ខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៤ នៅសាលាឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន រៀបចំកិច្ចប្រជុំ ស្តីពីការបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ គឺភូមិទួល ភូមិព្រែកផ្តៅ និងភូមិកំពង់ស្មាច់តូច ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការរដ្ឋបាល ។![05-12.mpg_snapshot_00.30_[2014.12.05_11.34.19]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/12/05-12.mpg_snapshot_00.30_2014.12.05_11.34.19.jpg?resize=420%2C336&ssl=1)
លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និង សុរិយោដី និងជានាយកចាត់ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ បានអោយដឹងថា គណៈកម្មការគ្រប់គ្រងដី រដ្ឋ ថ្នាក់ខេត្ត ស្នើសុំឆ្វៀលដីចេញមានទំហំសរុបមាន ៨៨៨.៥០ហិចតា ក្នុងនោះឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ចំនួន ៤៦២.៩០ហិចតា និងឆ្វៀលចេញពីក្រុមហ៊ុន អ៊ី សេង ខូរអិលធីឌី ចំនួន ៤២៥.៥៩ហិចតា ទិន្នន័យក្បាលដីវាស់វែងកំណាត់ព្រំបានចំនួន ៤០០ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៣៨៤ក្បាលដី ស្មើនឹង ២៧៤គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន ១៦ក្បាលដី បំពេញសាលាកប័ត្រព័ត៌មានចំនួន ៤០០ក្បាលដី បញ្ចូលសម្រង់បញ្ជីឈ្មោះអ្នកកាន់កាប់ដីចំនួន ៣៨៤ក្បាលដី ទំហំដីពី០ហិចតា ដល់ ៥ហិចតា មានចំនួន ៣៤៦ក្បាលដី ដីទំហំ ១០ហិចតាមានចំនួន ៥៤ក្បាលដី ចំពោះក្បាលដីមានទិន្នន័យ មិនប្រកាសនេះជាដីកសិកម្ម ។![05-12.mpg_snapshot_00.44_[2014.12.05_11.34.44]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/12/05-12.mpg_snapshot_00.44_2014.12.05_11.34.44.jpg?resize=420%2C336&ssl=1)
លោក ហ៊ុន ភីបានឪ្យដឹងបន្តថា ក្នុងយុទ្ឋនាការចុះវាស់វែងដីធ្លី ចេញប័ណ្ណកម្មសិទ្ឋិជូនប្រជាពលរដ្ឋតាមគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល និងតាមបទបញ្ជាលេខ ០/មម របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីសំរេចអោយបាននូវគោលបំណងចុងក្រោយ ការកសាងប្លង់សុរិយោដី សៀវភៅគោលបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ឋិឪ្យបានត្រឹមត្រូវ សូមបងប្អូន និងតំណាងអង្គភាព ជាម្ចាស់ដីរដ្ឋ នៅក្នុងភូមិទួល ភូមិព្រែកផ្តៅ និង ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដី
របស់ខ្លួន ឬក្បាលដីពាក់ព័ន្ឋ ក្នុងពេលបិទផ្សាយនេះ មានរយៈពេល៣០ថ្ងៃ កុះបីអាក់ខាន ដែលមានមន្ត្រីជំនាញ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន និងតំណាងគណៈកម្មការរដ្ឋបាលនៅប្រចាំការ បំពេញការងារជូនបងប្អូន ទាំងថ្ងៃសៅរិ៏ អាទិត្យ ឬថ្ងៃបុណ្យ រយៈពេល៣០ថ្ងៃ ទើបផុតកំណត់ ។ រាល់បញ្ហាដែលកើតមាន គណៈកម្មការរដ្ឋបាល និងព្យាយាមដោះស្រាយរវាងភាគីទំនាស់ ។
ក្នុងករណីទំនាស់ ឬ វិវាទណាមួយ ដែលមិនបានដោះស្រាយ ក្នុងរយៈពេល៣០ថ្ងៃ គណៈកម្មការរដ្ឋបាល និងបញ្ជូនសំណុំរឿងទំនាស់នោះ ទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។![05-12.mpg_snapshot_02.58_[2014.12.05_11.36.15]](https://i0.wp.com/khemaradaily.com/wp-content/uploads//2014/12/05-12.mpg_snapshot_02.58_2014.12.05_11.36.15.jpg?resize=420%2C336&ssl=1)
ឯកឧត្តមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនាពេលនេះ រាល់ក្បាលដីដែលពុំមានទំនាស់ និង ត្រូវផ្តល់ការយល់ព្រមពីគណៈកម្មការរដ្ឋបាលអភិបាលខេត្ត និងត្រូវធ្វើការចុះបញ្ជី រួចចេញប័ណ្ណកម្មសិទ្ឋិជូនដល់បងប្អូនម្ចាស់ដី នៅពេលឯកសារនៃការវិនិច្ឆ័យនេះ បានពិនិត្យ កែតំរូវ និងយល់ព្រមរួចរាល់ជាស្ថាពរ ។


































![05-12.mpg_snapshot_00.02_[2014.12.05_11.33.05]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/12/05-12.mpg_snapshot_00.02_2014.12.05_11.33.05.jpg?resize=420%2C336&ssl=1)
