ចំនួន​ជនភៀសខ្លួន ស៊ី​រី នៅ​តួ​ក​គី កើនឡើង​ដល់ ១,៦២ លាន​នាក់

0

​បើ​គិត​មកដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៤ ចំនួន​ជនភៀសខ្លួន របស់​ស៊ី​រី ចូលមក​ជ្រកកោន បណ្តោះអាសន្ន នៅក្នុង​ប្រទេស​តួ​ក​គី​នោះ បាន​កើន​ឡើងដល់ ១,៦២​លាន​នាក់​ហើយ ដោយ​កន្លងមក រដ្ឋាភិបាល​តួ​ក​គី បាន​ចំណាយ ថវិកា​រហូតដល់ ៥​ពាន់​លាន​ដុល្លារ សហរដ្ឋ​អាម៉េរិក ដើម្បី​រៀបចំ និង​ផ្លាស់​ទីលំនៅ សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​។​ddd
​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​ពុធ ទី​០៣ ខែធ្នូ នេះ​ថា ជនភៀសខ្លួន​ស៊ី​រី ទាំងអស់ បាន​ស្នាក់នៅ តាម​បណ្តោយ​ព្រំដែន​តួ​ក​គី ជាមួយនឹង​ស៊ី​រី ហើយ​ខ្លះទៀត ត្រូវបាន​បញ្ជូនមក​ជំរុំ​ជនភៀសខ្លួន​នៅ​រដ្ឋធានី អង់កា​រ៉ា ដើម្បី​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង ។ ddរហូតមកដល់​បច្ចុប្បន្ន​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី នៅ​មិនទាន់មាន​ភាព​ស្រាក ស្រាន្ត​នោះទេ ចាប់តាំងពី​ការផ្ទុះ​ឡើង នូវ​ក្រុមប្រឆាំង​រដ្ឋាភិបាល កាលពី​ខែមីនា ឆ្នាំ ២០១១​មក ។​
​គួរ​បញ្ជាក់ថា ប្រទេសជិតខាង​ស៊ី​រី ដែល​ទទួលយក​ជនភៀសខ្លួន​កន្លងមក មានដូចជា អ៊ីរ៉ាក់ ហ្សកដានី លី​បង់ និង តួ​ក គី ហើយ​ក្នុងនោះ​តួ​ក​គី បានទទួល​ជន​ភៀស​ស៊ី​រី​ខ្លួន​ច្រើនជាងគេ ៕