​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង សាលាដំបូង​

0

ខេត្តកំពង់ឆ្នាំង ចុះ​ផ្សព្វផ្សាយ​ច្បាប់​ជលផល ដល់​ប្រជា​នេសាទ នៅ​ភូមិ​ចុង​កោះ ​ ​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក សេង ម៉េង​ស្រ៊ុន ព្រះរាជ អាជ្ញា​រង​សាលាដំបូង ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​

ច្បាប់​ស្តីពី​ជលផល ដល់​ប្រជា​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ស្ថិតក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមាន​ប្រជាពលរដ្ឋ ចូលរួម​ចំនួន​៤៨​នាក់​ក្នុង​ពិធី​នេះ ។4

​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋ បាល​ជលផល​ខេត្ត បាន​ថ្លែង និង​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ស្តីពី​ការកំណត់​ដែន​ព្រៃ​លិច​ទឹក ចំនួន​៦៤៧.៤០៦​ហិកតា ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ស្តីពី​ការ​លុប​ឡូ​តិ៍​នេសាទ ជុំវិញ​បឹង​ទន្លេសាប ក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរៀប ពោធិសាត់ កំពង់ឆ្នាំង និង​កំពង់ធំ ទុក​សម្រាប់​ប្រជាពលរដ្ឋ​នេសាទ ជា​លក្ខណៈ​គ្រួសារ និង​ទុកជា​កន្លែង​អភិរក្ស​រដ្ឋបាល​ជលផល សេចក្តីប្រកាស​លេខ​០២ ស​.​ប្រ​.​ក ស្តីពី​វិធានការ​លុបបំបាត់ ឧបករណ៍​នេសាទ​ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​មុង ប្រកា​សលេខ​៤៥៨ ប្រក​.​ក​.​ស​.​ស ស្តីពី​ការកំណត់​ប្រភេទ​ឧបករណ៍ នេសាទ​គ្រួសារ ដែល​អនុ​ញ្ញា​ត្តិ​អោយប្រើ​ប្រាស់ សម្រាប់​នេសាទ​នៅក្នុង​ដែនទឹក​សាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការផ្សព្វផ្សាយ​លិខិត​លេខ ៤០៤ ប្រក​.​ក​.​ស​.​ក ស្តីពី​ការបញ្ឈប់​សកម្មភាព ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់ របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ។3
​ ​ក្នុងឱកាស​នេះដែរ លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​ទៅកាន់​ប្រជា​នេសាទ​ទាំងអស់ ដែល​បាន​ចូលរួម​ថា សូមអោយ​ប្រជា​នេសាទ​ទាំងអស់​គោរព​អោយបាន​ខ្ជាប់ខ្ជួន នូវ​ច្បាប់​ស្តីពី​ជលផល ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​នាពេលនេះ ជៀសវាង​ការប្រព្រឹត្ត​បទល្មើស​នេសាទ ដែល​ច្បាប់​ហាមឃាត់ ។

2សូម​ចូលរួម​ពង្រឹង​ការអនុវត្ត និង​ចូលរួមចំណែក ការពារ​តំបន់​អភិរក្ស​មេ​ពូជ​ត្រី និង​តំបន់​ពាក់ព័ន្ធ​ជាច្រើន​ទៀត អោយបាន​ល្អប្រសើរ ស្នើសុំ​ដល់​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ខេត្ត ជួយ​ពង្រឹងកម្លាំង​សហគមន៍​នេសាទ​បន្ថែម សំដៅ​អនុវត្ត​អោយបាន នូវ​ការទប់ស្កាត់​បទល្មើស​នេសាទ និង​ផ្តាំផ្ញើ​ដល់​ប្រជា​នេសាទ ដែល​ប្រកបមុខរបរ​នេសាទ​ខុសច្បាប់ ដូចជា​ការដាក់​របាំង​ផ្ជិ​ត​ព្រែក និង​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដែលជា​ដែន​ជំ​រកត្រី​ពង​កូន និង​សត្វ​ស្លាប​គ្រប់​ប្រភេទ ។1
​លោក សេង ម៉េង​ស្រ៊ុន បាន​ផ្តាំផ្ញើរ ដល់​ប្រជា​នេសាទ​ទាំងអស់​ថា សូម​បញ្ឈប់​សកម្មភាព​នេសាទ​ខុសច្បាប់​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការបង្ក្រាប និង​ឈានដល់​ការទទួល​ទោសទណ្ឌ ដែល​បាន​ប្រព្រឹត្ត​បទល្មើស និង​ច្បាប់​ជលផល ។ ប្រសិនបើ​ឃើញ​មាន​បទល្មើស​នេសាទ​កើតឡើង សូម​រាយការណ៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាបន្ទាន់ ដើម្បី​ចាត់ការ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា ៕