​បាក់​ច្រាំង​ស្ទឹងសែន​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​ចូល​ស្ទឹង​

0

​ ​ ​ ​
​កំពង់ធំៈ ច្រាំង​ទឹកស្ទឹង​សែន​បន្ត​បាក់​ច្រាំង​ជា​បន្តបន្ទាប់ បង្ករ​ការ​ព្រួយ​បារ​មណ៍​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​តាម​បណ្តោយ​ស្ទឹងសែន ដែល​បានទទួល​នូវ​ការ​គំរាម​គំហែង​ពី​ការបាក់​ច្រាំង​ជាក់ស្តែង កន្លងទៅ​ថ្មីៗ​នេះ ច្រាំង​ស្ទឹងសែន បាន​លេប​ត្របាក់​ផ្ទះ​របស់លោក ហេង មនោ មេឃុំ​ផាត់​សណ្តាយ​អស់​មួយ​កំណាត់​បង្ករ​ការខូចខាត​ជាច្រើន ។​Image7
​តែ​ដល់​ថ្ងៃទី ៥​ខែធ្នូ ឆ្នាំ ២០១៤ វេលា​ម៉ោង​៥​ល្ងាច​រហូតដល់ ម៉ោង​៦.៣០​នាទី ច្រាំង​ស្ទឹងសែន​បាន​បន្ត​បាក់ នៅ​ចំនុច​ភូមិ ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ថែមទាំង​បាន​លេប​ត្រា​បាក់​ផ្ទះមួយ​ខ្នង​ចូលទៅ ក្នុង​ស្ទឹងសែន និង​ផ្ទះមួយ​ខ្នង​ទៀត​កំពុងតែ​ប្រឈម​និង​ការបាក់​ចូល​ស្ទឹង​ផងដែរ នៅក្នុង​ហេតុ​ការ​នេះ គេ​សង្កេតឃើញ​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក ញ៉ែម ឈុនលី អធិការ​ក្រុង​Image1

ស្ទឹងសែន និង​លោក អៀ គឹម​ឡូ​ន អភិបាលរងក្រុង​ស្ទឹងសែន បាន​ចុះ​ពី​ពិនិត្យ​កន្លែងកើតហេតុ និង​បាន ណែនាំ​ឲ្យ​កម្លាំង​សមត្ថកិច្ច ប្រចាំ​ការជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន​២​គ្រួសារ ទី​១​ឈ្មោះ វី​ម៉ាលី ភេទ ស្រី អាយុ ២៧​ឆ្នាំ ប្តី​ឈ្មោះ ឈិ​ត រ៉េត មានកូន​២​នាក់ ទី​២​ឈ្មោះ វី ម៉ា​ឡា ភេទ ស្រី អាយុ ៥០​ឆ្នាំ មានកូន​៣ នាក់​ជា​ស្ត្រី​មេម៉ាយ ។​Image3
​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​គ្រួសារ​ដែល​ជួប​នូវ​គ្រោះ ធម្មជាតិ នឹង​អាច​កើតឡើង​គ្រប់ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្ររ អាស្រ័យ​ដី​ចំណី​ស្ទឹងសែន សាងសង់​លំនៅដ្ឋាន បន្ទាប់ពី​ស្ទឹងសែន​មានការ​បាក់​ច្រាំង​បណ្តាលអោយមាន​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់ តែ​ទោះ​ជាមាន​ហេតុការណ៍​បាក់​ច្រាំង​យ៉ាងនេះ​ក្តី ក៏​អាជ្ញាធរ និង​កងកម្លាំង​ទាំងបី​ប្រភេទ ជាពិសេស ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ មានការ​យកចិត្តទុកដាក់​បំផុត​សម្រាប់​ការចុះ​ជួយ និង​សម្រួល​ដល់​ការ​ទុក្ខ លំបាក​របស់​ប្រជាពលរដ្ឋ ។​

​ដោយ ប៊ុន រដ្ឋាImage2 Image6 Image7 Image4 Image8