ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៤នៅនៅវត្តព្រៃទទឹង ភូមិព្រៃទទឹង ឃុំភ្នុំតូច ស្រុកបង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបចំបិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីនៅក្នុង ភូមិព្រៃទទឹង ដែលមានក្បាលដីចំនួន១០៦៨ក្បាល់ដី។ពិធីបិទប្រកាសក្បាលដីជាសាធារណះមានការចូលរួម លោកស្រី ប៉ុកណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឡុងប៉ុន អភិបាលស្រុកមង្គលបូរីស្តីទី លោកលីសារី ប្រធានមន្ទីររៀបចំដែនដីនគរូបនិយ៍កម្មសំណង់ខេត្ត មន្ត្រីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋ១ភូមិព្រៃទទឹងស្មើ៣០០នាក់ចូលរួមផងដែរ។លោកលីសារីបានមានប្រសាសន៍ក្នុងពិធីបិទប្រកាសនោះថា ម្ចាស់ដីគ្រប់ស្ថាប័នពាក់ពន្ធ័និងក្បាលដីនៅក្នុងភូមិព្រៃទទឹង ឃុំភ្នុំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តន
តាមខ្លឹមសាររបស់គណះកម្មធិការរដ្ឋបាលនិងធ្វើការបិទផ្សាយជាសាធារណះនូវឯកសារសុរិយោដីដែលរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណះប្រពន្ធ័បានធ្វើការវាស់វែងនិងប្រមូលទិន្នន័យកន្លងមក។លោកបានសំនូមពរនិងអ្នកកាន់កាប់ដីនិងស្ថាប័នពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមពិនិត្យលើទិន្នន័យក្បាលដីដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬកំហុសខុសឆ្គងដែលត្រូវតែកែតំរូវឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយះពេល៣០ថ្ងៃ(រាប់បញ្ជូលទាំងថ្ងៃឈប់សំរាក)គិតចាប់ពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៤រហូតដល់ថ្ងៃទី៤ខែមករាឆ្នាំ២០១៥ជាកំហិតនៅវត្តព្រៃទទឹងនេះ។លោកលីសារីបានបញ្ជាក់ទៀតថាផុតក្នុងរយះពេលកំណត់
ខាងលើគណះកម្មាធិការរដ្ឋាបាលសន្មត់ថាទិន្នន័យដែលបានបិទផ្សាយជាសាធារណះនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់បានឬតវ៉ានៅពេលក្រោយបានឡើយ។លោកបានបញ្ជាក់ទៀតថាផុតកំណត់នៃការបិទផ្សាយជាសាធារណះនោះគណកម្មាការរដ្ឋបាលនិងធ្វើការបូកសរុបល្ធផលហើយលើកសំណើរផ្តល់សិទ្ធិលើអចលនវត្ថុដើម្បីផ្តល់សិទ្ធិលើអចលនវត្ថុ(ប័ណកម្មសិទ្ធិ)ជូនអ្នកកាន់កាប់ណាមួយដែលបានបំពេញគ្រប់លក្ខណះតាមច្បាប់។ក្នុងពិធីនោះដែរលោក ស្រីប៉ុកណាឌី បានមានប្រសាសន៍ក្នុងពិីនោះដែរថាបងប្អនដែលបានអញ្ជើញមកទីនេះមេត្តាជួយធ្វើការផ្សព្វផ្សាយបន្តឲ្យបងប្អនមិនបានអញ្ជើញមកឲ្យបាន
យល់ដឹងនិងឲ្យបានចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យដែលបានបិទផ្សាយជាសាធារណះដែលមានរយះពេល៣០ថ្ងៃ។អ្នកស្រីក៏បានសំនូមពរដល់អ្នកកាន់កាប់ដីត្រូវបង្ហាញឯកសារជាលាយលក្ខ័ណអក្សររួមមាន សំបុត្រកំណើតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា បណ្តាំមរតក សាលក្រមពីតុលាការ។លោកស្រីបានបន្តទៀតថាអ្នកកាន់កាប់ដីរួមទាំងអ្នកជាប់ព្រំត្រូវកំណត់ក្បាលដីរួមគ្នាដាំបង្គោលឲ្យបានរឺងមាំលើក្បាលដី។សូមបងប្អូនទាំងអស់ក្រោយពីបានទទួលប័ណកម្មសិទ្ធិដីរួចហើយត្រូវចេះថែរក្សាឲ្យគង់វង់យកទៅប្រើការឲ្យចំគោលដៅទើបបានប្រសើរ៕



































