ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ហៅ​ប្រជាពលរដ្ឋ​ម្ចាស់​បណ្តឹងសុំ​ដក​ប្រធាន​សហគមន៍​មក​សាកសួរ​ពិនិត្យ​ស្នាម​មេដៃ​ ​តែ​បទល្មើស​នេសាទ​ជាក់ស្តែង​នៅក្នុង​តំបន់​អភិរក្ស​សមត្ថកិច្ច​មិន​ចាត់ការ​

0

​កំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋ​ចំនួន​១៤៤​នាក់​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ និង​ឃុំ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ នៅ​ព្រឹក​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ​២០១៤ ត្រូវបាន​ក្រុមការងារ​របស់​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​២​ក្រុម ហៅ​មក​សាកសួរ​ពិនិត្យ​ស្នាម​មេដៃ​ជាមួយនិង​លិខិត​អន្តរាគមន៍​ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​ពួកគាត់​ដាក់ជូន​លោក​អភិបាលខេត្ត សុំ​អោយជួយ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​ថ្មី និង​វែកមុខ​រក​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​តំបន់​អភិរក្ស​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​មកដល់ពេលនេះ​លិខិត​ដែល​ប្រជា​រដ្ឋ​សុំ​អន្តរា​
​គម​ន៍​នោះ គេ​មិនទាន់​ចាត់ការ​នៅឡើយ បែរជា​គេ​ហៅ​ប្រជាពលរដ្ឋ​មក​ពិនិត្យ​ស្នាម​មេដៃ​ទៅវិញ ចំណែក​បទល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​កាន់តែ​កើត​ច្រើនឡើង​បន្ត​ថែមទៀត​គ្មាន​អ្នក​បង្ក្រាប​ឡើយ​។​DSC09172
​ ​លោក លី ឡា នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​យោងតាម​ចំណារ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ​នេះ ក្រុមការងារ​របស់​ខ័​ណ្ឌ​រដ្ឋ​បា​លេជ​ល​ផល​បាន​ចែកចេញជា​២​ក្រុម ក្រុមទី​១​បាន​ហៅ​ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ស្ពាន​ពិនិត្យ​មេដៃ​,​ក្រុមទី​២​បាន​ហៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តា​ម៉ូ​វ​ពិនិត្យ​មេដៃ​។ គោលបំណង​នៃ​ការផ្ទៀងផ្ទាត់​មេដៃ​នេះ គឺ​លោក​អភិបាលខេត្ត​ចង់ដឹង​ច្បាស់​ថា​តើ​មេដៃ​ទាំងអស់នោះ ជា​មេដៃ​របស់​ពួកគាត់​ពិតប្រាកដ​ឬ​មេដៃ​ក្លែងក្លាយ ហើយ​ពួកគាត់​មាន​គោលបំណង​ដូចម្តេច ដើម្បី​អាជ្ញាធរខេត្ត​មាន​វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​DSC09183
​ ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​ឆ្ងល់​ណាស់​ថា​មេដៃ​ទាំងអស់នោះ​គឺ​ពួកគាត់​ជា​អ្នក​ផ្តិត​សុំអោយ​លោក​អភិបាលខេត្ត​អន្តរា​គម​ជួយ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​ថ្មី ព្រោះថា​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​បច្ចុប្បន្ន​ពុំបាន​បំពេញ​តួនាទី​តា​មល​ក្ខ័​ន្តិ​កៈ​សហគមន៍​ឡើយ ជាក់ស្តែង​នៅក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​មាន​បទល្មើស​នេសាទ​រាប់មិនអស់​ដែល​លោក​ប្រធាន​សហគមន៍​បាន​ឃុបឃិត​ជាមួយ​ជនល្មើស បក្ខពួក​សាច់ញាតិ​រប​ស់​ខ្លួន មិនតែប៉ុណ្ណោះ​បាន​ទារប្រាក់​ពី​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន​តាម​ទំនើងចិត្ត​។​ដូចជា​អ្នក​ដាក់​របាំង​លប​នៅ​ដែន​នេសាទ​សាធារណៈ​ទារ​យក​ពី​២​លាន​ទៅ​២​កន្លះ ចំណែក​អ្នក​ដាក់​សម្រាស់​ក្នុង​១​កន្លែងៗ​ទារ​យក​៥០​ម៉ឺន​រៀល បើ​មិន​អោយគេ​ទេ​គេ​នឹង​ហៅ​មន្ត្រី​ជំនាញ​មក​បង្ក្រាប ចំពោះ​បក្ខ​ពួកគេ​វិញ គេ​ឃុបឃិត​អោយ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ម៉ា​សេរី​។​មិនតែប៉ុណ្ណោះ​គេ​បាន​គំរាមថា បើ​មិន​គាំទ្រ​គេ​ធ្វើជា​ប្រធាន​សហគមន៍​នេសាទ​ទេនោះ គេ​និង​តាម​ប្រមាញ់​តាម​ចាប់​រហូត​មិនអោយ​ធ្វើការ​សាទ​បានឡើយ អោយ​ពួកគាត់​អត់បាយ​ស៊ី សូម្បីតែ​ទឹកទន្លេ​ក៏​មិនអោយ​ចុះ និង​មិនអោយ​ផឹក​បានដែរ​។​DSC09179
​ ​ជាក់ស្តែង​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា និង​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ជាស​មា​ជឹ​ក​នៅក្នុង​សហគមន៍​នេសាទ​ទៅ​ចាប់បាន​ជនល្មើស​ចំនួន​៩​នាក់ កាណូត​៦​គ្រឿង ពីងពុង​១​កាណូត កាប់បំផ្លាញរ​បាំងសាច់​អួន​រាប់​ម៉ែត្រ និង​លប​លូ​សាច់​អួន​៣៧​មាត់ និង​នៅមាន​បទល្មើស​នេសាទ​រាប់រយ​កន្លែង​ទៀត​មិនទាន់​បង្ក្រាប​។​DSC09166
​ ​ទោះបី​ដឹងថា​នៅក្នុង​តំបន់​អភិរក្ស​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ព្រះ​គគីរ​មាន​បទ​ល្មើ​នេសាទ​ជាច្រើន​ក៏ដោយ ក៏​​លោក ផាន់ ផល្លា ប្រធាន​សហគមន៍​នេសាទ​នៅតែ​ឈរជើង​យ៉ាងរឹងមាំ​ជា​ប្រធាន​សហគមន៍​នេសាទ​ដដែល និង​ទោះបី​ប្រជាពលរដ្ឋ​ប្តិ​ត​មេដៃ​រាប់រយ​នាក់ សុំ​ផ្លាស់ប្តូ​រហើយ​ក៏ដោយ ក៏​នៅមាន​មន្ត្រី​ជំនាញ អាជ្ញាធរ​ឃុំ ស្រុក នៅតែ​គាំទ្រ​រូបគេ​ដដែល​មិន​ដោះស្រាយ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ឡើយ​។​ប្រជាពលរដ្ឋ​យល់ថា ការគាំទ្រ​អោយ​
​លោក ផាន់ ផល្លា នៅ​ធ្វើជា​ប្រធាន​សហគមន៍ មានន័យថា​គាំទ្រ​អោយមាន​បទល្មើស​នេសាទ​ជា​បន្តទៀត​នៅក្នុង​​តំបន់​អភិរក្ស​។​ជាក់ស្តែង​ប្រជាពលរដ្ឋ​សុំ​អន្តរាគមន៍​អោយ អាជ្ញាធរខេត្ត​និង​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ជនល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​យកមក​ផ្តន្ទាទោស​តាមច្បាប់​បែរជា​គ្មាន​ស្ថាប​ន័​ណា​គិតគូរ​នោះឡើយ បែរជា​គេ​នាំគ្នា​ចុះមក​ពិនិត្យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ប្តឹង​ពីបទ​ល្មើស​ទៅវិញ​៕