យោងតាមប្រភពពីបណ្តាញទូរទស្សន៍ប៊ីប៊ីស៊ី បានឱ្យដឹងនៅក្នុងថ្ងៃសុក្រនេះថា ឥទ្ធិពលខ្យល់ព្យុះទីហ្វុងហាហ្គូពីត ដែលបោកបក់ពីមហាសមុទ្រប៉ាស៊ីហ្វិកក្នុង ល្បឿនប្រមាណ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងធ្វើដំណើរឆ្ពោះមកកាន់ ប្រទេសហ្វីលីពីននាថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះ ។
គួររំលឹកផងដែរថា កាលពីឆ្នាំមុនមានខ្យល់ព្យុះដ៏កំណាចមួយ បានឆក់យកអាយុ ជីវិតពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ ហើយខ្យល់ព្យុះមួយនោះ មានឈ្មោះថា ព្យុះ ទីហ្វុងហៃយ៉ាន ដោយបានបោកបក់មកលើទឹកដីប្រទេសហ្វីលីពីន ស្ថិតនៅភាគ ខាងកើតខេត្ត សាម៉ា និង ទីក្រុង តាក់កូបាន ។
តាមការប៉ាន់ប្រមាណកម្លាំងព្យុះហាហ្គូពីតនេះ វាមិនអាចមានកម្លាំងខ្លាំងក្លាជាង ព្យុះហៃយ៉ាននោះទេ ប៉ុន្តែក្តីបារម្ភរបស់ប្រជាពលរដ្ឋហ្វីលីពីនមានទំហំធំធេង ពីព្រោះថាពួកគេធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះហៃយ៉ានម្តងរួច មកហើយ ។
បើតាមក្រុមអ្នកឧតុនិយម បានព្យាករណ៍ថា ឥទ្ធិពលព្យុះហាហ្គូពីតនេះ នឹងរំលង ឆ្ពោះទៅភាគខាងជើងសំដៅទៅកាន់ប្រទេសជប៉ុន ហើយវានឹងរំលងផ្ទៃទាំងមូល របស់ប្រទេសហ្វីលីពីន ៕