​យី​ឌុប​ជាន់​ហ្វ្រាំង​បង្ខំ​ព្រោះ​ឃើញ​មនុស្ស​នៅលើ​ស្ពាន កុង​តេន​ន័​រ​ទៅ​ពីក្រោយ​ជាន់​ហ្វ្រាំង រអិល​បុក​បង្កាន់ដៃស្ពាន​ធ្លាក់​ក្បាល​ចូល​ស្ទឹង

0


​កំពង់ឆ្នាំង​៖​ ​បង្កាន់ដៃ​ស្ពានថ្ម​ប្រវែង​ប្រមាណ​៦​ម៉ែត្រ បាន​រង​ការខូចខាត​បាក់បែក​ខ្ទេច​ខ្ទី ដោយសារ​រថយន្ត​កុង​តេន​ន័​រ​មួយគ្រឿង​គេច​ពី​រថយន្ត​យី​ឌុប​បុក​ពេញទំហឹង​។​ហេតុ​ការ ណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពានថ្ម​ទី​២​មក​ស្រុក​ឧ​ត្តុ​ង្គ ស្ថិតក្នុង​ភូមិ​ពោធិ​ឬ​ទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​DSC06105
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា​៖​រថយន្ត​កុង​តេន​ន័​រ​បង្កហេតុ​ម៉ាក​ហ្វុ​យ​ហ្សូ​ពណ៌​បៃតង ពាក់​ស្លាក​លេខ ក្រុង​ព្រះ​ស៊ី​ហ​នុ​3A-1550 បើក បរ​ពី​ត្បូង​មក​ជើង លុះដល់​ចំណុចកើតហេតុ​ក៍បាន​វាក់​នឹង​រថយន្ត​យី​ឌុប​ដែល​កំពុង​បើកបរ ពីមុខ​ក៍​ស្រាប់តែ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ព្រោះតែ​ឃើញ​មនុស្ស​អង្គុយ​កណ្តាល​ស្ពាន​(​ខ្មោចលង​) ខណៈនោះ​រថយន្ត​បង្ក​ដែល​បើក​ពីក្រោយ​ក៍​បានគេច​ទាំង​បង្ខំ​រេ​ទៅបុក​បង្កាន់ដៃស្ពាន​បាក់បែក និង​ធ្លាក់​ក្បាល​រថយន្ត​ចូលក្នុង​ប្រឡាយ​។​នៅក្នុង​ហេតុការណ៍​នេះ​មិនមាន​អ្នករងរបួស​ឡើយ​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក មិនត្រូវ​បាន​គេ​អោយដឹង​ឈ្មោះ​នោះឡើយ​។​DSC06106
​ ​ក្រោយពេល​កើតហេតុ រថយន្ត​យី​ឌុប​បាន​បើក​បន្ត​ទៅមុខ​បាត់ ដោយឡែក​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក​កសាង​សំណុំរឿង​ដើម្បី​ដោះស្រាយ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​។​​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា បណ្តាលមកពី​រថយន្ត​ទី​២​បើក​កៀក​កិត​ជាមួយ​កន្ទុយ​រថយន្ត​ទី​១​ពេក ពេល​មាន​ឧបសគ្គ​ចាប់​ហ្វ្រាំង​មិនទាន់​ទើប​បង្កអោយមាន​គ្រោះថ្នាក់​ខាងលើនេះ​៕DSC06108DSC06110
​ ​