​កូដកម្ម​ចំនួន​៥​ថ្ងៃ​ចរចា​គ្នា​មិនត្រូវ​កម្មករ​ការ​នី​រោងចក្រ​នូ ខ​បប្រមាណ​៦០០​នាក់​ដង្ហែរ​ក្បួន​ទៅ​តវ៉ា​នៅ​សាលាស្រុក​អង្គ​ឈ្នួល​

0

​កំពង់ស្ពឺ ៖ ក្រុមកម្មករ​-​ការ​នី​រោច​ក្រ​កាត់ដេរ នូ ខ​បប្រមាណ​ជាង ៦០០​នាក់​បាន​បាន​ដើរ​ដង្ហែរ​ក្បួន​ទៅកាន់​សាលាស្រុក​អង្គ​ឈ្នួល បន្ទាប់ពី​ការធ្វើ​ការតវ៉ា​អស់​រយៈពេល ៥​ថ្ងៃ​កន្លង​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១២​ចំណុច ដែល​ថៅកែ​រោងចក្រ​មិនទាន់​គោរព​តាមច្បាប់​ការងារ ។​
​កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៤ ក្រុមអ្នកតវ៉ា​នៅ​រោងចក្រ នូ ខ​ប បាននាំគ្នា​ឡើង​ជិះ​រថយន្ត ក្នុង​គោលបំណង​ទៅកាន់ រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​បន្ត​នៅ​ក្រសួង​ការងារ ប៉ុន្តែ​ដំណើរ​របស់​ពួកគាត់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្ទាក់​ឃាត់​រថយន្ត​តាមផ្លូវ​ជាតិ​លេខ ៤១ ត្រង់ចំណុច​ផ្លូវ​ចូល​ភូមិ​ភ្លើង​ឆេះ​រទេះ ឃុំ​លំហាច ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ទើ​ម​ក្រុមកម្មករ​នាំគ្នា​ចុះ​ដើរ​ដង្ហែរ​ជា​ក្បូន​បន្ត​ទៅមុខទៀត​តែម្តង ។​IMG_9076886456312
​សមត្ថកិច្ច​ស្រុក​អង្គ​ឈ្នួល បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ក្រុមកម្មករ​-​ការ​នី​រោងចក្រ នូ ខ​ប ដែលមាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ ៤១ ស្ថិត​ក្នុងភូមិ​អណ្តូងទឹក ឃុំ​លំហាច ស្រុក​អង្គ​ឈ្នួល បាននាំគ្នា​ផ្ទុះ​កូដកម្ម​ចំនួន ៥​ថ្ងៃ​កន្លងមកនេះ លទ្ធផល​ការចរចា​មិនត្រូវ​រូ​វ​គ្នា ទើប​ថ្នាក់ដឹកនាំ​សហជីព​នាំ​កម្មករ​ទៅ​តវ៉ា​នៅ សាលាស្រុក​អង្គ​ឈ្នួល និង​បន្តទៅ​ក្រសួង​ការងារ​ប្រសិន​គ្មាន​ដំណោះស្រាយ ។ ប្រភព​បន្តថា ដោយសារ​មាន​បទបញ្ជា​ពី​ថ្នាក់លើ ខ្លាច​បង្ករ​ឱ្យមាន​ផលប៉ះពាល់​ដល់​សន្តិសុខ សារ​ធាណៈ​ក្នុងសង្គម​ទើប​សមត្ថកិច្ច​ចំរុះ​ឃាត់​រថយន្ត​ដឹក​កម្មករ​បានជា​ច្រើន​គ្រឿង មិន​អនុញ្ញាតិ​ឱ្យទៅ​ឡើយ ប៉ុន្តែ​ក្រុមកម្មករ​បាននាំគ្នា​ចុះ​ដើរ​បន្ត​ទៅមុខ​ដរ​ដែល ។​IMG_62033977360254
