ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងសាលប្រជុំសាលាស្រុកសាលាក្រៅ មានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង់ធនធានធម្មជាតិ ក្រោមអធិបតីភាព លោក កែវ គង់ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភានិងអធិការកិច្ច និងលោ កាន រិទ្ធី អភិបាលរងខេត្តប៉ៃលិន លោកស្រី ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីគណៈប្រតិភូអមដំណើរ លោក-លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុក មន្ត្រីរាជការក្នុងស្រុកសាលាក្រៅ កងកម្លាំប្រដាប់អាវុធ លោកគ្រួ-អ្នកគ្រួ សិស្សនុសិស្ស យ៉ាងច្រើនកុះករ ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹថា៖ស្រុកសាលាក្រៅ មានព្រំប្រទល់ជាប់ស្រុកកំរៀង ខេត្តបាត់់ដំបង និងព្រំប្រទល់់ប្រទេសថៃ មានផ្ទៃដី៤៧៥៥៩ ហិកតា ដីព្រៃ៣០៣៥៣ហិកតា ,ផ្ទៃដីដាំដុះចំនួន១១៥៧២ហិកតា ប្រជាពលរដ្ឋសរុបមាន ៣៣៧១២នាក់ ។លោកបន្តថា៖ស្រុកសាលាក្រៅមានឃុំចំនួន០៤ មានភូមិចំនួន៤៣ភូមិ និងភូមិឧបសម្ព័ន ០៧ ភូមិ ។
លោក កាន រិទ្ធ អភិបាលរខេត្តប៉ៃលិន បានមានប្រសាសន៏ឲ្យដឹងថា៖ ទោះបីវគ្គផ្សព្វផ្សាយនេះ មានរយៈពេលខ្លីក៏ពិតមែន តែមានការពន្យល់ ការលើកសំនួរ ព្រមទាំការបកស្រាយបំភ្លី និងមានអ្នកសម្របសម្រួល ក្នុងវគ្គផ្សព្វផ្សាយក្នុងពេលនេះយ៉ាងពិស្តារ និងស៊ីជំរៅជួនសមាជិកសមាជិកា ទាំងអស់ បានយល់ដឹងនូវពុទ្ធិថ្មីៗ សម្រាប់ជាទុនក្នុងការអនុវត្តន៏ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង់ធនធានធម្មជាតិនេះតែម្តង ។ លោកមានប្រសាសន៏បន្តថា៖ កន្លងមកមានក្រុមខិលខួចមួយចំនួនកំពុងតែបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ នៅស្ទើគ្រប់ទីកន្លែងដែលសមត្ថកិច្ចមានការធ្លោះធ្លយ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ដែលជាហេតុបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ។ ដូច្នោះក្រោយពីយើងយល់ដឹងពីច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង់ធនធានធម្មជាតិនេះហើយ អ្នកអនុវត្តន៏ដែលមានកំហុសឆ្គង និងត្រួវទទូលទោសជាធរមាន ។ លោកបានសំណូមពរឲ្យសមាជិកសមាជិកា មេត្តាជួយផ្សព្វផ្សាយច្បាប់នេះជួនដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង ក្នុងគោលបំណងពង្រឹងនិតិរដ្ឋរបស់ប្រទេសជាតិឲ្យកាន់តែប្រសើរ ។

ថ្លែងក្នុងឪកាសនោះដែរ លោក កែវ គង់ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភានិងអធិការកិច្ច បានមានប្រសាសន៏ឲ្យដឹងថា៖ រាជរដ្ឋភិបាលអាណត្តិទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំបន្តអនុវត្តន៏យ៉ាងសកម្ម នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងថែមទៀត នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋ ។
លោកបន្តថា៖ធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជាមានជាអាទ៏ ទឹក ដី អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ឧស្ម័ន ត្បូងថ្ម ព្រៃឈើ អនុផលព្រៃឈើ ពពួកសត្វព្រៃ ធនធានជលផល ទាំងនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ។ ធនធានធម្មជាតិ ជាផ្នែកមួយនៃបរិស្ថាន ដែលមានទំនាក់ទំនង និងតំរូវការដ៏សំខាន់ បំផុតសម្រាប់ជីវិតមនុស្ស សត្វ នៅលើលោកយើងនេះ ។ ការបាត់បង់ធនធានធម្មជាតិ ពិសេសព្រៃឈើ វានិងអាចធ្វើឲ្យផែនដី ក្លាយជាវាលរហោឋាន ព្រោះព្រៃឈើជាជំរក ជាប្រភពចំណី និងជាប្រភពឳសថ សម្េរាប់មនុស្ស សត្វគ្រប់ប្រភេទ ព្រមទាំងជារនាំងធម្ុមជាតិសម្រាប់ទប់ទល់និងខ្យល់ព្យុះផងដែរ ។ លោកមានប្រសាសន៏បន្តទៀតថា៖ កន្លងមកក៏ដូចបច្ចុប្បន្ន មានជនខិលខូចមួក្តាប់តូច គូបផ្សំ និងកង្វះនៃការយល់ដឹងអំពីច្បាប់របសប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យជនទាំងនោះ ហ៊ានប្រព្រិត្តនូវបទល្មើសផ្សេងៗ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ឈានទៅដល់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដែលបានបំពុលដល់បរិស្ថានគួរឲ្យព្រួយបារម្ភ ហើយនៅថ្ងៃនេះ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយមន្ទីរ អង្គភាពជំនាញ បានធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង់ធនធានធម្មជាតិ ក្នុងគោលបំណងអប់រំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីច្បាប់ ឲ្យស្គាល់ពីតម្លៃនៃធនធានធម្មជាតិ ហើយចូលរួមចំណែកក្នុងការការពារឲ្យបានគង់វង្ស ៕



































