អេ​ហ្ស៊ី​ប​ប្រហារជីវិត​១៨៨​នាក់​គាំទ្រ អតីត​ប្រធានាធិបតី​មឺ​ស៊ី​

0

កាលពី​ថ្ងៃទី​២ ខែធ្នូ តុលាការ​អេ​ហ្ស៊ី​ប បានសម្រេច​កាត់ទោស​ប្រហារជីវិត មនុស្ស​១៨៨​នាក់​គាំទ្រ​អតីត​ប្រ​ធានា ធិបតី​ម៉ូ​ហា​ម៉េ​ដ មឺ​ស៊ី ដោយ​អ្នក​ទាំង នោះ​រង​ការចោទប្រកាន់​វាយប្រហារ​ទៅ លើ​ទីតាំង​ប៉ូលិស​ក្រោយ​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក​មឺ​ស៊ី ។​​ការវាយប្រហារ​កើតឡើង​នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៣ នៅពេលដែល កម្លាំង​សន្ដិសុខ​អេ​ហ្ស៊ី​ប​ប្រើ​ហិង្សា​តំបន់ ពីរ​ផ្សេងគ្នា​ដែល​ក្រុមបាតុករ​គាំទ្រ​លោក មូ​ហា​ម៉េ​ដ មឺ​ស៊ី​បោះជំរំ​នៅ​ទីនោះ ។ ការ បង្ក្រាប​របស់​កម្លាំង​ទាហាន​អេ​ហ្ស៊ី​ប បានសម្លាប់​មនុស្ស​៧០៣​នាក់​និង ២០១៤​នាក់​រងរបួស ។​hh
​ជនជាប់ចោទ​វាយប្រហា​រ​ទីស្នាក់ការ ប៉ូលិស​នៅ​ខេត្ដ ជី​សា បានសម្លាប់ ប៉ូលិស​១១​នាក់ និង​ពលរដ្ឋ​២​នាក់ ព្រម ទាំង​ប៉ុនប៉ង​សម្លាប់​ប៉ូលិស​១០​នាក់​ផ្សេង ទៀត ដុតបំផ្លាញ​ស្នាក់ការ​ប៉ូលិស រថ យន្ដ​ប៉ូលិស​ជាច្រើន​គ្រឿង​។ ក្នុងចំណោម ជនជាប់ចោទ​ទាំង​១៨៨​នាក់ មានតែ ១៣៥​នាក់​ប៉ុណ្ណោះ​មាន​វត្ដ​មាននៅ​ពេល កាត់ក្ដី ។​hhh
​តាមច្បាប់​របស់​អេ​ហ្ស៊ី​ប ទោស ប្រហារជីវិត​ត្រូវបញ្ជូន​ទៅឱ្យ​មេដឹកនាំ សាសនា​ត្រួតពិនិត្យ ហើយ​សម្រេច ដោយ​មិនមាន​លក្ខណៈ​បង្ខិតបង្ខំ ។ នេះ ជា​លើកទីមួយ​ហើយ​ដែល​តុលាការ អេ​ហ្ស៊ី​ប​បានសម្រេច​កាត់ទោស​ប្រហារ ជីវិត​ដល់​អ្នក​ដែល​គាំទ្រ​អតីត​ប្រ​ធានា ធិបតី ម៉ូ​ហា​ម៉េ​ដ មឺ​ស៊ី ។
​កាលពី​ខែមីនា កន្លងមក តុលាការ ឧក្រិដ្ឋកម្ម​អេ​ហ្ស៊ី​ប​ក៏បាន​ប្រកាស​ទោស ប្រហារជីវិត​មនុស្ស​៦៨៣​នាក់ ពីបទ វាយប្រហារ​ទៅលើ​ប៉ូលិស ។ កាលពី​ខែ មេសា តុលាការ​ក៏បាន​កាត់ទោស​ប្រហារ ជីវិត​៦៨៣​នាក់​ទៀត​មាន​បទល្មើស ដូចគ្នា ។h
​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់ អតីត​ប្រធានាធិបតី​ម៉ូ​ហា​ម៉េ​ដ មឺ​ស៊ី នៅ​ខែកក្កដា ឆ្នាំ​២០១៣ រដ្ឋាភិបាល អេ​ហ្ស៊ី​ប​បានសម្រេច​បោសសម្អាត កម្ចាត់​ក្រុម​បងប្អូន​អ៊‌ិ​ស្លាម​ដែល​គាំទ្រ អតីត​ប្រធានាធិបតី​បណ្ដាលឱ្យមាន​អ្នក ស្លាប់​ដល់​ទៅ​១៤០០​នាក់ និង​ជាង​២​ម៉ឺន នាក់​ត្រូវ​ចាប់ឃុំខ្លួន ក្នុងនោះ​មាន​រាប់ រយ​នាក់​ត្រូវ​កាត់ទោស​ប្រហារជីវិត