ខេត្តកែប៖ លោកឣភិបាលខេត្តកែប កែន សត្ថា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញជាប្រធានគណៈកម្មាធិការ ក្នុងការដាក់ដេញថ្លៃភាស៊ី គ្រប់ប្រភេទទូទាំងខេត្តកែប ពិធីដាក់ដេញថ្លៃនេះមានគណកម្មាធិការ18រូបនិងមានបេក្ខជនចូលរួម26រូបមកពីខណ្ឌមានជ័យរាជធានី ភ្នំពេញ ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំ ខេត្តកំពតនិងខេត្តកែប បានរៀបចំឡើងនៅមន្ទីរហិរញវត្ថុខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្រុមបេក្ខជនដែលមកដេញថ្លៃ សរុបទាំងឣស់មានចំនួន26ក្រុមនិងមាន១០ចំណុចនៃកន្លែងដេញថ្លៃ៖១ភាស៊ីផ្សារក្តាម,២ភាស៊ីផ្សាដំណាក់ចង្អើរ,៣-ភាស៊ីផ្សារសេះស,៤-ភាស៊ីផ្សារពងទឹក,៥-ភាស៊ីចំណតរថយន្តទេសចរណ៍និងឣនាម័យក្រុងកែប,៦ភាស៊ីចំណតជលយានយន្តនិងឣនាម័យផ្សារក្តាម, ៧-ភាស៊ីចំណតជលយានយន្តទេសចរណ៍ កោះទន្សាយ, ៨-ភាស៊ីចំណតជលយានយន្តព្រែកតានេន, ៩-ភាស៊ីឆ្នេរលេងទឹកចាក់ខ្សាច់ថ្មី, និង១០-ភាស៊ីសត្តឃាដដ្ឋាន ឣ្នកដេញថ្លៃបាន មានចំនួន១០រូបដែលត្រក្នុូវដេញថ្លៃចំណោមបេក្ខជនទាំងធ្លាក់ និងជាប់ ២៦រូប។
លោកកែវហុងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថខេត្តកែបបានលើកឡើងថាចំពោះបេក្ខជនដែលមិនបានជាប់16នាក់លោកសង្ឃឹមថានឹងមានវត្តមានឆ្នាំក្រោយទៀតរឺឯអ្នកបេក្ខភាពចាស់វិញដេញមិនបានបន្តត្រូវអនុវត្ថអោយត្រឹមត្រូវតាមកាលកំណត់គឺខែ12ថ្ងៃទី31ម៉ោង12យប់តាមកិច្ចសន្យាចាស់អោយបានចប់៕លោកបានបន្តថាអ្នកថ្មីនិងអ្នកចាស់គឺសុទ្ឋតែមានប្រយោជជាតិនិងជួយកែលម្អមុខមាត់ខេត្តកែបអោយល្អស្រស់ត្រកាកជានិច្ច៕
លោកកែនសត្ថាឣភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់បេក្ខជនដែលឈ្នះទាំង១០រូបថាក្រោយពីទទួលបានជ័យជម្នះក្នុងការដេញថ្លៃដោយយុត្តិធម៌នេះហើយ ធ្វើយ៉ាងណាត្រូវឣនុវត្តឲ្យបាន តាមសៀវភៅបន្ទុកហើយត្រូវកំណត់ តម្កល់ ប្រាក់ចំនួន៥០ភាគរយ តាមកិច្ចសន្យារយៈពេល5ថ្លៃ នៃតម្លៃចំណុចភាស៊ីនីមួយៗ បេក្ខជនណាឣនុវត្តមិនបាននោះទេ ត្រូវលប់ឈ្មោះចោលពីបញ្ជី ហើយកំណត់មិនឲ្យចូលដេញថ្លៃរយៈពេល៣ឆ្នាំ។
លោកអភិបាលខេត្តបានអ្នកដែលដេញថ្លៃបានត្រូវតម្កល់ថវិការទុកនៅមន្ទីហិរញ្ញវត្ថុតាមការកំណត់ក្នុងសៀភៅបន្ទុកចំពោះការអនុវត្ថគ្រប់មុខសញ្ញានិមួយត្រូវអនុវត្ថតអោយបានក្នុងការធ្វើអនាម័យក្រុងតាមបណ្តាលឆ្នេរអោយបានហមត់ចត់កំអោយរប៉ាត់រប៉ាយអនុវត្ថអោយល្អប្រសើរ៕
ថវិកាចំណូលក្នុងការដេញថ្លៃ ក្នុងឆ្នាំ២០១៥នេះ មានចំនួន១២៣,១០៤, ០០០រៀល (មួយរយម្ភៃបីលាន ដប់ម៉ឺន បួនពាន់រៀល) កើន៧០%ភាគរយ បើប្រៀបទៅនឹងឆ្នាំ២០១៤៕



































