ប្រេង​ធ្លាក់ ចុះ​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​អ៊ីរ៉ង់​ក៏​ធ្លាក់ ចុះ​ពី​៨-១០​ភាគរយ​ផងដែរ ។s
​កាលពី​ចុង​សបា្ដហ៍​កន្លងមក រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី​បាន​បំពេញ​ទស្សន កិច្ច​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់ ដោយ​ជួប ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ ហើយក៏ បាន​ព្រមព្រៀង​ដោះដូរ​ទំនិញ​យក​ប្រេង មានតម្លៃ​ដល់​ទៅ​១,៥​ពាន់​លាន​ដុល្លារ ។
​សារព័ត៌មាន​រុស្ស៊ី រៀ​នូ​វូ​ស្ទី បាន​ផ្សព្វ ផ្សាយ​ថា ជាមួយនឹង​កិច្ចព្រមព្រៀង​នោះ អ៊ីរ៉ង់​នឹង​នាំ​ប្រេង​ឆៅ​ប្រមាណ​៥​សែន​ធុង ក្នុង​មួយថ្ងៃ​ទៅកាន់​ប្រទេស​រុស្ស៊ី ចំណែក រុស្ស៊ី នឹង​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ឧស្សាហកម្ម​ដែល​អ៊ីរ៉ង់​ត្រូវការ​ជា​ចាំ បាច់​ទៅឱ្យ​វិញ ។ កិច្ចព្រមព្រៀង​នោះ​នឹង ជួយ​អ៊ីរ៉ង់​ពង្រឹង​តម្លៃ​នាំចេញ​ប្រេង​បាន ៥០​ភាគរយ ។
​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​កំពុង​ពិភាក្សា ឱ្យបាន​លម្អិត​ពីមុខ​ទំនិញ​ពាក់ព័ន្ធ​ក្នុងការ ដោះដូរ និង​មធ្យោបាយ​ដឹកជញ្ជូន ។ ប្រទេស​ទាំងពីរ​អាច​ប្រើប្រាស់​រថយន្ដ ដឹកទំនិញ រថភ្លើង ឬ​យន្ដហោះ​សម្រាប់ អនុវត្ដ​ការដោះដូរ​ទាំងនោះ ។​sss
​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី​ក៏បាន បញ្ជាក់ទៀតថា ប្រទេស​ទាំងពីរ​កំពុង​តែ ស្រាវជ្រាវ​ដែល​អាច​ឈានដល់​ការប្រើ ប្រាស់​រូបិយវត្ថុ​ប្រទេស​ទាំងពីរ​ក្នុងការ ដោះដូរ​ពាណិជ្ជកម្ម ។
​ចំណែក​អាមេរិក​វិញ​នៅតែ​បន្ដរ​ក្សា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​រុស្ស៊ី ដដែល ។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ច​ន ឃើ​រី បានប្រកាស​កាលពី​ថ្ងៃ ទី​២ ខែធ្នូ ថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច របស់លោក​ខាងលិច​ទៅ​លើ​ប្រទេស​រុស្ស៊ី នឹងមិន​មានការ​ផ្លាស់​ប្ដូរ​នោះឡើយ ហើយ​វា​អាចជួយ​ដល់​តំបន់​ភាគ​ខាង កើត​អ៊ុយ​ក្រែ​ន​ស្វែង​រកបាន​សុខសន្ដិភាព នៅពេល​ឆាប់ៗ ហើយ​បើ​រុស្ស៊ី​នៅតែ បន្ដ​លូកដៃ​នោះ សេដ្ឋកិច្ច​រុស្ស៊ី​ប្រាកដជា ធ្លាក់ចុះ​ក្នុងស្ថានភាព​អាក្រក់​បំផុត​នៅ ឆ្នាំ​២០១៥ ។ss
​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស រុស្ស៊ី​វិញ កាលពី​ថ្ងៃទី​២ ខែធ្នូ​បានបញ្ជាក់ ថា ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច មកលើ​ប្រទេស​រុស្ស៊ី​បាន​គំរាមកំហែង ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល មិន មែន​តែ​ប្រទេស​រុស្ស៊ី​នោះឡើយ ។ ការ ដាក់ទណ្ឌកម្ម​របស់លោក​ខាងលិច​ពិតជា ធ្វើឱ្យ​រុស្ស៊ី​ខាតបង់​ជាច្រើន​ក្នុង​មួយឆ្នាំៗ ដោយសារតែ​មុខទំនិញ​សំខាន់ៗ​របស់ រុស្ស៊ី​ត្រូវ​ធ្លាក់ចុះ ។ តាម​ការព្យាករណ៍ រូបិយវត្ថុ​រុស្ស៊ី​នឹងត្រូវ​ធ្លាក់​ថ្លៃ​ពី​៦,៨​ភាគ រយ រហូតដល់​១៣,៥​ភាគរយ​នៅ​ឆ្នាំ ២០១៥ ៕