កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤សេចក្ដី រាយការណ៍របស់អេហ្ស៊ីបបានបញ្ជាក់ថា វីរុសគ្រុនផ្ដាសាយបក្សី H5N1បានបន្ដ វាយប្រហារសម្លាប់មនុស្ស៤នាក់ទៀត នៅក្នុងឆ្នាំ២០១៤ ធ្វើឱ្យប្រទេសនេះ មានអ្នកបាត់បង់ជីវិតកើនឡើង៧នាក់ ។វីរុសគ្រុនផ្ដាសាយ H5N1 បានលេច ឡើងកាលពីឆ្នាំ២០០៣
ហើយបានរាល ដាលប្រទេសជាច្រើននៅជុំវិញពិភព លោកសម្លាប់មនុស្សជាង៤០០នាក់ ។ កាលពី២សបា្ដហ៍មុន មានសេចក្ដីរាយ ការណ៍ថា វីរុសនេះបានឆ្លងរាដាលទៅ ដល់ប្រទេសតំបន់អាហ្វ្រិកខាងជើង ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អេហ្ស៊ីប លោក Hossam Abdel Ghafar បានប្រាប់ប្រភព AFPថា នៅ អំឡុងពេលជាមួយគ្នានេះ អេហ្ស៊ីបមាន ករណីឆ្លងវីរុសគ្រុនផ្ដាសាយបក្សី១៤ ករណី ហើយសុទ្ធសឹងតែនៅតាមទីជន បទទាំងអស់ ។ទីភ្នាក់ងារព័ត៌មានអេហ្ស៊ីប MENA ករណីបាត់បង់ជីវិតដោយវីរុសគ្រុនផ្ដា- សាយបក្សីថ្មីបំផុតកើតឡើងកាលពីថ្ងៃ អាទិត្យមុន ទៅលើបុរសអាយុ២៦ឆ្នាំ រស់នៅក្នុងតំបន់ Minya ចម្ងាយ២៣៥ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងកៃរ៉ូ ។
វីរុសH5N1 ជាមេរោគសម្លាប់ មនុស្សមួយប្រភេទ ក្នុងចំណោមវីរុស សម្លាប់មនុស្សជាច្រើនទៀត ដែលអង្គ ការសុខភាពពិភពលោកបានយកចិត្ដ ទុកដាក់ និងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន បំផុត ។ វីរុស H5N1មានភាពខុសគ្នាពី វីរុស H5N8 ដែលបច្ចុប្បន្ននេះកំពុងតែ រាលដាលនៅតាមកសិដ្ឋានចិញ្ចឹមសត្វ តំបន់សហគមន៍អឺរ៉ុបធ្វើឱ្យអង្គការសុខ ភាពពិភលោកចេញសេចក្ដីណែនាំឱ្យ ប្រុងប្រយ័ត្ន ។ ជនរងគ្រោះដោយវីរុស នេះភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ។ចំណែកវីរុសម្យ៉ាងទៀតគឺវីរុសគ្រុន ផ្ដាសាយបក្សី H7N9 ដែលបានសម្លាប់ មនុស្សជាង១៧០នាក់ ចាប់តាំងពីលេច ឡើងដំបូងនៅក្នុងឆ្នាំ២០០៣ 9