ពិព័រណ៍​សព្វាវុធ បម្រើ​ដល់​វិស័យ ការពារ​ប្រទេស ជា​លក្ខណៈ​អន្តរជាតិ ប្រារព្វ​ធ្វើឡើង នៅ​ប៉ា​គី​ស្ថាន

0

​ពិព័រណ៍ បង្ហាញ​អំពី​សព្វាវុធ ដែល​បម្រើ​ដល់​វិស័យ​ការពារជាតិ ត្រូវបាន​តាំង​បង្ហាញ​ជា​លក្ខណៈ​អន្តរជាតិ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចុះផ្សាយ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤​ថា ការដាក់​តាំង​បង្ហាញ​នូវ​សព្វាវុធ ឧ​ទ្ធ​ម្ភា​គ ចក្រ និង​ផលិតផល​ថ្មី ដែល​

បម្រើ​ដល់​វិស័យ​យោធា និង​ការពារជាតិ ត្រូវបាន​ប្រារព្វ​ធ្វើឡើង នៅ​ទីក្រុង​កា​រ៉ា​ជី ភាគ ខាងត្បូង​កំពង់ផែ ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ។​download

​ប្រភពព័ត៌មាន បាន​ចុះផ្សាយ​ថា នៅក្នុង​ពិធី​តាំងពិព័រណ៍​ជា​លក្ខណៈ​អន្តរជាតិ​នោះ គេ​ឃើញ​មាន​រថយន្ត​ទំនើបៗ ឧបករណ៍​ជាច្រើន​ប្រភេទ យន្តហោះ​សម្រាប់​បម្រើ​ដល់​វិស័យ​យោធា និង​មាន​រថពាសដែក​ដ៏​ទំនើបៗ ដាក់តាំង​បង្ហាញ ដល់​អ្នកទស្សនា​ទាំងឡាយ ។​

​នៅក្នុង​ពិធី​តាំងពិព័រណ៍​នោះដែរ ក៏មាន​បើក​ជា​សិក្ខាសាលា ស្តីអំពី​អាវុធ​យុទ្ធ​ភ័​ណ្ឌ ដែល​រៀបរាប់​អំពី​ផលិតផល​ថ្មីៗ សម្រាប់​វិស័យ​ការពារជាតិ របស់​ប្រទេស​នីមួយៗ ក្នុង​នោះគេ ឃើញ​មាន​ក្រុមហ៊ុន​ចំនួន ៧៧​ក្រុមហ៊ុន បាន​នាំយក ផលិតផល​បម្រើ​វិស័យ​យោធា​រៀងៗ​ខ្លួន មក​ដាក់តាំង​បង្ហាញ ដែលមាន​រហូតដល់​ជាង​៣០០​ស្តង់​ឯណោះ ៕