​អ៊ីរ៉ង់​បដិសេធ​វាយប្រហារ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​នៅ​អ៊ីរ៉ាក់​

0

​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស អ៊ីរ៉ង់​បាន​ច្រានចោល​រាល់​ព័ត៌មាន​ទាក់ ទង​នឹង​សេចក្ដីរាយការណ៍​ថា យន្ដហោះ ចម្បាំង​របស់​អ៊ីរ៉ង់​បាន​បើក​ការ​វាយ ប្រហារ​ទៅលើ​គោលដៅ​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ IS នៅលើ​ទឹកដី​អ៊ីរ៉ាក់ ។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោកស្រី Marzieh Afkham

បាន​ថ្លែង ថា “​យើង​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ ព័ត៌មាន​ទាក់ទង​នឹង​ប្រតិ​ប​ត្ដិ​ការ​យោធា របស់​យើង​”​នៅលើ​ទឹកដី​អ៊ីរ៉ាក់​ប្រឆាំង​ជា មួយក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ប​ង្កើ​រដ្ឋ​IS” ។ លោកស្រី​បាន​បញ្ជាក់ថា “​គ្មាន​ការផ្លាស់ ប្ដូរ​អ្វីមួយ​ត្រូវបាន​ធ្វើឡើង​ចំពោះ​ន​យោ បាយ​របស់​អ៊ីរ៉ង់​ឡើយ​” ។download (10)

លោកស្រី​បាន បន្ថែមថា អ៊ីរ៉ង់​គ្រាន់តែ​ជា​អ្នកផ្ដល់​ទី ប្រឹក្សា និង​ជំនួយ​យោធា​ទៅឱ្យ​អ៊ីរ៉ាក់ ស្របតាម​ក្រិត​ក្រម​អន្ដរជាតិ​ប៉ុណ្ណោះ​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​បាន ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ប្រភពពី​មន្ទីរ បង់​តា​ហ្គោ​ន​បញ្ជាក់ថា យន្ដហោះ​ចម្បាំង អ៊ីរ៉ង់​បាន​បើក​ការវាយប្រហារ​ពីលើ​ដែន អាកាស​លើទឹក​ដី​អ៊ីរ៉ង់​ប្រឆាំង​ទៅលើ​ទី តាំង​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ដែល​បោះជំរំ នៅ​ភាគ​ខាងកើត ទឹកដី​អ៊ីរ៉ាក់ ។download (9)

​អ៊ីរ៉ង់ និង​អាមេរិក​បាន​ច្រានចោល ព័ត៌មាន​ថា ពួកគេ​ធ្វើ​សហ​ប្រតិ​ប​ត្ដិ​ការ រួមគ្នា​ប្រឆាំង​ក្រុម​ជី​ហាដ​ស្ថិតនៅលើ ទឹកដី​ប្រទេស​អ៊ីរ៉ាក់ ។​សាធារណរដ្ឋ​អ៊‌ិ​ស្លាម​មួយ​នេះ​បាន ទទួលស្គាល់ថា បញ្ជាការ​យោធា​របស់ ខ្លួន​ពិតជា​មាន​វត្ដ​មាននៅ​ក្នុងប្រទេស ជិតខាង​ប្រាកដ​មែន​ដើម្បី​សកម្មភាព ផ្ដល់​ប្រឹក្សា​ខាង​យោធា ។ ជាមួយគ្នានេះ អ៊ីរ៉ង់​ក៏​ធ្លាប់បាន​សន្យាថា នឹង​ការពារ រាល់​ទីក្រុង​នានា​របស់​ក្រុម​ស៊ី​អ៊ី​ដ ព្រម ទាំង​ទីតាំង​សក្ការបូជា​ផ្សេងៗ​ក្នុងប្រទេស អ៊ីរ៉ាក់​ប្រឆាំង​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​IS 9download (11)