ខេត្តក្រចេះ ៖ សកម្មភាព នៃការដឹកជញ្ជូនឈើតាមទូកតូចធំ តាមដង ទន្លេមេគង្គ ដឹកចេញពីទន្លេរមេគង្គលើ ក្នុងទឹកដីខេត្តក្រចេះ នាំចូលទៅឆ្ពោះទៅលក់នៅទីផ្សារ នៅតាមបណ្តារ ខេត្ត ដ៍ទៃទៀត ត្រូវបានគេសង្កេតឃើញ ថា កំពុងតែកើតមានយ៉ាងគគ្រើក វិញហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយៈកាលមក ។
ហើយសកម្មភាពទាំងនោះត្រូវបានគេដឹងថា មានទូកដំណាំកសិផលមួយចំនួន លួចបង្គាប់ ឈើជាច្រើនម៉ែត្រ និងខ្លះទៀតនោះគឺព្យាងពេញ ដឹកឆ្លងកាត់ ស្នាក់ការជំនាញរដ្ឋបាលព្រៃឈើចំនួន៤កន្លែង ក្នុងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដំណើរការទៅដោយរលូន ។
បើតាមប្រភពពីមន្ត្រីរាជការមួយរូបបានអោយដឹងថា មន្ត្រីនៃសង្កាត់រដ្ឋបាលព្រៃឈើចំនួន២ ក្នុង នោះមានសង្កាត់បឹងចារ និង សង្កាត់វឌ្ឍះ មន្ត្រីនៃសង្កាត់ទាំងពីរនេះមិនបានចូលធ្វើការនៅ ការរបស់ខ្លូននោះឡើយ ក្នុងគឺគេបានចាត់តាំងមន្ត្រីមួយរូបទៅប្រចាំការនៅទីរួមស្រុកសំបូរ ដើម្បី រងចាំប្រមូលលុយពីក្រុមឈ្មួញទៅវីញ ។
ប្រភពបានអោយដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ក្រុមឈ្មួញបានធ្វើសកម្មភាពយ៉ាងគ ក្រើក ដឹកចេញពីខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាម រីឯមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដេកសំងំ ឈឹង ដោយបើងភ្លើងខៀវជាសញ្ញារបើកផ្លូវ ។ជាក់ស្តែងកាលពីយប់ថ្ងៃទី៤ ខែធ្នូ មានទូកដឹកឈើចំនួន៤គ្រឿង មានផ្ទុកទៅដោយឈើអារលេខ២ ជាប្រភេទឈើគ្រឿងមានចំនួនរាប់រយម៉ែត្រគូប គឺត្រូវក្រុមឈ្មួញលួចសណ្តូនព្យាងតាមទូកតូចធំ តាមទន្លេមេគង្គចេញពីតំបន់ខាងលើក្នុងស្រុកសំបូរនាំឆ្ពោះទៅឃុំជំនីក ស្រុកក្រូចឆ្មា និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយត្រូវបានពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ គ្មានចំណាត់ការនោះឡើយ ។
ពលរដ្ឋបានរិះគន់ ចំពោះ លោក អ៊ឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដែលទើបចូលកាន់ដំណែងថ្មី ថាអសមត្ថភាព ដោយគ្មានចំណាត់ការមន្ត្រីក្រោមឪវាទទាំង៤សង្កាត់ ដែលបណ្តែតបណ្តោយ ក្រុមឈ្មួញធ្វើសកម្មភាពយ៉ាងរលូន ដោយគ្មានកាទប់ស្កាត់នោះឡើយ ។ចំណែកលោក ឃ្លាំង រត្ន័ នាយសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនះ ត្រូវបានគេខ្សឹបថា បានចាត់ តាំងមន្ត្រី របស់ខ្លួនម្នាក់ឈ្មោះ ឡុង ប្រចាំនៅស្រុកសំបូរ ជាអ្នកដើប្រមូលលុយពីក្រុមឈ្មួញដែលរកស៊ីដឹកឈើខុសច្បាប់ ។
ពាក់ពន្ឋ័និងករណីនេះបណ្តាញកម្ពុជាថ្មី បានទំនាក់ទំនងតាមទូរសព្ទ័ទៅលោក អ៊ឹង ស៊ីណាង នាយផ្នែក រដ្ឋបាលព្រៃឈើព្រែកប្រសព្វ លោក បានប្រាប់ថាអត់ដឹងទេ ងៃក្រោយបើដឹងប្រាប់មក និងចាប់ ហើយបិទទូរសព្ទ័វីញ ។ទោះបីជាយ៉ាងណាអ្នកឃ្លាំមើលលើបញ្ហាបទល្មើសព្រៃឈើបានថ្លែងថាក្រុមឈ្មួញដែលប្រកបរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ សុទ្ឋតែបានស្គាល់ចិត្តគ្នាជាមួយមន្ត្រីជំនាញហើយ បើពុំនោះទេ រកស៊ីមិនកើតទេ ពួកគេអាចប្រឈមនិងការចាប់បង្ក្រាបខាតបង់ជាមិនខាន ។
ដូចជាករណីទូកឈើជាច្រើនគ្រឿងនេះ អាចនឹងក្រុមថៅកែទាំងនោះស្កាត់មកជួបមន្ត្រីជំនាញដើម្បីសុំការបើកផ្លូវ ព្រោះទូកឈើបើកមិនលឿនទេ បើសមត្ថកិច្ចមានឆន្ទះចង់បង្ក្រាបនោះគឺវាងាយណាស់ ហើយការចេញទូកឈើពីស្រុកសំបូរ ខេត្តក្រចេះ រហូតទៅដល់ខេត្តកំពង់ចាម គឺត្រូវឆ្លងកាត់សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើជាច្រើនកន្លែង ទើបទៅដល់គោលដៅដូចនេះអ្នករកស៊ី គឺមិនហ៊ានរំលង មន្ត្រីជំនាញតាមបណ្តាលសង្កាត់នីមួយៗនោះទេ បើហ៊ានរំលងពិតជាមានការចាប់បង្ក្រាបជាក់ជាមិនខាន ៕