អ្នកគ្រូ​ក្រមុំ​ម្នាក់​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ចូល​រឿង​ការ ត្រូវ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់​បើកឡាន​បុក​ស្លាប់​

0

​ខេត្តបាត់ដំបង​៖​អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់ថន បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

សមត្ថកិច្ច​និយាយថា​ហេតុការណ៍ ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៣​ធ្នូ​ឆ្នាំ​២០១៤ គ្រា​ដែល​រថយន្ត​កាំ​ម​រី​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A៤៤០៦​ដែល​បើកបរ​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​អាន បាន អាយុ​៤៧​ឆ្នាំ បាន​បុក​ម៉ូតូ​ម៉ូតូ​ហុងដា​របស់​អ្នកគ្រូ​ពីក្រោយ នៅលើ​ផ្លូវកែង​ទៅ​ឃុំ​ក្តុល ស្រុក​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។1

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ បាន​ខ្ទាត​ផ្លោង​ពី​ម៉ូតូ ជាច្រើន​ម៉ែត្រ​បោក​ក្បាល​នឹង​ថ្នល់​បណ្តាលអោយ​ស្លាប់​មួយ​ភ្លាមៗ តែម្តង​។ បុរស​២​នាក់​ដែល​ស្ថិតក្នុង​រថយន្ត ក្នុងនោះ​រួមមាន​មន្ត្រី​ប៉េអឹម​ឈ្មោះ អាន បាន ផងដែរ​នោះបាន​រងរ​បួស​និង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរ ពេទ្យ​។ បុរស​ម្នាក់ទៀត​ដែលជា​អ្នកបើករថយន្ត​ក៏​រងរបួស​ផងដែរ បុរសរងគ្រោះ​ទាំង​២​គឺជា​អ្នកស្រុក​ក្នុង​ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។