​ក្រុមកម្មករ​-​ការ​នី​បាន​និយាយថា ថៅ​ថែ​រោងចក្រ​នូ ខ​ប​នេះ បាន​គាបសង្កត់​ពួកគាត់​ជាច្រើន​ឆ្នាំ​មកហើយ ដូច​ជាការ​កាត់លុយ​ខុសច្បាប់​ការងារ ចាក់សោរ​ទ្វារ​បង​បង្ខំ​ឱ្យធ្វើ​ការបន្ថែម​ម៉ោង មិន​អន​ញ្ញាតិ​ឱ្យមាន​សហជីព​ប្រចាំ​រោងចក្រ និង​លក្ខខណ្ឌ​ជាច្រើន​ទៀត​ដែល​រោងចក្រ​មិន​គោរព​តាមច្បាប់​ការងារ ។ ពួកគាត់​បន្តថា ការតវ៉ា​ជាច្រើន​ថ្ងៃ​មកនេះ ការចរចា​មិនទាន់​ត្រូវ​រូ​វ​គ្នា​ទេ ហើយ​ក្រុមកម្មករ​នៅតែ​បន្តធ្វើ​ការតវ៉ា​លុះត្រា​មាន​ដំណោះស្រាយ​សមរម្យ​ជួន​ពួកគាត់ ។​
​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកណ្តាល បាន​និយាយថា​ករណី​កម្មករ​-​ការ​នី​រោងចក្រ​នូ ខ​ប ក្នុង​ឃុំ​លំហាច ស្រុក​អង្គ​ឈ្នួល​ធ្វើ​កូ​កម្ម​នោះ ខាង​មន្ទីរ​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​អស់ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ។​IMG_62037395634179
​សូម​រំ​ល​រឹក​ថា ក្រុមកម្មករ​-​ការ​នី រោងចក្រ​នូ ខ​ប ចាប់ផ្តើម​ធ្វើការ​តវ៉ា កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤​កន្លងមកនេះ ប៉ុន្តែ​ភាគី​រោងចក្រ​មិន​ព្រម​ចេញមក​ចរចា​ជាមួយ​ដំណាង​កម្មករ​ឬ​សហជីព ដើម្បី​ដោះ​តាម​លក្ខខណ្ឌ​ការងារ ដែល​ក្រុមអ្នកតវ៉ា​នោះឡើយ ទើប​ឈានដល់​ការបិទផ្លូវ​ជា​បន្តបន្ទាប់ លុះ​រហូត​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ពួកគាត់​នាំគ្នា​ដង្ហែរ​ក្បូន និង​គ្រោង​បិទផ្លូវ​ជាតិ​លេខ​៤ ប៉ុន្តែ​ក្រុមកម្មករ​បាន​បង្វែរ​ទិសដៅ​ទៅ​សាលាស្រុក​អង្គ​ឈ្នួល និង​បន្តទៅ​ក្រសួង​ការងារ​ទៀត​បើ​គ្មាន​ដំណោះស្រាយ​ទេនោះ ។​IMG_9071302410902
​អាជ្ញាធរ​ស្រុក​អង្គ​ឈ្នួល​បាន​បញ្ជាក់ថា កម្មករ​រោងចក្រ​នូ ខ​ប​បាន​មកដល់​សាលាស្រុក​អង្គ​ឈ្នួល ហើយ​ពួកគាត់​កំពុង​នៅមុខ​សាលាស្រុក មិន​អនុញ្ញាតិ​ឱ្យ​ចូលទៅ​ទាំងអស់​ទេ យកតែ​ដំណាង​៦​ទៅ​៧​នាក់ ដើម្បី​ចរចា​គ្នា​រក​ផ្លូវ​ចេញ ដោយ​សន្តិវិធី​ត្រង់ចំណុច​ដែល​ជជែក​គ្នា​មិនទាន់​ត្រូវ​នោះ ។ ប្រភព​បន្តថា ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​១២​ចំណុច​បានទាមទា​នោះ​ត្រូវ​គ្នា​បាន​៨​ចំណុច​ហើយ​សល់​តែ​៤​ចំណុច​សុះ​ខាន់ៗ ត្រូវ​បន្ត​ជជែក​គ្នា​ទៀត​ជាមួយ​ក្រុមការងារ​ដោះស្រាយ​ទំនាស់ មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្តកណ្តាល​ប៉ុន្តែ​លទ្ធ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​អាស្រ័យ​លើ​ការចរចា ៕