បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើក​ម៉ូតូ​យ៉ាង​លឿន​របូតដៃ​ពី​ចង្កូត​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់​

0

​ភ្នំពេញ​: បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​បន្ទាប់ពី​រូបគេ​នោះ​ទើបតែ​ចេញពី​ផឹកស៊ី រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ហើយ​ជិះ​ក្នុង​ល្បឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​របូតដៃ ពី​ចង្កូត​ម៉ូតូ​រអិលដួល​បោក​ក្បាល​ទៅលើ​ដី បណ្តាលឱ្យ​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ដេក​សន្លប់ ស្តូកស្តឹង​នៅ​កន្លែង​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រោយ​របង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ហ្វី​ណូ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM-4949 ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​ផ្លូវលំ​ក្រោយ​របង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ លុះ​មកដល់ ចំណុចកើតហេតុ​ក៏​របូតដៃ​ពី​ចង្កូត​ម៉ូតូ​រអិលដួល​បោល​ក្បាល​ទៅលើ​ដី បណ្តាលឱ្យ​រង​រងរបួស​ធ្ងន់ បែក​មុខ​បែក​មាត់​ដេក​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​។
​ក្រោយពេល​កើតហេតុ​បុរស​ស្រវឹងស្រា​ជោកជាំ​នោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ឯុ​ម៉ូតូ​ត្រូវបាន​ក្រុមគ្រួសារ​មក​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​។​
M13