ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថា បានប្រើ ប្រាស់សម្ដីធ្ងន់ៗវាយប្រហារទៅលើមេ ដឹកនាំចិនលោកស៊ី ជីនពីង និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយសារមេ ដឹកនាំទាំងពីរជាដើមហេតុបង្កឱ្យមាន កង្វល់ អំពើហិង្សានៅប្រទេសជុំវិញខ្លួន ។
អូបាម៉ាៈ ប្រធានាធិបតីចិនបង្កការ ព្រួយបារម្ភដល់ប្រទេសជិតខាង
ប្រធានាធិបតីអូបាម៉ាបានបញ្ជាក់ ថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានខិតខំពង្រឹងអំណាចយ៉ាងឆាប់រហ័ស គឺមានអំណាចលេចធ្លោជាងមេដឹកនាំ ដទៃទៀតរបស់ចិនមិនធ្លប់មានពីមុន មករយៈពេលជាច្រើនទសវត្សរ៍កន្លង មក ។ ការពង្រឹងនិងការពង្រីកអំណាច នោះបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ ប្រទេសជិតខាងដោយសារតែការគំរាម កំហែង ។
ប្រធានាធិបតីអូបាម៉ា ទើបតែបាន ជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីងកាលពីខែវិច្ឆិកា នៅទីក្រុង ប៉េកាំង ។ មានប្រសាសន៍ទៅកាន់បណ្ដា អគ្គនាយកក្រុមហ៊ុនធំៗនៅអាមេរិក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ លោក អូបាម៉ា បានបញ្ជាក់ថា មេដឹកនាំចិន មានឥទ្ធិពលយ៉ាងឆាប់រហ័សក្នុងរយៈ ពេលខ្លីប៉ុណ្ណោះដែលឡើងកាន់អំណាច ។ លោកអូបាម៉ាបន្ដទៀតថា នៅក្នុងជំនួប នៅទីក្រុងប៉េកាំងកន្លងមក លោកក៏បាន រំឭកដល់មេដឹកនាំចិនពីការពង្រីក អំណាចយ៉ាងឆាប់រហ័សរបស់ខ្លួន ។
មេដឹកនាំប្រទេសទីមួយនៅលើពិភព លោកបានប្រកាសដោយចំៗថា មាន ចំណុចអវិជ្ជមានជាច្រើនដែលកើតឡើង ក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង ក្នុងនោះមានបញ្ហាសិទ្ធិមនុស្ស ការដាក់ គំនាបទៅលើក្រុមប្រឆាំង មិនត្រឹមតែ ប៉ុណ្ណោះ លោកក៏បានជំរុញឱ្យមានការ ស្នេហាជាតិបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជិតខាង ក្នុងនោះមានវិវាទ ដែនអធិបតេយ្យនៅតំបន់សមុទ្រខាង ត្បូង និងខាងកើត ។
ក្រោយពីការថ្កោលទោសមេដឹកនាំ ចិន លោកអូបាម៉ា ក៏បានបន្ទន់សម្ដី ដោយបានបញ្ជាក់ថា ចិនមានផល ប្រយោជន៍យ៉ាងធំធេងក្នុងការរក្សាទំនាក់ ទំនងយ៉ាងល្អប្រសើរជាមួយអាមេរិក ហើយដំណើរទស្សនកិច្ចរបស់ប្រមុខដឹក នាំអាមេរិកទៅកាន់ចិនបានបង្ហាញយ៉ាង ច្បាស់ពីទំនាក់ទំនងយ៉ាងល្អប្រសើររបស់ មេដឹកនាំទាំងពីរ ។
លោកអូបាម៉ា បញ្ជាក់ថា អាមេរិក ចង់បង្ហាញឱ្យចិនបានឃើញយ៉ាងច្បាស់ ថា អាមេរិកមានបំណងចង់ឱ្យទំនាក់ ទំនងប្រសើរឡើងថែមទៀត ក៏ដូចជា ដោះស្រាយរាល់វិវាទ ក្នុងនោះមានវិវាទ ពាណិជ្ជកម្មជាដើម ។
លោកអូបាម៉ា បន្ដទៀតថា លោក ជឿជាក់ទំនាក់ទំនងរវាងអាមេរិក នឹងចិន កាន់តែល្អប្រសើរដើម្បីជាផលប្រយោជន៍ ដល់សន្ដិសុខសណ្ដាប់ធ្នាប់ពិភពលោក ទាំងមូល ក្នុងនាមប្រទេសមហាអំណាច សេដ្ឋកិច្ចទី១ និងទី២ ។
លោកអូបាម៉ា ថ្កោលទោសប្រធានា ធិបតីពូទីន
