បន្ទាយមានជ័យះ សាកសពពលករខ្មែរដែលស្លាប់ដោយជួបឧប្បតិវហេតុគ្រោះថ្នាក់ ចរាចរ នៅប្រទេសថៃកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០១៤កន្លងទៅ ដែលមានស្លាប់និងរបួ ស ធ្ងន់ស្រាលចំនួន៩នាក់នោះ នៅវេលាម៉ោង៩.២០នាទីយប់ថ្ងៃទី១២ខែមីនាឆ្នាំ២០១៤បាន បញ្ជូនមកដល់ដីខ្មែរវិញហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានសពចំនួន ៥ រី ឯអ្នករងរបួសចំនួន ៤នាក់ផ្សេងទៀតនោះ ត្រូវបានគាគ្គីថៃបញ្ជូនទៅសំរាក់ព្យាបាលនៅ មន្ទីរពេទ្យនៅប្រទេសថៃដដែល សាកសពមានឈ្មោះ ប៊ុន សឿន ភេទប្រុសអាយុ២១ ២.ឈ្មោះ គ្រុយ ឈីម ភេទស្រីអាយុ២១ឆ្នាំទាំងពីនាក់មកពីភូមិ ភ្នំដី ឃុំគោកតារាជស្រុក ភ្នំស្រុក ទី៣.ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ២៨ឆ្នាំ ទី៤.ឈ្មោះអ៊ិន មុន្នី ភេទប្រុស ២៦ឆ្នាំ ពីនាក់នេះរស់នៅភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី សពទាំងបួននាក់នៅខេត្ត(ប.ជ) និងម្នាក់ទៀតមានឈ្មោះ គិម ខា ភេទប្រុសអាយុ៣២ឆ្នាំមកពីស្រុក បរីបូរណ៏ខេត្តកំពុង ឆ្នាំង ។
ក្នុងពេលដែលបញ្ជុនសពមកដល់វត្តបាលិលេយ្យធ្វើការផ្ទេរ ផ្ទូនោះ តាមការ បំភ្លឺពីតំណាងអគ្គកុងសុលកម្ពុជាប្រចាំការនៅប្រទេសថៃ បានឲ្យ
ដឹងថា ពលកររងក្រោះ ទាំង៩នាក់ខាងលើ គឹជាពលករចូលតាម ច្រករ បៀងមួយកន្លែងតាមរយះមេខ្យល់ ដែលជួបគ្រោះថ្នាក់នេះ គឹខណះពេលកំពុងធ្វើដំណើរ ក៏មានរថយន្តតម្រួតថៃដេញតាម ពីក្រោយ ហើយអ្នកបើកបរ មានការភ័យខ្លាចក៏បន្ថែមល្បឿន ទើបជ្រុលចង្កូតទៅបុក បង្គោលថ្ម ក្រោមស្ពានអាកាសនៅស្រុក សៀរ៉ាឆា ខេត្តឈុនបូរី ប្រទេសថៃ ប្រភពបាន បន្តថា ជនរងគ្រោះទាំង ១០នាក់ មានម្នាក់ជាជនជាតិថៃ ជាអ្នកបើកបររថយន្តខាងលើ ហើយក៏ទទួលរងគ្រោះថ្នាក់ដល់ស្លាប់ផងដែរ ។
រីឯសពដែលបានបញ្ជូនមកដល់ហើយ នោះ សពបួន ត្រូវបានក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីហើយ ឯសពមួយ ដែលនៅខេត្តកំពុងឆ្នាំងត្រូវបាន តម្កល់ផ្ញើទុកនៅវត្តបាលិលេយ្យ រងចាំក្រុមគ្រួសារមក ទទួល ខណះពេលនេះក្រុមគ្រួសារមិនទាន់មកដល់នៅឡើយទេ ។