អង្គការសហប្រជាជាតិបានថ្កោល ទោសយ៉ាងខ្លាំងការវាយប្រហារគ្រាប់ បែកទៅលើវិមានស្ថានទូតអ៊ីរ៉ង់នៅក្នុង ប្រទេសយេមែនបណ្ដាលឱ្យមនុស្ស៣ នាក់ស្លាប់ និង១៧នាក់រងរបួសកាលពី ថ្ងៃទី៤ ខែធ្នូ ។
នៅក្នុងសេចក្ដីប្រកាសនាថ្ងៃទី៤ ខែ ធ្នូ អង្គការសហប្រជាជាតិបានរំលែកទុក្ខ ដល់គ្រួសារសាច់ញាតិជនរងគ្រោះ ហើយថ្កោលទោសដល់ការវាយប្រហារ សំដៅមន្ដ្រីការទូត គំរាមកំហែងដល់ ប្រជាពលរដ្ឋគ្មានទោសកំហុសធ្វើឱ្យរាំង ស្ទះដល់សកម្មភាពកិច្ចការបរទេស រវាងយេមែន នឹងអ៊ីរ៉ង់ ។
អង្គការសហប្រជាជាតិក៏បានលើក ឡើងពីច្បាប់មូលដ្ឋានសម្រាប់មន្ដ្រីការ បរទេសគឺបណ្ដាស្ថានទូតនានានៅក្នុង ប្រទេសរបស់ខ្លួន ។ ស្ថានទូតនីមួយៗជា តំបន់ដែលទទួលខុសត្រូវការពារយ៉ាង តឹងតែង មិនអាចបំពានបានឡើយ ។
សាខាក្រុមអាល់កៃដានៅឧបទ្វីប អារ៉ាប់បានចេញមុខទទួលស្គាល់ការ វាយប្រហារគ្រាប់បែកអត្ដឃាតខាង លើ ។ ក្រសួងការបរទេសយេមែន ក៏ បានបើកការស្រាវជ្រាវលម្អិតពីការ វាយប្រហារខាងលើ ខ្លាចជាប់ពាក់ព័ន្ធ នឹងផ្នែកនយោបាយ ។
នេះមិនមែនជាលើកទីមួយឡើយ ដែលវាយប្រហារសំដៅទៅលើគោល ដៅរបស់អ៊ីរ៉ង់ក្នុងប្រទេសយេមែន។ កាលពីខែមករា ឆ្នាំ២០១៤ មន្ដ្រីការបរ ទេសអ៊ីរ៉ង់មួយរូបក៏រងរបួសជាទម្ងន់ ដោយការបាញ់ប្រហារចូលស្ថានទូត អ៊ីរ៉ង់នៅទីក្រុងសាណា ប្រទេសយេមែន។ នៅខែកក្កដា ឆ្នាំ២០១៣ មន្ដ្រីការបរ ទេសអ៊ីរ៉ង់មួយរូបក៏ត្រូវក្រុមភេរវកម្ម ចាប់ឃុំខ្លួនផងដែរ 9