អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេស Mexico បានដាក់សំណើសុំជូនរថយន្ដ ស៊េរីថ្មីដល់ប្រធានាធិបតីអ៊ុយរ៉ាហ្គាយ ដែលគេចាត់ទុកថា ជាប្រធានាធិបតី ក្របំផុតលើពិភពលោក ហើយរថយន្ដ ដែលលោកប្រើប្រចាំថ្ងៃ មានតម្លៃមិន ដល់២.០០០ដុល្លារផង ។
សមាគមពលករ Cancum របស់ Mexico បានសុំជូនរថយន្ដថ្មីដល់ប្រធានា ធិបតី Jose Mujika នូវរថយន្ដស៊េរីទំនើប ឆ្នាំ២០០៤ ប្រភេទ Volkswagen Beetle នៅថ្ងៃទី៥ ខែធ្នូ ។
អគ្គរដ្ឋទូត Mexico ប្រចាំនៅអ៊ុយរ៉ា ហ្គាយ លោក Enriquez បានឱ្យដឹងថា រថយន្ដដែលជូនប្រធានាធិបតីអ៊ុយរ៉ា ហ្គាយផលិតនៅក្នុងប្រទេស Mexico អំឡុងឆ្នាំ១៩៩៨-២០១២ ។ ម្ចាស់របស់ រថយន្ដហោះ ទើបតែប្រើប្រាស់បាន១៦ គីឡូម៉ែត្រប៉ុណ្ណោះ ។ រដ្ឋទូត Mexico បញ្ជាក់ថា រថយន្ដប្រភេទនេះផលិតបាន តែ៣០០គ្រឿងប៉ុណ្ណោះ ។ ប្រធានាធិបតី អ៊ុយរ៉ាហ្គាយ មានគម្រោងជូនរថយន្ដ នោះទៅឱ្យសារមន្ទីរវិញ ។
កន្លងមកបុរសជនជាតិអារ៉ាប់ម្នាក់ បានស្នើជូនរថយន្ដថ្មី១គ្រឿងដល់ប្រធា នាធិបតីអ៊ុយរ៉ាហ្គាយ ហើយទិញយក រថយន្ដកញ្ចាស់របស់លោកក្នុងតម្លៃរហូត ដល់១លានដុល្លារ(តម្លៃទីផ្សារ២.០០០ ដុល្លារ) ប៉ុន្ដែលោកមិនយល់ព្រមលក់ វានោះឡើយ ដោយមិនចង់ធ្វើឱ្យបាត់ បង់ទឹកចិត្ដមិត្ដភក្ដិដែលជូនរថយន្ដនេះ ដល់រូបលោកតាំងពីនៅក្រីក្រ ។
ប្រធានាធិបតីក្របំផុតលើពិភពលោក មានជីវភាពរស់នៅសាមញ្ញបំផុតនៅ ក្នុងផ្ទះតូចមួយ មានសត្វឆ្កែជើង៣មួយ ក្បាល និងរថយន្ដកញ្ចាស់១គ្រឿង ។ លោកមិនទទួលយកផ្ទះល្អប្រណីតដែល រដ្ឋាភិបាលអ៊ុយរ៉ាហ្គាយបានប្រគល់ជូន ដោយលោករស់នៅផ្ទះនៅកសិដ្ឋានមាន បរិយាកាសស្រស់ស្អាត ដែលជាកម្មសិទ្ធិ របស់ភរិយាលោក ។ និយាយរួមទ្រព្យ សម្បត្ដិរបស់លោកមិនមានអ្វីក្រៅពី រថយន្ដកញ្ចាស់នោះឡើយ ទើបគេផ្ដល់ រហ័ស្សនាមថា ប្រធានាធិបតីក្របំផុត លើពិភពលោក ។
ប្រាក់ខែរបស់លោកទាំងប៉ុន្មានបាន ប្រគល់ទៅឱ្យមូលនិធិមនុស្សធម៌ ដើម្បី ជួយដល់ពលរដ្ឋក្រីក្រ ។ ក្នុងចំនួនប្រាក់ បៀរវត្សរ៍១១ពាន់ដុល្លារក្នុង១ខែ លោក បានចំណាយ២០ភាគរយសម្រាប់គម្រោង នយោបាយនានា នៅសល់ប៉ុន្មានលោក ប្រគល់ដល់មូលនិធិពលរដ្ឋក្រីក្រ ។
ប្រធានាធិបតីអ៊ុយរ៉ាហ្គាយនិងភរិយា មិនមានកូនម្នាក់ណានោះឡើយ ដូច្នេះ លោកក៏មិនត្រូវការទ្រព្យសម្បត្ដិអ្វីនោះ ដែរ ដោយពេលស្លាប់ទៅក៏មិនអាចយក ទៅតាមបាន ដូច្នេះលោកក៏បានសម្រេច បរិច្ចាគប្រាក់ខែរបស់លោកទាំងអស់ ដោយរស់នៅពឹងផ្អែកលើប្រាក់ចំណូល របស់ប្រពន្ធចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុង កសិដ្ឋាន