តម្លៃ​ប្រេង បន្ត​ធ្លាក់ចុះ ក្រោយពី​អ៊ីរ៉ាក់ គ្រោង​នាំចេញ​ប្រេង ដ៏​ច្រើន ទៅកាន់​ទីផ្សារ ពិភពលោក

0

​តម្លៃ​ប្រេង គិត​ចាប់​ពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ត្រូវបាន​គេ​ដឹងថា មានការ​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​តំបន់​ស្វយ័ត​ឃឺ​ត បាន​ព្រមព្រៀងគ្នា គ្រោង​ធ្វើ​ការនាំ​ប្រេង​ចេញ នូវ​បរិមាណ​ច្រើន ទៅកាន់​ទីផ្សារ​ពិភពលោក ។​​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ផ្សព្វផ្សាយ នៅ​ថ្ងៃទី​០៣ ខែធ្នូ

ឆ្នាំ​២០១៤​ថា យោងតាម​ទិន្នន័យ ដែល​បាន បង្ហាញឡើង ដោយ​ទីផ្សារ​អន្តរជាតិ​ប្រេង​ដ៏​ធំ នៅ​ប៉ែក​ខាងលិច នៃ​រដ្ឋ​តិច​សាស់ សហរដ្ឋ​អាម៉េរិក​បាន​ឲ្យ​ដឹងថា តម្លៃ ប្រេង​បាន​ធ្លាក់ចុះ​ប្រមាណ ២,១២​ដុល្លារ ក្នុង​១​បារ៉ែល ដែលមាន​តម្លៃ​ស្មើនឹង ៦៦,៨៨ ដុល្លារ គិត​នៅក្នុង​ខែមករា ម្ល៉េះ តួលេខ​នេះ​បានមកពី New York Mercantile Exchange ។download (1)

ចំណែក​តម្លៃ​ប្រេង​នៅ​ទីក្រុង​ឡុង​ដ៍​វិញ តម្លៃ​ក៏​ធ្លាក់ ចុះ​ដែរ ប្រមាណ ២​ដុល្លារ ដោយ​ក្នុង ១​បារ៉ែល​ស្មើនឹង ៧០,៥៤​ដុល្លារ ។​​គេ​បានដឹងថា កាល់​ពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​តំបន់​ស្វយ័ត​ឃឺ​ត បានចេញ​សេចក្តីប្រកាស​មួយ ដោយ​ឯកភាព​ដោះស្រាយ​នូវ​ជម្លោះ​ទឹក​ជាមួយគ្នា ក្នុងនោះ​បានលើកឡើង អំពី​គម្រោង​ថវិកា និង​ការនាំ​ប្រេង​ចេញ ។ ផ្អែក​តាម​កិច្ច​ព្រមព្រៀងគ្នា​នេះ គេ​រំពឹងថា នៅ​ឆ្នាំក្រោយ ការនាំចេញ​ប្រេង​ពី​តំបន់​ជម្លោះ នឹងមាន​បរិមាណ ២៥០.០០០ បារ៉ែល ក្នុង​១​ថ្ងៃ និង​តំបន់​មួយចំនួនទៀត នឹងមាន​ចំនួន ៣០០​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ​ដែរ ។​
​តាមរយៈ​កិច្ច​ព្រមព្រៀងគ្នា​នេះ ដែល​អាចជួយ​ដល់​សមាជិក របស់​អង្គការ​អូ​ពិ​ក ក្នុងការ​កំណត់​ការផលិត​ប្រេង​ប្រចាំ ថ្ងៃ​ប្រមាណ ៣​លាន​បារ៉ែល​ក្នុង ១​ថ្ងៃ ហើយ​តួលេខ​នេះ អាច​លើសពី​ខែវិច្ឆិកា ដែលមាន​ត្រឹម ២,៥​លាន​បារ៉ែល​តែ ប៉ុណ្ណោះ ។​download (2)

​យោងតាម​ស្ថិតិ​មួយ ដែល​បង្ហាញឡើង ដោយ​ក្រុម​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ថាមពល Michael Lynch បាន​ឲ្យ​ដឹងថា ការបន្ថែម​ប្រេង ៥៥០​ពាន់​បារ៉ែល​ក្នុង​១​ថ្ងៃ យ៉ាង​ដូច្នេះ វា​មិនមែនជា​បរិមាណ​ដ៏​ច្រើន​នោះទេ តែ​ទោះបីជា​បែបនេះ​ក្តី ក៏​អាចជួយ​ទប់​នូវ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​បាន​មួយកម្រិត​ដែរ ខណៈដែល​សបា្តហ៍ មុន​បាន​ស្រុតចុះ នូវ​តម្លៃ​យ៉ាងច្រើន នោះ ។​
​គួររំលឹកថា អង្គការ​អូ​ពិ​ក បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន ដោយ​ប្រកាន់​នូវ​ជំហរ​មួយ​ថា មិនមាន​អ្វីដែល​ផ្លាស់ប្តូរ ក្នុងការ ផលិត​ប្រេង​នោះឡើយ បើទោះបីជា​តម្លៃ​ប្រេង បន្ត​ធ្លាក់ចុះ​យ៉ាងគំហុក​ក៏ដោយ ៕