អឺរ៉ុប​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់​ជន ភៀសខ្លួន​ស៊ី​រី ១,៧​លាន​នាក់​

0


​កាលពី​ថ្ងៃទី​៤​ខែធ្នូ គណៈកម្មាធិការ សហគមន៍​អឺរ៉ុប​បានប្រកាស​ចំណាយ ប្រាក់​១៨០​លាន​អឺរ៉ូ​ដល់​ជំនួយ​ដល់​វិស័យ អប់រំ​និង​បណ្ដុះបណ្ដាល​ការងារ​ដល់​ពល រដ្ឋ ១,៧​លាន​នាក់​នៅ​ស៊ី​រី ។
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ទឹកប្រាក់ ខាងលើ​នឹង​ចំណាយ​សម្រាប់​ពលរដ្ឋ​ដែល បាន​បោះបង់​ទីលំនៅ​ស៊ី​រី ភៀសខ្លួន​ទៅ កាន់​លី​បង់​, ហ្ស​ក​ដង់ ដោយសារតែ វិបត្ដិនយោបាយ​សង្គ្រាម​ស៊ីវិល​នៅក្នុង ប្រទេស ។ ប្រាក់​ចំណាយ​សម្រាប់​កម្ម វិធី​នេះ មាន ៤១​លាន​អឺរ៉ូ ។ ក្នុងនោះ មាន​ទាំង​ការអប់រំ សុខាភិបាល ដោយ មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​មូល និ​ធិ​កុមារ​អន្ដរជាតិ​និង​កម្មវិធី​ស្បៀង អាហារ​ពិភពលោក ។a
​ពលរដ្ឋ​ស៊ី​រី​ដែល​រស់នៅ​ក្នុងប្រទេស ហ្ស​ក​ដង់ នឹង​ទទួលបាន​ប្រាក់​ជំនួយ​៦៦ លាន​អឺរ៉ូ ក្នុងនោះ​៤៥​លាន​នឹង​ផ្ដល់ឱ្យ ក្រសួង​អប់រំ​ហ្ស​ក​ដង់ ដើម្បី​ជួយ​កុមារ ស៊ី​រី​បាន​ទៅកាន់​សាលារៀន ។ ទឹកប្រាក់ ដែល​នៅ​សេសសល់ ប្រគល់ឱ្យ​ផ្នែក សុខាភិបាល ។
​គណៈកម្មាធិការ​សហគម​ន៍​អឺរ៉ុប​ទទួល បន្ទុក​នយោបាយ​ជាមួយ​ប្រទេសជិតខាង បានប្រកាស​ឱ្យដឹងថា អឺរ៉ុប​បាន​ជួយ​ដល់ កុមារ​ជាង​២,៥​លាន​នាក់​ក្នុង​តំបន់​ទទួល បានការ​បណ្ដុះបណ្ដាល ។ ក្នុងពេល​ជា មួយ​គ្នា​នោះដែរ តំណាង​ជាន់ខ្ពស់​ទទួល បន្ទុក​នយោបាយ​ការបរទេស​និង​សន្ដិសុខ របស់​អឺរ៉ុប បានប្រកាសថា អឺរ៉ុប​មិន អាច​មើលឃើញ​ពលរដ្ឋ​ស៊ី​រី​រស់នៅ​ទុក្ខ លំបាក ហើយ​ពិភពលោក​នៅ​ស្ងៀម​នោះ​។aaa
​កន្លងមក​អឺរ៉ុប​ក៏បានផ្ដល់​ជំនួយ​មនុស្ស ធម៌ ១៥០​លាន​អឺរ៉ូ ដល់​ស៊ី​រី​ផងដែរ ។ កាលពី​ចុងខែ​តុលា អង្គការ​សហ​ប្រជា ជាតិ ក៏បាន​ប្រកាស​អំពាវនាវ​ដោយ​សហ គម​ន៍​អន្ដរជាតិ​រួម​ដៃ​ជួយ​ដល់​ពលរដ្ឋ​ស៊ី​រី ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិត ខាង​ដោយ​សង្គ្រាម ។
​កាលពី​ថ្ងៃទី​៣ ធ្នូ កន្លងមក កម្មវិធី ស្បៀងអាហារ​ពិភពលោក​បានប្រកាស ផ្អាក​ជំនួយ​ដល់​ពលរដ្ឋ​ស៊ី​រី​ដោយ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​បំពេញ​កញ្ចប់ ជំនួយ​៦៤​លាន​ដុល្លារ​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​ទេ ។ កម្មវិធី​ស្បៀងអាហារ​នឹង ត្រូវ​ផ្អាក​កម្មវិធី​ផ្ដល់ជំនួយ​របស់ខ្លួន​នៅ ក្នុង​ខែធ្នូ​នេះ ។aa
​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP បានអនុម័ត​ផ្ដល់ជំនួយ​តាមរយៈ កាត​ដល់​ពលរដ្ឋ​ស៊ី​រី ដែល​អាច​ទិញ​ស្បៀង អាហារ​នៅតាម​ហាង​លក់ទំនិញ​នានា ដែល​ខ្លួន​បាន​ភៀសខ្លួន​ទៅ​រស់នៅ ដែល មានតម្លៃ​៨០០​លាន​ដុល្លារ ។ ចាប់​តាំង ពី​សង្គ្រាមស៊ីវិល​កើតឡើង​រយៈពេល​ជាង ៣​ឆ្នាំកន្លងមក WFP បានផ្ដល់​ជំនួយ​ដល់ ពលរដ្ឋ​ស៊ី​រី​រាប់លាន​នាក់ ។