បន្ទាប់ពីរិះគន់ថ្កោលទោសដល់ប្រធា នាធិបតីចិន លោកស៊ី ជីនពីង លោក អូបាម៉ា ក៏បានប្រើសម្ដីធ្ងន់ៗរិះគន់ដល់ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ដែលបង្កឱ្យមានអសន្ដិសុខនៅប្រទេស អ៊ុយក្រែន ។ មេដឹកនាំអាមេរិកបាន ថ្កោលទោសរុស្ស៊ីថា បានអនុវត្ដគោល នយោបាយជាតិនិយមដែលអាមេរិក ហៅថា គោលនយោបាយដើរថយក្រោយ របស់រុស្ស៊ី ។ លោកអូបាម៉ា បញ្ជាក់ថា នឹងបន្ដរក្សាការដាក់ទណ្ឌកម្មដល់ប្រទេស នេះដដែល ។
លោកអូបាម៉ា បានបញ្ជាក់ទៀតថា នៅពេលដែលលោកធ្វើការជាមួយអតីត ប្រធានាធិបតីរុស្ស៊ី ឌឺមេទ្រី ម៉េដវ៉ាឌីវ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ដ្រី ងាយ ស្រួលជាងធ្វើការជាមួយលោកពូទីន ដោយមានភាពច្បាស់លាស់ មិនក្រឡិច ក្រឡុចដូចជាពេលនេះ ។
លោកអូបាម៉ា បញ្ជាក់ទៀតថា មេ ដឹកនាំរុស្ស៊ីបានធ្វើសកម្មភាពមកលើ ប្រទេសអ៊ុយក្រែនគឺជាសកម្មភាព ស្រឡាញ់សង្គ្រាម និងមិនសមស្របទៅ នឹងកាលៈទេសៈសម័យកាលនោះឡើយ។ ស្ថានភាពនៅអ៊ុយក្រែនបានធ្វើឱ្យលោក ពូទីន អនុវត្ដយុទ្ធសាស្ដ្រហួសសម័យ នយោបាយជាតិនិយមមិនបានធ្វើឱ្យរុស្ស៊ី ទទួលបានផលប្រយោជន៍នោះឡើយ មានតែខាតបង់ប៉ុណ្ណោះដោយគោល នយោបាយទាំងនោះធ្វើឱ្យប្រទេសជិត ខាងមានការព្រួយបារម្ភ ។
លោកអូបាម៉ា ក៏បានស្ងើចសរសើរ ដល់សហគមន៍អឺរ៉ុបដែលបានចូលរួម ដាក់ទណ្ឌកម្មរុស្ស៊ី បើទោះបីការដាក់ ទណ្ឌកម្មនោះបង្កផលលំបាកមិនតិច ឡើយដល់អឺរ៉ុប ប៉ុន្ដែវាបានជះឥទ្ធិពល យ៉ាងធំធេងដល់សេដ្ឋកិច្ចប្រទេសរុស្ស៊ី ជាការបង្ខំឱ្យប្រទេសនេះត្រូវតែបញ្ចប់ ការលូកដៃចូលក្នុងវិបត្ដិប្រទេសអ៊ុយ ក្រែន ។
ប្រធានាធិបតីអូបាម៉ា បន្ដទៀតថា គ្រប់ពេលវេលា រុស្ស៊ីអាចនឹងរួចផុតទុក្ខ លំបាកពីវិបត្ដិសេដ្ឋកិច្ចប្រសិនបើទទួល យកវិថីឆ្ពោះទៅរកដំណោះស្រាយតាម រយៈកិច្ចការបរទេសក្នុងវិបត្ដិអ៊ុយក្រែន ដែលលើកឡើងដោយអាមេរិកនោះ ។ លោកអូបាម៉ាបន្ដទៀតថា ថ្ងៃណាមួយ លោកពូទីន នឹងផ្លាស់ប្ដូរទស្សនៈនយោ បាយរបស់ខ្លួន ដោយសារតែសម្ពាធ សេដ្ឋកិច្ចនៅក្នុងប្រទេស។ លោកអូបាម៉ា ជឿជាក់ថា នៅពេលនេះកិត្ដិយសរបស់ លោកពូទីន ក្នុងប្រទេសពិតជាខ្លាំងក្លា ទទួលបានការគោរពស្រឡាញ់យ៉ាងច្រើន ប៉ុន្ដែមួយរយៈពេលទៀត ឥទ្ធិពលរបស់ លោកពូទីន នឹងធ្លាក់ដល់កម្រិតទាប បំផុតក្រោយពេលប្រទេសនេះជួបនូវ ខ្យល់ព្យុះសេដ្ឋកិច្ចដោយសារតែស្នាដៃ របស់លោកពូទីន ។https://www.youtube.com/watch?v=oTPCLZ1h0Hg
ដោយរងសម្ពាធពីលោកខាងលិច ដែលដឹកនាំដោយអាមេរិកយ៉ាងណាក្ដី តែប្រធានាធិបតីពូទីន បានប្រកាស ប្ដេជ្ញារក្សាគោលជំហររបស់ខ្លួនជុំវិញ វិបត្ដិអ៊ុយក្រែន ។ ទីក្រុងមូស្គូបានច្រាន ចោលរាល់ការចោទប្រកាន់ថា រុស្ស៊ី ជាប់ពាក់ព័ន្ធផ្ទាល់ក្នុងវិបត្ដិអ៊ុយក្រែន ដែលបញ្ជូនទាហានសព្វាវុធទៅកាន់ទី នោះ ។
លោកពូទីនបញ្ជាក់ថា ការដាក់ទណ្ឌ កម្មរបស់លោកខាងលិចទៅលើរុស្ស៊ី គឺ គ្រាន់តែដើម្បីគំរាមកំហែងបញ្ចុះបញ្ចូល រុស្ស៊ីឱ្យស្ដាប់បង្គាប់ទៅតាមលោកខាង លិចតែប៉ុណ្ណោះ ។ លោកពូទីន បាន ប្រកាសថា អាមេរិកមិនអាចបង្ខំឱ្យទី ក្រុងមូស្គូដើរតាមផ្លូវដែលអាមេរិកគូស ឱ្យនោះឡើយ