ពេលកន្លងមកថ្មីៗ សារព័ត៌មានកូរ៉េ ខាងជើងបានផ្សព្វផ្សាយថា រដ្ឋាភិបាល អាមេរិកបានបង្កើតចេញជាវីរុសផ្ដាច់ ជីវិតអេបូឡា ហើយមានចេតនាសាក ល្បងនៅក្នុងប្រទេសតំបន់អាហ្វ្រិកខាង លិច និងនៅលើពិភពលោក ។ អត្ថបទដែលបានផ្សព្វផ្សាយនោះ មានចំណងជើងថា “វីរុសអេបូឡា
ជា អាវុធជីវសាស្ដ្រគួរឱ្យភ័យខ្លាច” ដោយ នៅក្នុងខ្លឹមសារនោះបានបញ្ជាក់ថា វីរុសនេះគឺអាមេរិកជាអ្នកបង្កើតឡើង ដើម្បីទទួលផលចំណេញពីការលក់ ឱសថ ក៏ដូចជាធ្វើឱ្យទន់ខ្សោយប្រទេស មួយចំនួនក្នុងគោលដៅនយោបាយ ។
នៅក្នុងអត្ថបទនោះបានបញ្ជាក់ទៀត ថា ការភ័យខ្លាចកាន់តែខ្លាំងឡើងសម្រាប់ ពលរដ្ឋគ្រប់រូបនៅលើពិភពលោក ក្រោយពេលមានការមន្ទិលសង្ស័យថា វីរុសនោះគឺអាមេរិកជាអ្នកបង្កើតឡើង។ វីរុសនោះបានបង្កើតចេញពីបន្ទប់ ពិសោធរបស់អាមេរិកស្ថិតនៅប្រទេស អាហ្វ្រិកខាងលិច ។
វេជ្ជបណ្ឌិត ផូល រ៉ូប៊ើដ អតីតជំនួយ ការរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុក្នុងរបប ប្រធានាធិបតី រ៉ូណាល់ រីហ្គាន់ ធ្លាប់បាន រិះគន់រដ្ឋាភិបាលអាមេរិកថាមានប្រតិ កម្មយឺតយ៉ាវចំពោះវីរុសអេបូឡាទាំង នោះ ។ តាមសារព័ត៌មានកូរ៉េខាងជើង ក៏បានបញ្ជាក់ទៀតថា នៅពេលដែល វិភាគឱ្យបានច្បាស់ពីការជាប់ទាក់ទង រវាងអាមេរិក នឹងវីរុសអេបូឡា និង ចេតនាដែលនៅពីក្រោយហេតុការណ៍ ទាំងនោះ ។
អ្នកនិពន្ធអត្ថបទនោះបានបញ្ជាក់ ទៀតថា នៅពេលអនាគត វីរុសអេបូឡា នឹងរាលដាលគ្រប់ទិសទីនៅលើពិភព លោក ពេលនោះអាមេរិកនឹងបញ្ចេញ នូវឱសថទេពព្យាបាលវីរុសនោះដែលជា វិធីសាស្ដ្ររកប្រាក់ចំណូលបានច្រើន បំផុត ។ លើសពីនេះទៅទៀត អាមេរិក ចង់ប្រែក្លាយវីរុសអេបូឡាទៅជាអាវុធ ជីវសាស្ដ្រដើម្បីបំផ្លាញសេដ្ឋកិច្ច និង នយោបាយប្រទេសមួយចំនួនដែលមិន ស្ដាប់បង្គាប់អាមេរិក ។
កូរ៉េខាងជើងបានចាត់វិធានការបង្កា វីរុសនេះយ៉ាងតឹងតែងហើយបានចេញ ច្បាប់ជនបរទេសដែលចូលមកទឹកដី កូរ៉េខាងជើងត្រូវកាត់ផ្ដាច់រយៈពេល២១ ថ្ងៃ ទើបអនុញ្ញាតឱ្យចូលរួមក្នុងសកម្ម ភាព ឬដើរកម្សាន្ដក្នុងប្រទេសនេះបាន។ កូរ៉េខាងជើងជាគោលដៅក្នុងការវាយ ប្រហារដោយអាវុធជីវសាស្ដ្រអេបូឡា នោះដែរ ។
កាលពីខែវិច្ឆិកា កន្លងមក សារព័ត៌ មាន ខេ.សេ.អិន.អេ. របស់កូរ៉េខាងជើង ក៏បានផ្សព្វផ្សាយថ្កោលទោសអាមេរិក ពាក់ព័ន្ធនឹងការមិនគោរពសិទ្ធិមនុស្ស ក្រោយហេតុការណ៍នៅហ្វឺហ្គូសឺនបាន កើតឡើង ។ កូរ៉េខាងជើងក៏បានបញ្ជាក់ ថា ការថ្កោលទោសពីសិទ្ធិមនុស្សរបស់ អាមេរិកមកលើកូរ៉េខាងជើងគឺជាចេត នាចង់បំផ្លាញប្រព័ន្ធនយោបាយដឹកនាំ របស់កូរ៉េខាងជើងតែប៉ុណ្ណោះ 9