ខេត្តប៉ៃលិន៖ ក្រោយពីភ្លៀងធ្លាក់រយៈពេល២ទៅ៣ថ្ងៃជាប់គ្នា ស្ត្រីម្នាក់បានដើរទៅយកអាគុយ លុះត្រលប់មកវិញដល់ពាក់កណ្តាលផ្លួវ ជិតជើងភ្នំកេះ ក៏ត្រួវពស់ព្លាក់មួយក្បាលចឹក ចំជើងធ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ត្រួវក្រុមគ្រួសារជួលម៉ូតូឌុបមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការស្ត្រីត្រួវពស់ចឹកនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅជិតជើងភ្នំកេះ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ស្ត្រីរងគ្រោះដោយសារពស់ព្លាក់ចឹកមានឈ្មោះ ព្រំ ឌី អាយុ២៨ឆ្នាំ ជាកម្មករស៊ីឈ្នួល ដកដំឡូង មានស្រុកកំណើតនៅខេត្តបាត់ដំបង រងរបួសចំជើងធ្វេង (មេជើង) ។ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។
បើតាមការឲ្យដឹងពីឈ្មោះឆៃ សារ៉ាត់ ត្រួវជាប្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា៖ មុនពេលកើតហេតុ រូបគាត់បានប្រើស្ត្រីរងគ្រោះ ឲ្យទៅយកអាគុយ នៅចុងភូមិ ដែលមានចំងាយប្រហែល៤ទៅ៥គឺឡូម៉ែត្រ លុះពេលស្ត្រីរងគ្រោះត្រលប់មកវិញ ដោយសារវាព្រលប់ មើលមិនច្បាស់ ក៏ដើរជាន់ពស់ព្លាក់ រួចត្រួវបានពស់ចឹកចំមេជើង ខាងធ្វេង បណ្តាលឲ្យចុកក្រហល់ក្រហាយ ក្អួតចង្អោរ ស្ពឹកជើងខាងធ្វេង មានសភាពហើម ខ្លាំង ។
ប្រភពបន្តថា៖ នៅគ្រានោះមានអ្នកភូមិបានដើរមកឃើញ ក៏យកស្ត្រីរងគ្រោះមកផ្ទះ រួចត្រួវបានក្រុមគ្រួសារ ជួលម៉ូតូគេដឹងមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ប្រភពបន្តថា៖ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យ ក៏បញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យប្រញាប់ប្រញាល់ យកថ្នាំមកព្យាបាល ស្ត្រីរងគ្រោះ ។
ប្រភពពីស្ត្រីម្នាក់ដែលឈរមើលស្ត្រីរងគ្រោះ បានឲ្យដឹងថា៖ ពេលកំពុងធ្វើការព្យាបាលមានគ្រូពេទ្យមួយចំនួន បានប្រើពាក្យសម្តីមិនសមរម្យ ទៅលើអ្នកជំងឺ ផងដែរ ។




































