ហ្វីលីពីន​កំពុង​ប្រឈម​នឹង​មហា​សង្ឃរា Hagupit

0

​រដ្ឋាភិបាល​ហ្វីលីពីន​បានប្រកាស អាសន្ន​លកំ​រិត​ក្រហម​ដែលជា​កំរិត​ខ្ពស់ បំផុត​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ទប់ទល់ នឹង​ខ្យល់ព្យុះ​ទ្រង់ទ្រាយ​ធំ​បំផុត​មានឈ្មោះ ថា Hagupit ដែល​នឹង​បក់បោក​ចូល​ដី គោក​ប្រទេស​នេះ នា​ថ្ងៃទី​៦ ខែធ្នូ ។
​គណៈកម្មការ​ទប់ស្កាត់​និង​កាត់បន្ថយ ការខូចខាត​បណ្ដាលមកពី​គ្រោះធម្មជាតិ ហ្វីលីពីន​បានប្រកាស​ឱ្យដឹងថា បណ្ដា ស្ថាប័ន​នៅតាម​តំបន់​នីមួយៗ បាន​ត្រៀម លក្ខណៈ​រួចរាល់​sសម្រាប់​ជម្លៀស​ពលរដ្ឋ ហើយ​តំបន់​ប្រឈម​គ្រោះថ្នាក់​បំផុត ដែល​ត្រូវបាន​ជម្លៀស​ពលរដ្ឋ​ទៅកាន់ តំបន់​សុវត្ថិភាព​រួចរាល់ ។ សាលារៀន នៅ​តំបន់​ភាគ​កណ្ដាល​ហ្វីលីពីន​បាន ប្រកាស​ឱ្យ​សិស្ស​ឈប់សម្រាក ចាប់ពី ថ្ងៃទី​៥ ខែធ្នូ ខ្លាច​រង​ផលប៉ះពាល់ ។ sssខ្យល់ ព្យុះ Hagupit មាន​ល្បឿន​ខ្យល់​រហូតដល់ ១៩៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​ធ្វើ ដំណើរ​២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ រដ្ឋ ចំនួន​៤៤ អាច​ប្រឈម​នឹង​ផល​បះ​៉​ពាល់ ដោយ​ខ្យល់ព្យុះ​នេះ អាច​ជួបនឹង​ភ្លៀង​ធ្លាក់ ខ្លាំង រលក​សមុទ្រ​ធំៗ បាក់​ដី និង​ទឹក ជំនន់ ។ People take shelter inside a evacuation center after evacuating their homes due to super-typhoon Hagupit in Surigao city, southern Philippines
​តំបន់​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន នៅតែ​មិនទាន់​អាច​ស្ដារឡើងវិញ​រួច រាល់​ក្រោយ​ដោយ​ព្យុះសង្ឃរា Haiyan កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ ក្រសួង ព្យាករណ៍​អាកាសធាតុ​ហ្វីលីពីន​បញ្ជាក់ ថា ដោយសារតែ​ព្យុះ Hagupit បាន​ចូល មក​កៀក​ដីគោក ទើប​ធ្វើឱ្យ​ព្យុះ​នេះ​មិន អាច​បង្កើនល្បឿន​ខ្យល់​ស្មើ​ព្យុះ Haiyan បាន 9