ខេត្តបន្ទាយមានជ័យ៖
កំលាំងនគរបាលវរះ ៩៩១ចុះល្បាក្នុងភូមិសាស្ត្រការពារបស់ខ្លួនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងទប់ស្កាត់បទល្មើសនានាលួចឆ្លងដែនខុសច្បាប់និងការលួចនាំចូលទំនិញខុសច្បាប់នានា។លោកអនុសេនីយ៍ទោសាត់ស៊ីសុផាន់ណានាយប៉ុស្តិ៍អូរល្ហុងបានឲ្យដឹងថា នគរបាលវរសេនាតូចចំនួន៧នាក់បានចុះល្បាតនិងការពារព្រំដែននោះនៅវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ក្នុងភូមិសាស្ត្រ របស់ខ្លួន ។ការចុះល្បាតនេះដែលធ្វើឡើងជាប្រចាំតាមបទបញ្ជា និងការណែនាំ ពីសំណាក់ អគ្គស្នងការរង នគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ និងស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ។
មន្ត្រី នគរបាលវរះ ៨៩១ បានថ្លែងឲ្យដឹងថាកម្លាំងបានដើរល្បាត តាមមុខសញ្ញា របស់ខ្លួនចាប់ពី TA.440-047 ដល់និយាមកា TA382-051 ប៉ុន្តែក្រោយការ ចុះពិនិត្យរួចមក នៅវេលាម៉ោង ៩និង៣០នាទីព្រឹកនោះពុំឃើញមានឣ្វីប្រែប្រួលឡើយ។ មន្ត្រីនគរបានបញ្ជាក់ថាស្នងការ នគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី អាត់ខែម បានឲ្យនគបាលទាំងអស់ត្រូវចុះពង្រឹងសន្តិសុខ និងទប់ស្កាត់ បទល្មើសលួច ឆ្លងដែនខុសច្បាប់ និងការលួចនាំចូលទំនិញខុសច្បាប់ឲ្យបានល្អ។កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរក្សាឲ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ក៏ដូចជា ការជួយអន្តរាគមន៍ និងបង្ក្រាបភ្លាមៗរាល់បទល្មើសអ្វីមួយ កើតឡើង។
មន្ត្រីនគរបាល បានលើកឡើងទៀតថាកម្លាំងនគរបាលនៅ តាមបណ្តាប៉ុស្តិ៍រាល់ថ្ងៃនេះ ត្រូវដាក់វេនគ្នាយាមកាមជាប្រចាំ ដើម្បីចុះល្បាត ក្នុងភូមិសាស្ត្រ របស់ខ្លួន ក្រែងលោ មានបទល្មើស អ្វីមួយកើតឡើង ពេលនោះអាច ធ្វើការ ទប់ស្កាត់បានភ្លាមៗ។លោកឧត្តមសេនីយ៍ អាត់ ខែមស្នងការខេត្ត បានបញ្ជាក់ថា លោកបានធ្វើការណែនាំ និងជំរុញឲ្យនគរបាលនៅតាមវរសេនាតូចការពារព្រំដែនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមតំបន់ភូមិសាស្ត្រ ព្រំដែន ទាំងអស់សំដៅយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់ ប្រកបដោយភាពសុខសាន្តក្នុងគោលបំណងភូមិឃុំសុវត្តិភាព៕




































