រថយន្ត​ហៃ​ឡែ​ន​ឌឺ​ព្រលះ​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

0

​ ​

 ​កំពង់ធំៈ ហេតុ​ការគ្រោះថ្នាក់​ចរណ៍ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​៦ ដោយសារ​មាន​រថយន្ត​មួយគ្រឿង បាន​បើក​វ៉ា​រថយន្តក្រុង ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​ម៉ូតូ​ដែល​កំពុងតែ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែលជា​តៃកុង​ម៉ូតូ​ស្លាប់ៗ​នៅនឹងកន្លែង​។​Image21
​តាម​សាក្សី​ដែល​បានឃើញ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​មាន​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ឡើង មាន​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ​S ពណ៌ ក្រហម អត់​ស្លាក​លេខ បាន​បើកប​ត​មកដល់​ចំនុច ភូមិ​ថ្មី ឃុំ ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏ត្រូវ​បាន​រថយន្ត​ហាយ​ឡែ​ន​ឌឺ ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3459 បាន​វ៉ា​រថយន្តក្រុង ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយនឹង​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​តៃកុង​ម៉ូតូ​ស្លាប់​ភ្លាមៗ បន្ទាប់ពី​បុក​រួច​តៃកុង​ឡាន បាន​ចុះ​ពីលើ​រថយន្ត​ហើយ​ដាក់​មេ​ប្រូច​។​Image24
​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ដែល​បាន​ចុះទៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ឹង អ៊ី​ម ភេទ ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ កំពង់​ប្រដំ ឃុំ ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ កើតហេតុ ម៉ោង ១២.៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៤ ចំណែក​តៃកុង​ឡាន​បានគេច ខ្លួន​បាត់​តែម្តង ។​Image23
​រីឯ​តៃកុង​ឡាន​ហាយ​ឡែ​ន​ឌឺរ បន្ទាប់ពី​កើតហេតុ​ឃើញ​សភាព​មិន​ស្រួល ក៏​រត់​បាត់ស្រមោល បណ្តាល​ឲ្យ​មិន​ស្គាល់​អត្តសញ្ញាណ​តែ​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង ស្រាវជ្រាវ​មុខសញ្ញា​ដើម្បី​នាំយកមក​ដោះស្រាយ ដោយ​សន្តិវិធី ចំណែក សាកសព​ជនរងគ្រោះ​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួច ក៏បាន ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​Image22 Image19