​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ជន​ស្ស័​យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ បញ្ជូនទៅ​សាលាដំបូង​

0

ខេត្តកំពង់ឆ្នាំង​​អ្នកប្រើប្រាស់​គ្រឿង​២​នាក់ ត្រូវបាន​នគរបាល​ស្រុក​ទឹកផុស និង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ព័ទ្ធ​ចាប់បាន​នៅក្នុង​ផ្ទះ និង​ភូមិ​ក្រាង​ស្គារ​ខាងត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈ​កំពុង​ប្រើប្រាស់​គ្រឿងញៀន

កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៤ ។ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ១ មុត នឹម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្គារ​ខាងជើង ២-​ឈ្មោះ កឹម កុសល ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ស្គារ​ខាងត្បូង ។2

​វត្ថុតាង​ជាក់ស្តែង ដែល​សមត្ថកិច្ច​រឹបអូស​បាន មាន​ឧបករណ៍​សេព​គ្រឿងញៀន ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង ស្នាប់ដៃ​១ គ្រាប់​កំ​ភ្លើង​ខ្យល់​១​គ្រាប់ និង​ស្លាក​លេខ​ម៉ូតូ ខម ចំនួន​១ ។
​សូមបញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ៕3 1