កាលពីថ្ងៃទី៣ ខែធ្នូ ប្រទេសដែលជា សម្ពន្ធមិត្ដប្រឆាំងក្រុមអ៊ិស្លាមបង្កើត រដ្ឋ IS ៦០ប្រទេសដែលដឹកនាំដោយ អាមេរិកបានជួបប្រជុំគ្នាជាលើកដំបូង នៅទីស្នាក់ការកណ្ដាលអង្គការណាតូក្នុង ទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក ដោយពិភាក្សាលម្អិតពីយុទ្ធសាស្ដ្រកម្ចាត់ ក្រុម IS នៅ
អ៊ីរ៉ាក់និងស៊ីរី ។ នៅក្នុងកិច្ច ប្រជុំនោះដឹកនាំដោយរដ្ឋមន្ដ្រីការបរទេស អាមេរិកលោក ចន ឃើរី ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋ មន្ដ្រីការបរទេសអាមេរកិកចន ឃើរី និងនាយករដ្ឋមន្ដ្រីអ៊ីរ៉ាក់ លោក Haider Al-badi ព្រមទាំងមួយរដ្ឋមន្ដ្រីការបរ ទេស ប្រទេសសហគមន៍អឺរ៉ុប អារ៉ាប់ និងប្រទេសមួយចំនួនទៀត ដែលចូលរួម ប្រឆាំងក្រុម IS ដើម្បីពិភាក្សាពីយុទ្ធ សាស្ដ្រថ្មីក្នុងការវាយប្រហារក្រុមនេះ ប្រកបដោយប្រសិទ្ធភាព និងរារាំង IS បន្ដជ្រើសរើសខ្មាន់កាំភ្លើងមកពីបរ ទេស។ ក្រៅពីនេះ ប្រទេសដែលជាសម្ពន្ធ មិត្ដក៏បានពិភាក្សាពីប្រភពចំណូលរបស់ ក្រុម IS បានមកពីការលក់ប្រេង ឆក់ ប្លន់ ចាប់ជំរិតជាដើម ។
កាលពីថ្ងៃទី៣ ខែធ្នូ ប្រទេស Tajikistan បានចាប់ខ្លួនមនុស្ស៥០នាក់នៅភាគខាង ជើងប្រទេសនេះ ដោយសារតែអ្នកទាំង នោះប៉ុនប៉ងចូលរួមជាមួយអ៊ិស្លាមនៅ ប្រទេសស៊ីរី ។
ជាមួយនឹងជំនួបប្រជុំពិភាក្សារបស់ ប្រទេសជាសមាជិកប្រឆាំងភេរវកម្ម អាមេរិកអាចនឹងមានយុទ្ធសាស្ដ្រថ្មីៗ បន្ថែមទៀត វាយប្រហារទៅលើក្រុមនេះ ប្រកបដោយប្រសិទ្ធភាព ។
កន្លងមក សម្ពន្ធប្រឆាំង IS ទទួលរង ការរីះគន់យ៉ាងខ្លាំង ដោយមិនអាចទប់ ស្កាត់ការរុលទៅមុខឥតឈប់ឈររបស់ IS អាចគំរាមកំហែងដល់សន្ដិសុខសណ្ដាប់ ធ្នាប់ ប្រទេសក្នុងតំបន់ និងនៅលើពិភព លោកទាំងមូល 9