សមត្ថកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចោរកម្ម​កាច់​សោ​ម៉ូតូ​និង​ទីតាំង​ទ​ទួ​ផល​ចោរកម្ម ទីតាំង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ស្រុក​អន្លង់វែង​)

0

(​ឧ​ត្ត​រ​មានជ័យ​)​សមត្ថកិច្ច​ប៉ូលិស​ខេត្ត ស្រុក​និង​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩០៥​បាន​សហការគ្នា​រុករក​ចំនួន​៥​គោលដៅ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង​ចំនួន​៤​គោលដៅ​និង​មួយ​គោលដៅ​ទៀត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ក៏​ប្រទះឃើញ​ម៉ូតូ​ចំនួន​២៧​គ្រឿង​និង​ឃាត់​ជន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​១៦​នាក់​ពាក់ព័ន្ធ​និង​បទល្មើស​ទទួលផល​ចោរកម្ម និង​លួច ប្លន់ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ដែល​ប្រជាពលរដ្ឋ​បាន​បាត់​រយះពេល​កន្លងមក​នៅក្នុង​ស្រុក​អន្លង់វែង​និង​ស្រុក​នានា​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ហេតុ​ការ​កម្លាំង​IMG_3579សមត្ថកិច្ច​ចុះ​ចាប់​បង្ក្រាប​ទីតាំង​ខាងលើ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤​និង​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ ដោយមាន​ការចង្អុល​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី ស្នងការ​នគរបាល​ខេត្ត យើង​បាន​បើក​ការតស៊ូ​ដោយ​ប្រើប្រាស់​វិធាន​ការជំនាញ​ធ្វើការ​សើ​ុ​ប​អង្កេត ដោយ​.​ពួក​IMG_3583មាន​ល្បិចកល​ច្រើន ទើប​យើង​ប្រើពេល​ស្រាវជ្រាវ​ជាង​១​ខែ​ទើប​កំណត់​មុខសញ្ញា និង​ឈានដល់​ការបង្ក្រាប​ទទួលបាន​ល​ទ្ធ​ផល​ដូច​បានឃើញ​នៅពេលនេះ​ស្រាប់​។​ហើយក៏​ដោយបាន​ការអនុញ្ញាតិ​ពី លោក​សោ សុ​ភ័​ក្រ ព្រះរាជ​ជ្ញា​រង ផងដែរ​។​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ យើង​ធ្វើការ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