​​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​សាងសង់​បាន​២០%​ភាគរយ​

0

​ស្ទឹងត្រែង​៖​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ភ្លុក​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​គិត​មកដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្រុម​សាងសង់​សំរេច​ស្ថាបនា​បាន​ប្រមាណ​២០%​ហើយដោយ​ទទួលបាន​ការគាំទ្រ និង​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល ពី​ក្រុមការងារ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្នុង​ខេត្ដ​ផងដែរ​។​04 11 5_14.31
​តាម​គម្រោង​ផែនការ​សាងសង់​ទំនប់​វ៉ា​រី​អគ្គីសនី​ឲ្យ​ហើយ​នៅ​ឆ្នាំ​២០១៧​នោះ​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​សាងសង់​មូលដ្ឋាន ដែល​បានចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ​២០១៤​មក ដែល​ជំ​ហ៊ាន​ដំបូង​ស្ថាបនា​ផ្លូវ​ចូល​ពី​ផ្លូវជាតិ​លេខ​៧៨​នៅ​ចំណុច​ទឹកដី​ឃុំ​ភ្លុក​មាន​ចំងាយ​១៧​គីឡូម៉ែត្រ​ទៅដល់​ទំនប់​ឆ្លងកាត់​ទន្លេសេសាន​តែម្តង​។​04 11 2014
​លោក​អ៊ីវ​វ៉ាន់​កៅ​តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​នេះ​បាន​បញ្ជាក់ថា​៖​ក្រុមហ៊ុន​គោរព​តាម​គោល​ការ​រណ៍​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ខិតខំ​ស្ថាបនា​ទំនប់​នេះ ឲ្យ​ហើយ​ទៅតាម​ផែនការ​កំណត់​នៅ​ឆ្នាំ​២០១៧​បច្ចុប្បន្ន​កសាង​ផ្លូវ​ពង្វាង​ទឹក​ជិត​រួចរាល់​ហើយ កសាង​មូលដ្ឋាន​រស់នៅ​របស់​ក​ម្មករ​មូលដ្ឋាន ដាក់​សម្ភារៈ​និង​ទំនប់​បញ្ចាលទឹក​ចំនួន​២ បន្ថែមទៀត​។04 11_14.30
​លោក​តំណាង​ក្រុមហ៊ុន​បញ្ចា​ក់ថា​៖​សកម្មភាព​សាងសង់​នេះ ដំណើរការ​ទៅបាន​ល្អ និង​សំរេចបាន​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក​ការងារ​ឆ្នាំនេះ អាកាសធាតុ​វា​អំណោយផល ការងារ​ការដ្ឋាន​វា​ទៅមុខ​ល្អ យើង​វាយ​តំលៃ​ការងារ​ទាំងមូល អាច​សំរេចបាន​២០%​នៃ​ផែនការ​ទាំងមូល យើង​សន្យា​ជាមួយ​រដ្ឋាភិបាល​សំរេច​តួប៊ីន​ទី​១​ដើម​នៅក្នុង​ឆ្នាំ​២០១៧​ហើយ​ឆ្នាំ​២០១៨​ជា​ស្ថាពរ​តួប៊ីន​ទាំងមូល​ហ្នឹង​ដើរ​។4.12.05_14.29
​លោក​បន្ថែមថា​ចំពោះ​សកម្មភាព​ផ្សេងៗ​ទៀត​គឺ​ក្រុម​គណៈកម្មការ ដោះស្រាយ​ផលប៉ះពាល់​បាន​ចុះ​ត្រួតពិនិត្យ និង​ស្រង់​ទិន្ន័យ​ផលប៉ះពាល់ ដោះស្រាយ​ទៅតាម​សំណូមពរ របស់​ប្រជាពលរដ្ឋ និង រៀបចំ​ទីតាំង​លំនៅដ្ឋាន​ថ្មី​គ្រប់បែបយ៉ាង ទៅតាម​គោលការណ៍ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល មុន​ពេលដែល​ត្រូវ​ឲ្យ​ពួកគាត់​ចេញទៅ​នៅ​លំនៅដ្ឋាន​ថ្មី ឲ្យ​បានល្អ​ប្រសើរ​ជាង​ភូមិ​ចាស់ ដែលមាន​ចំនួន​ជាង​៨០០​គ្រួសារ នៅក្នុង​ឃុំ​ចំនួន​៣ គឺ​ទី​១​ឃុំ​ភ្លុក​ទី​២​ឃុំ​ស្រែគរ​និង​ទី​៣​ឃុំ​ក្បាល​រមាស​ក្នុងស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​៕