តួលេខនៃការលក់កាំភ្លើងនៅអារមរិក កើនឡើងខ្ពស់ក្នុងខែវិច្ឆិកាកន្លងមក ក្រោយព្រឹត្ដិការណ៍ Black Friday និង ការធ្វើបាតុកម្មនៅ Ferguson ព្រមទាំង ករណីតុលាការអាមេរិកបានលើកលែង ការចោទប្រកាន់ទៅលើប៉ូលិសស្បែកស ឈ្មោះ Daren Wilson បានបាញ់សម្លាប់ យុវជនស្បែក
ខ្មៅ Micheal Brown ។ Black Friday គឺជាថ្ងៃបញ្ចុះតម្លៃ សម្រាប់មុខទំនិញជាច្រើននៅអាមេរិក ហើយក្រុម FBI ក៏បានបើកការត្រួត ពិនិត្យយ៉ាងតឹងតែដល់ពលរដ្ឋដែលចេញ ចូលទៅទីផ្សារទំនើបៗនៅក្នុងថ្ងៃនេះ ។ ប៉ូលិសបានត្រួតពិនិិត្យប្រវត្ដិរូបពលរដ្ឋ ដល់ទៅជិត២លាននាក់ក្នុងខែវិច្ឆិកា នៅ ទីក្រុង Ferguson ។
តួលេខការលក់កាំភ្លើងនៅអាមេរិកបានកើនឡើងខ្ពស់ក្នុងរយៈពេល៦ខែចុង ក្រោយនេះ ពិសេសគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោយព្រឹត្ដិការណ៍បាញ់ សម្លាប់ជនជាតិស្បែកខ្មៅគ្មានកាំភ្លើង នៅក្នុងថៃ ។
កាលពីខែធ្នូ ឆ្នាំ២០១២ ក្រុម FBI បានបើកការស្រាវជ្រាវប្រវត្ដិរូបទៅលើ ពលរដ្ឋជិត៣លាននាក់ ចំពេលដែលមាន ព្រឹត្ដិការណ៍យុវជនអាយុ២០ឆ្នាំ ឈ្មោះ Adam Lamza បាញ់រះនៅក្នុងសាលា បឋមសិក្សាសាន់ឌីហុក សម្លាប់សិស្ស ២៦នាក់ ។ការប្រើប្រាស់កាំភ្លើង ទិញកាំភ្លើង នៅអាមេរិក គឺជារឿងធម្មតា ដោយពល រដ្ឋគ្រប់រូបអាចទិញកាំភ្លើងមកប្រើប្រាស់ ផ្ទាល់ខ្លួនដោយស្របច្បាប់។ តាមតួលេខ ក្រៅផ្លូវការមួយបង្ហាញឱ្យឃើញថា ពល រដ្ឋអាមេរិកបានប្រើប្រាស់កាំភ្លើងរហូតដល់២៧០លានដើម ជាចំនួនយ៉ាងច្រើន ក្នុងចំណោមពលរដ្ឋជាង៣១៧លាននាក់ ក្នុងឆ្នាំ២០១៤ ។ ការប្រើប្រាស់កាំភ្លើង ច្រើនបែបនេះ ដោយសារតែអាមេរិក មិនមានច្បាប់ហាមប្រាមពលរដ្ឋប្រើ កាំភ្លើងនោះឡើយ ។
ក្នុងប្រវត្ដិសាស្ដ្រការប្រើប្រាស់កាំភ្លើង គឺជាប្រពៃណីរបស់ពលរដ្ឋអាមេរិកក្នុង ការការពារប្រទេសជាតិ ការពារខ្លួនគេច ផុតពីការឈ្លានពានវាយប្រហារពី សត្រូវ ។ ពលរដ្ឋអាមេរិកមានសិទ្ធិប្រើ ប្រាស់អាវុធតាំងពីមុនទឹកដីអាមេរិក កើតឡើងមកម្ល៉េះ ទាំងនោះហើយបង្ក ផលលំបាកយ៉ាងខ្លាំងក្នុងការអនុម័ត ច្បាប់គ្រប់គ្រងសព្វាវុធ ដែលតែងតែ រងការប្រឆាំងពីប្រជាពលរដ្ឋ ។
កន្លងមកថ្មីៗអាមេរិកក៏បានចេញ ច្បាប់ត្រួតពិនិត្យការទិញកាំភ្លើងប្រើប្រាស់ ដោយហាមលក់ឱ្យអ្នកដែលជាប់ពាក់ព័ន្ធ បទល្មើស លក់កាំភ្លើងដល់យុវជនដែល ខ្លាចអ្នកទាំងនោះ នៅឈាមរាវមានចិត្ដ ឆេវឆាវបង្កឱ្យមានរឿងអាក្រក់កើត ឡើង ។ ប៉ុន្ដែដោយសារតែសព្វាវុធលក់ នៅលើទីផ្សារងងឹតច្រើនធ្វើឱ្យការគ្រប់ គ្រងរបស់រដ្ឋាភិបាលជួបផលលំបាកយ៉ាង ខ្លាំង