អ្នកគ្រូ​ម្នាក់​ជិត​ចូល​រោងការ​ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោច​អាធ​ម​

0

​បាត់ដំបង​: គ្រូបង្រៀន​នៅ​វិទ្យាល័យ​ស្រុក​ប​វេ​ល​ម្នាក់​ត្រូវ​រថយន្តបុក​យ៉ាង​ពេញ​ទំ​ហុ​ឹ​ង​ចំ​ពីក្រោយ​​បណ្តាលអោយ​ស្លាប់​ភ្លាម​មួយ​រំ​ពេចន៍​កាលពី​ថ្ងៃទី 3-12-14 វេលា​ម៉ោង 4,15 នាទី​ល្ងាច​ខណ​:​ដែល​​គ្រូបង្រៀន​រូបនោះ​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​57B ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​​ចំនុច​ផ្លូវបំបែក​ទៅ​ឃុំ​ក្តុល​តា​ហែ​ន ស្ថិតក្នុង​ភូមិ​ដាច់​ព្រ័ត្រ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​​ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​មក​បុក​ពីក្រោយ​តែម្តង​. ។​image (4)
តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​គឺមាន​អ្នកគ្រូ​ម្នាក់​ឈ្មោះ​
​វ៉ាន់ ចាន់ថន អាយុ​24​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​មុ​ឺ​ន ស្រុក​ថ្មគោល ជា​គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​​ស្រុក​ប​វេ​ល បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ស៊ែ​រី​ចាស់​ចេញពី​លំនៅដ្ឋាន​ឆ្ពោះទៅកាន់​ស្រុក​ប​វេ​ល​ដើម្បី​បង្រៀន​កួ​​ភាសា​អង់គ្លេស​. ។​image (3)
ប្រភព​ដដែល​បាន​បន្តថា លុះ​ទៅដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​. មួយគ្រឿង​ម៉ាក​កាមរី​បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា​ដោយ​ហាក់បីដូចជា​អ្នកបើកបរ​
​មាន​សភាព​ស្រ​វុ​ឹ​ង​ផង​បាន​ទៅបុក​ម៉ូតូ​របស់​អ្នកគ្រូ​ចំ​ពីក្រោយ​បណ្តាលអោយ​នារី​រងគ្រោះ​ផ្លោង​ធ្លាក់​​ទៅលើ​ចិញ្ចើមថ្នល់​បាក់ ក​ស្លាប់​ភ្លាមៗ​តែម្តង ចំណែក​រថយន្ត​បង្ក​ដែលមាន​ទាំង​អ្នកបើកបរ​និង​អ្នក​​រួម​ដំណើរ​ផង​នោះបាន​រងរបួស​រហូត​ដល់​សន្លប់​ដោយសារតែ​រថយន្ត​ត្រូវ​ក្រឡាប់​រមូ​ជាច្រើន​ត្រឡប់​. ។​image (4)
ប្រភព​ដដែល​បាន​សង្ក​រ់​ធ្ងន់​ថា​អ្នកបើកបរ​រថយន្ត​នោះ​ឈ្មោះ អាន បាន ភេទ​ប្រុស​
​អាយុ​50​ឆ្នាំ មាន​នាទី​ជា​PM លើ​ផ្ទៃ​ប្រទេស និង​មាន​ទីលំនៅ​នៅ​ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល​
​ដោយ​អ្នកបើកបរ និង​អ្នករួមដំណើរ​សុទ្ធតែ​ស្រ​វុ​ឹ​ង​ឡើង​ដាប​ស្ទើរតែ​បាត់បង់​ម្ចាស់ការ​ទៅហើយ​​បានជា​ធ្វើ​ការបើក​បរជាន់​គ្មាន​សំចៃ​ជើង​បែបនេះ​. ។​
នៅក្នុង​ខណ​:​នោះដែរ​គេ​ស​ង្គេ​ត​ឃើញថា​គូ​ដណ្តឹង​របស់​នារី​រង​គ្រោះ​ក៏បាន​ទៅ​ទទួល​សព​
​ដោយ​ភាព​សោកសង្រេង​និង​ទឹកភ្នែក​ផងដែរ​ដោយ​យុវជន​ដែល​ត្រូវជា​គូ​ដណ្តឹង​បាន​រៀបរាប់ថា ពួកគេ​ទាំងពីរ​នាក់​នឹងត្រូវ​ចូល​រោងការ​នា​ខែមករា ឆ្នាំ​2015 ខាងមុខ​នេះហើយ​ប៉ុន្តែ​ជា​អកុសល​នាង​ត្រូវស្លាប់​យ៉ាង​វេទនា​បែបនេះ​ទៅវិញ​. ។​
ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក លឹម ឆាយ​ភារ​ម្យ អធិការរង​នគរបាល​ស្រុក​ប​វេ​ល​ទទួល​
​បន្ទុក​ការងារ​សណ្តាប់ធ្នាប់​បាន​អះអាងថា​ចំពោះ​អ្នកបើកបរ​រថយន្ត​បង្ក​លោក​មិនបាន​ដឹងថា​ជា​PM​លើ​ផ្ទៃ​ប្រទេស​ឬ​យ៉ាងណា​នោះទេ​ដោយ​គ្រាន់តែ​ដឹងថា​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​​ក៏បាន​រងរបួស​បាក់ឆ្អឹង​ចង្កេះ​ផងដែរ​ដោយ​កំពុង​សំរាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ចំណែក​មធ្យោបាយ​​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​កំលាំង​បាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ហើយ​រង់ចាំ​ធ្វើការ​សាកសួរ​​ជា​ក្រោយ​ទៅលើ​ភាគី​បង្ក​និង​សាក្សី​នានា​ជុំវិញ​កន្លែងកើតហេតុ​. ៕