​​ឃាតករ​សម្លាប់​បងស្រី​បង​បង្កើត​របស់ខ្លួន នៅ​ស្រុក​ចំការលើ ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ហើយ​

0

​កំពង់ចាម​៖​ឃាតក​រដែ​ជា​ជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការ​លើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្រោយពី​រត់គេចខ្លួន​បាន​មួយ​រយះ​។​​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ យ៉ែម នាង អាយុ​៥១ រស់នៅ​ភូមិ​អូរ​តា សែង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

សាកសព​របស់​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ ចំនុច​ខ្នារ​ខាងកើត ច​ម្រា​យ​១៣០០​ម៉ែត ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​រីឯ​ជនសង្ស័យ​ជា​ឃាតករ​មាន ឈ្មោះ យ៉ែម ណាត អាយុ​៤៤​ឆ្នាំ​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ស្ត្រី​រងគ្រោះ​បាន​សារភាព​ហើយ ថា​មូលហេតុ​ឈានទៅ​សម្លាប់​បងស្រី​ខ្លួនឯង​នេះ​ដោយសារ​ទំនាស់​ពាក្យសម្តី ។1

​លោក សាន សុភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​យើង​ធ្វើឡើង ក្រោយពី​មាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរ បាល​ខេត្ត កម្លាំង​របស់​យើង​បាន​សហការ​ជាមួយ​កម្លាំង​គ្រប់​មូលដ្ឋាន ទើប​ក្រោយ​ស្រាវជ្រាវ​ក៏ ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​បានសម្រេច​។​
​ក្រោយ​សួរនាំ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