ក្រុងប៉ោយប៉ែត៖វត្តជាប់ជាយដែន១កន្លែង កំពុងធ្វើពិធី បញ្ជុះខណ្ឌសីម៉ា គ្រោងនិងកសាងទីអារាមដ៏ធំមួយ ត្រូវបានគេសង្ស័យថា ពុំមានច្បាប់សាងសង់នោះទេ ប៉ុន្តែការធ្វើពិធី ខាងលើនោះ នៅតែបន្តយ៉ាងសកម្ម ទៅមុខជានិច្ច ដោយសំអាងទៅលើព្រះមេគុណខេត្ត បន្ទាយមានជ័យ ចេញមុខអះអាង ធានាររត់ការច្បាប់នាពេលក្រោយ ។
សូមបញ្ជាក់ដែលថា ក្នុងករណីបញ្ជុះខណ្ឌសីម៉ា កសាងវត្តខាងលើនោះ គឺកើតមាននៅម៉ោង៨ ១០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំស២០១៤នេះតែម្តង នៅចំណុចភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានវត្តមានរបស់ព្រះមេគុណខេត្តបន្ទាយមានជ័យ និងមន្ទីធម្មការ សាសនាខេត្ត រួមជាមួយអ្នកមុខអ្នកការ ប្រជាពលរដ្ឋ ជាច្រើនអ្នកទៀតផង ។
តាមការអោយដឹងពីប្រភពព័ត៏មាន នានាបានបង្ហើបអោយដឹងថា វត្តដែលគ្រោងកសាងថ្មីនោះ មាននាមហៅថា វត្តខ្មែរពុទ្ធិភូមិជាយដែនសីម៉ារាម ដែលមានពុសុទ្ធាជាច្រើននាក់ បានចូលរួមទិញដីសម្រាប់ថ្វើទីអារាមខាងលើនោះ សរុបជាង២០ម៉ឺនដុល្លារ លើផ្ទៃដីទំហំ១០០មគុណ១៥០ម៉ែត្រ ឯណោះ ប្រភពដ៏ដែលបានបន្តទៀតថា ទីអារាមនេះ ត្រូវគេសង្ស័យថា មានពុទ្ធបរិសាទចំណុះជើងវត្ត ត្រឹមតែជាង៣០០នាក់ប៉ុណ្ណោះ ជាពិសេសគឺអ្នកភូមិព្រៃព្រិច
និងតែម្តង ដោយឡែកលោក ឈានចំរើន ដែលជាប្រធានក្រុម ពុសុទ្ធា បានបង្ហើបអោយដឹងថា ដំបូងគេធ្វើសាលាបុណ្យ សម្រាប់ទទួលភ្ញៀវ ប្រមាណជាអស់ទឹកប្រាក់១០ម៉ឺនដុល្លារទៅហើយ និងកសាងកុដិ ចំនួន៧ និងវត្តដ៏ធំមួយទៀត លោកឈានចំរើន បានបន្តទៀតថា បើទួសជាវត្តនេះទើបបង្កើតថ្មីមែន តែការគ្រោងធ្វើខ្លោងទ្វារវត្តចំនួន៤ទិស ក្នុងនោះមានទិសទី១ គឺរោងទ្វារខាងកើត គឺយកគំរូតាមរូបប្រាសាទអង្គរធំ រឺហៅ

ប្រាសាទបាយ័ន ឯទិសខាងលិច គឺធ្វើគំរូខ្លោងទ្វារដូចប្រាសាទអង្គតូច រឺហៅប្រាសាទអង្គវត្ត ឯទិសខាងជើង ធ្វើខ្លោងទ្វារដូចប្រាសាទព្រះវិហារ ចំពោះខាងត្បូងវិញនោះ គឺគេធ្វើដូចប្រាសាទបន្ទាយស្រី លោកឈានចំរើន បានបន្តទៀតថា ចំពោះការចំណាយថវិការ គឺលោកមិនទាន់ដឹងចំនួនប៉ុន្មានពិតប្រាកដនោះទេ ក្រោយពេលធ្វើវត្តរួចទើបដឹងចំនួនច្បាស់លាស់។
ចំពោះព្រះមេគុណខេត្ត ដែលមានព្រះនាម ថុលសុធា បានមានសង្ឃដីការ ប្រាប់អ្នកកាសែតថា ថ្វីបើវត្តនេះមិនទាន់មានច្បាប់អនុញ្ញាតិយ៉ាងណាក៏ដោយក៏វាមិនមានបញ្ហាអ្វីកើតឡើងនោះទេ ជាពិសេសគឺការកសាងវត្តជាប់ព្រំប្រទល់ដែន កម្ពុជាថៃ គឺវាមានសក្ខីភាពល្អណាស់ ហើយក៏ជាតម្រូវការមួយ របស់ពុទ្ធបរិសាត់ ដែលកំពុងត្រូវការអោយមានទីអារ៉ាមនៅជាប់ព្រំដែនកម្ពុជាថៃ សព្វថ្ងៃនេះ ព្រះមេគុណដ៏ដែលបានបន្តទៀតថា
មកដល់ពេលនេះ គឺមានទីអារ៉ាមនៅក្នុងខេត្តបន្ទាយមានជ័យ ជាង២០០វត្ត បូករួមជាមួយនិងអាស្រមមួយចំនួនទៀតផង ហើយព្រះអង្គបានធានាថា និងអោយអាជ្ញាធរមូលដ្ឋានបន្តធ្វើច្បាប់អោយបានទាន់ពេលវេលា ធ្វើយ៉ាងណាអោយការកសាងអារាមដ៏ថ្មីនេះ ជូនពុទ្ធបរិសាត់អោយទាន់ទៅតាមតម្រូវការរបស់បងប្អូនដែលកំពុងខ្វះទីអារ៉ាមតាមជាយដែនកម្ពុជាថៃ នាពេលនេះ ៕




































