រាជធានីភ្នំពេញ៖បុរសទំនើងមួយក្រុមដេញកាប់គ្នាពេញផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចល្បាតយល់ច្រឡំស្មានថាជាចោរធ្វើសកម្មភាពវាយប្លន់ក៏ចេញអន្តរាគន៍ដេញចាប់ក្រុមបុរសទំនើងទាំងនោះបានម្នាក់ចំណែកច្រើននាក់ទៀតបានរត់គេខខ្លួនបាត់ស្រមោល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ធ្នូរ២០១៤នៅលើកំណាត់ផកលូវជាតិលេខ៥ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បុរសដែលឃាត់ខ្លួនបានខាងលើមានឈ្មោះថឹន វ៉ាន អាយុ ២៧ ឆ្នាំមានមុខរបរជាកម្មករសំនង់ មានទីលំនៅក្នុងសង្គាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BS-8787ដោយធ្វើដំណើរតែម្នាក់ឯងតាមផ្លូវជាតិលេខ៥ដើម្បីទៅរកទិញភេសជ្ជៈផឹកពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវក៏ជួបជូបជាមួយនិងក្រុមបុរសទំនើងមួយក្រុមជិះម៉ូតូ៥គ្រឿងដែលធ្លាប់កៃកុងគ្នានាពេលកន្លងហើយបានឈ្លោះប្រកែកគ្នាមួយប្រាវ។បន្ទាប់ពីឈ្លោះហើយបុរសរងគ្រោះគ៍ជិះម៉ូតូទៅទិញភេសជ្ជៈផឹក ហើយក៏ធ្វើដំណើរត្រឡប់មកវិញត្រូេះមនុស្សមួយក្រុមដែលជាគូជម្លោះបានយករណាអាទឹកករមកដេញកាប់បុរសរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចល្បាតយល់ច្រឡំស្មានថាជាចោរធ្វើសកម្មភាពវាយប្លន់ក៏ចេញអន្តរាគន៍ដេញចាប់ក្រុមបុរសទំនើងទាំងនោះបានម្នាក់ចំណែកច្រើននាក់ទៀតបានរត់គេខខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបុរសម្នាក់ដែលបានឃាត់ខ្លួនយកមកិប៉ុស្ព៍ឬស្សីកែវដើម្បីធ្វើការសាកសួរអោយដឹងរឿនកាន់តែច្បាស់។


































