ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ដូច​រឿង​វីដេអូ​ស្ទះផ្លូវ​ផ្អើល​ក្រុង​បាត់ដំបង​

0

​បាត់ដំបង​: យុវជន​ម្នាក់​ដែល​ស្ថិតក្នុង​ភាគី​បង្ក​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​7,15​នាទី​​យប់​ថ្ងៃទី​5-12-14 ត្រង់ចំនុច​ក្បែ​ផ្សារណាត់​កណ្តាល​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពី​ជន​រូបនេះ​​ព្រមទាំង​បក្ខពួក​ជិះ​ម៉ូតូ​ដេញ​កាប់​ភាគី​ម្ខាង​ទៀត​បណ្តាលអោយ​រយះ​ក្បាល​ឈាម​ហូរ​ស្រោច​ប្រាណ​. ។​image (1)

បើតាម​ប្រភព​មួយចំនួន​ដែល​នៅក្បែ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​​គេ​ឃើញ​មាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​បាន​ជិះ​ប្រដេញ​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​3 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​​លុះ​មកដល់​ចំនុចកើតហេតុ​ដែល​ទន្ទឹម​នឹង​ផ្សារណាត់​ហើយក៏​មាន​មនុស្ស​អ៊ូរ​អរ​ផង​នោះ​ធ្វើអោយ​​ភាគី​បង្ក​តាម​ទាន់ រួច​ក៏បាន​លើក​កាំបិត​ដ៏​មុត​ស្រួច​កាប់​ទៅលើ​ក្បាល​ភាគី​ម្ខាង​ទៀត​ដែល​បណ្តាល​អោយ​រយះ​យ៉ាងជ្រៅ​និង​មាន​ឈាម​ហូរ​ស្រោច​ជោក​ប្រាណ ដោយឡែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ក៏ត្រូវ​បាន​​ដួល​នៅ​ទីនោះ​ទាំងអស់គ្នា​ដែរ ទើប​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ធ្វើអោយ​មានការ​​កកស្ទះ​ចរាចរ​ថែម​ទៀតផង​. ។​image (2)

ភ្លាមៗ​នោះដែរ​កំលាំង​នគរបាល​ក្រុង​ដែល​កំពុង​ឈរ​យាម​ប្រចាំការ​នៅ​ទី​នោះបាន​ស្ទុះ​. ចូលទៅ​ក្របួច​យក​ជនសង្ស័យ​ដែរ​ប៉ុន្តែ​ដោយសារតែ​ចំនុច​នោះ​ក្បែ​ទីផ្សារ​ទើប​ជនដៃដល់​បាន​រត់​​គេចខ្លួនបាត់​ស្រមោល​ដោយ​ឃាត់​បានតែ​បក្ខពួក​ដែលជា​អ្នកបើកបរ​ម៉ូតូ​តែប៉ុណ្ណោះ​ដើម្បី​នាំយក​​ទៅកាន់​អធិការដ្ឋាន​និង​ធ្វើការ​សាកសួរ​. ។ ចំណែក​ជនរងគ្រោះ​ដែល​កំពុង​តែមាន​ឈាម​ហូរ​ឥត​ឈប់​នោះ​​ក៏ត្រូវ​បាន​គ្នា​គេ​ដឹក​ម៉ូតូ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ​. ។​image

ទាក់ទង​នឹង​ហេតុ​ការ​យ៉ាងណា​នោះ​យើង​មិនទាន់បាន​របាយ​ការ​ពី​សមត្ថកិច្ច​ក្រុង​នៅឡើយ​ទេ​​ដោយ​គេ​បាន​ប្រាប់ថា​កំពុង​តាមរក​ជន​ដែ​ដល់​សិន ដូច្នេះ​ទាំង​ឈ្មោះ ទាំងមូល​ហេតុដែល​ផ្តើមចេញ​​រហូត​ឈានដល់​ដេញ​កាប់​គ្នា​នេះ​យើង​មិនទាន់​បានទទួល​នោះឡើយ​ទេ​. ។​