​ពូ​ទីន​ប្ដេជ្ញា​នឹងដាក់​ទណ្ឌកម្ម​ដល់ អ្នក ដែល​ធ្វើឱ្យ​រូបិយវត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ​

0

​ប្រធានាធិបតី​ពូ​ទីន បានប្រកាស​ទៅ កាន់​ពលរដ្ឋ​រុស្ស៊ី​កាលពី​ថ្ងៃទី​៤ ខែធ្នូ​ថា វា​ពិតជា​រឿង​អ​យុត្ដិធម៌​សម្រាប់​ពលរដ្ឋ រុស្ស៊ី​ដែល​ត្រូវ​ប្រឈមមុខ​នឹង​វិបត្ដិ សេដ្ឋកិច្ច​ដែល​កំពុងតែ​រីក​រាលដាល ហើយ​លោក​បាន​ស្បថ​ថា នឹងដាក់​ទោស អ្នក​ដែល​ធ្វើឱ្យ​រូបិយវត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ ។ លោក​ក៏បាន​ថ្កោលទោស​ចំៗ​ដល់​បណ្ដា ប្រទេស​លោកខាងលិច​ដែលជា​ដើមចម ធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ច្របូកច្របល់ ។
​សារព័ត៌មាន​ប្លូ​ម​ប៊ើ​ត​បាន​ដកស្រង់ សម្ដី​លោកពូ​ទីន​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន ដឹង​យ៉ាងច្បាស់​ថា អ្នកណា​ជា​មេខ្លោង អ្នកណា​ជា​ឧបករណ៍​ធ្វើឱ្យ​រុស្ស៊ី​រង​ផល​ប៉ះ ពាល់ ហើយ​រុស្ស៊ី​នឹងត្រូវ​តបត​វិញ​ឱ្យ បាន​ស័ក្ដិសម​បំផុត ។ បច្ចុប្បន្ន​តម្លៃ រូបិយវត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ប្រើ​ប្រៀប ធៀប​នឹង​ប្រាក់​ដុល្លារ ។zz
​នៅក្នុង​សុន្ទរកថា​មាន​រយៈពេល​៧០ នាទី លោកពូ​ទីន មិនបាន​វិភាគ​អ្វី​ជុំវិញ តម្លៃ​ប្រេង​ធ្លាក់ចុះ​នោះឡើយ ប៉ុន្ដែ លោក​បានប្រកាស​ពី​គម្រោង​បង្កលក្ខណៈ ងាយស្រួល​ដល់​ក្រុម​វិនិយោគ​ដែល ចំណាយ​ប្រាក់​មក​ដាក់ទុន​រកស៊ី​នៅក្នុង ប្រទេស​រុស្ស៊ី ។ គិត​ចាប់តាំងពី​ដើមឆ្នាំ ២០១៤​មកទល់ពេលនេះ ដើមទុន​ដែល មក​វិនិយោគ​នៅក្នុង​ប្រទេស​រុស្ស៊ី​មាន រហូតដល់​១០០​ពាន់​លាន​ដុល្លារ ។z
​ការប្រកាស​ខាងលើ​របស់​ប្រ​ធានា​ធិ ប​តី​ពូ​ទីន ក្នុង​គោលដៅ​ធ្វើឱ្យ​ប្រជា​ពល រដ្ឋ​រុស្ស៊ី​ទាំងមូល​មាន​ស្មារតី​រឹងមាំ​ឡើង វិញ ក្នុងពេលដែល​ប្រទេស​កំពុង​ប្រឈម វិបត្ដិ​សេដ្ឋកិច្ច​រាលដាល​ដោយសារតែ ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច ។ តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​រហូតដល់​១​ភាគ​៣ ចាប់តាំងពី​ដើមឆ្នាំ​មកទល់ពេលនេះ ។ ក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី កន្លងមក​ថ្មីៗ​បាន ប្រកាសថា រុស្ស៊ី​បាន​ខាតបង់​ទឹកប្រាក់ ជាង​១០០​ពាន់​លាន​ដុល្លារ​ដោយសារតែ តម្លៃ​ប្រេង​ធ្លាក់ចុះ ។ ក្រសួង​សេដ្ឋកិច្ច រុស្ស៊ី​ទទួលស្គាល់ថា នៅ​ឆ្នាំ​២០១៥ រុស្ស៊ី នឹង​ប្រឈម​វិបត្ដិ​សេដ្ឋកិច្ច​ពិតប្រាកដ មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ​២០០៩ ។​
​កាលពី​ថ្ងៃទី​៤ ខែធ្នូ ធនាគារជាតិ​រុស្ស៊ី បានសម្រេច​កាត់បន្ថយ​ប្រាក់​ការ ដើម្បី ឱ្យ​ធនាគារ​ពាណិជ្ជកម្ម​ខ្ចីប្រាក់​បន្ដ​អាជីវ កម្ម ក៏ដូចជា​ផ្ដល់​ប្រាក់កម្ចី​ការ​ទាប​ក្នុង ការទប់ស្កាត់​រូបិយវត្ថុ​រុស្ស៊ី​ធ្លាក់​ថ្លៃ​ជា បន្ដបន្ទាប់ ។zzz
​ការប្រកាស​របស់​មេដឹកនាំ​រុស្ស៊ី​ជា លើកទីមួយ​ហើយ​ចាប់តាំងពី​អាមេរិក និង​សហគមន៍​អឺរ៉ុប​បានសម្រេច​អនុម័ត ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​រុស្ស៊ី ក្រោយពី ប្រទេស​នេះ​ដាក់បញ្ចូល​តំបន់​ស្វយ័ត​គ្រី មៀរ​ចូលក្នុង​ការគ្រប់គ្រងរ​បស់​ទីក្រុង មូ​ស្គូ និង​វិបត្ដិ​នៅ​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន​ដែល​រុស្ស៊ី​ចេះតែ​ជ្រៀតជ្រែក​បញ្ជូន ទាហាន និង​សព្វាវុធ​ជួយ​ដល់​ក្រុម​បះ បោរ​ឥតឈប់ឈរ ។
​នៅពេលដែល​ទណ្ឌកម្មរ​ប​ស់លោក ខាងលិច​បានអនុម័ត ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នោះ មិនមាន​ប្រសិទ្ធភាព​ឡើយ​សម្រាប់​រុស្ស៊ី ផ្ទុយទៅវិញ​ធ្វើឱ្យ​លោកខាងលិច​ឯណោះ ដែលជា​អ្នក​រង​ផលប៉ះពាល់​ពី​ការដាក់ ទណ្ឌ​កម្មនេះ ។ ប៉ុន្ដែ​អ្វីដែល​លោកពូ​ទីន បាន​អះអាង​ពីដំបូង​នោះ​គឺ​ផ្ទុយស្រឡះ​ពី បច្ចុប្បន្ន​ដែល​រុស្ស៊ី​កំពុង​ប្រឈម​នឹង វិបត្ដិ​យ៉ាងពិត​ប្រាកដ ទោះបី​ខិតខំ​ពង្រឹង ទំនាក់ទំនង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ក៏ ដោយ 9