​​គ្រួសារ​ក្រីក្រ​មានកូន​ពិការ​ស្វិតដៃជើង​៣​នាក់​អំពាវនាវ​រក​គ្រូពេទ្យ​ជួយ​ព្យាបាល​ ​ជម្ងឺ​កូន និង​បានទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​

0

កំពង់ឆ្នាំង​៖​កុមារា​៣​នាក់​ក្នុងចំណោម​បងប្អូន​៤​នាក់​នៅក្នុង​គ្រួសារ​ក្រីក្រ​មួយ មាន​ជម្ងឺ​ស្វិតដៃជើង​ពិការ​ដើរ​មិន​រួច​តាំងពី​អាយុ​៤​ឆ្នាំ​ដូចៗ​គ្នា ដោយសារ​ភាពក្រីក្រ​ឪពុកម្តាយ​គេ​សុំ​អំពាវនាវ​ដល់​លោក​វេជ្ជបណ្ឌិត គ្រូពេទ្យ​ដែលមាន​ចិត្តសប្បុរស​នៅ​ក្នុងប្រទេស ក៏​ដូច​នៅក្រៅ​ប្រទេស​មេត្តាជួយ​សង្គ្រោះ​ព្យា​ល​ជម្ងឺ​ជូន​កូន​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​។​DSC09225

នៅ​ល្ងាច​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០ ១៤ ដោយមាន​ក្តី​អាណិតអាសូរ សប្បុរសជន ក្នុង​ខេត្តកំពង់ឆ្នាំង​មួយក្រុម បាននាំគ្នា​យក​អំ ណោ​យ​ជា​សម្ភារៈ​និង​ថវិកា​មួយចំនួន ទៅ​ផ្តល់ជូន​ឪពុកម្តាយ​កុមារា​ពិការ​ខាងលើ​ដោយ​ផ្ទាល់ដៃ ដល់​លំនៅដ្ឋាន​នៅក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​DSC09228
​ ​លោក ឈាង វ​ណ្ណះ ប្រធាន​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ខេត្ត​ដែល​បាន​ចូលក្នុង​ការផ្តល់​អំ​ណោ យ​ជូន​គ្រួសារ​ក្រីក្រ​ខាងលើនេះ​បានអោយដឹងថា​៖​អំណោយ​មនុស្សធម៌​ដែល​ផ្តល់ជូន​នៅពេលនេះ​រួមមាន​៖ អង្ករ​៥០​គីឡូ មី​៣​កេះ ទឹកត្រី​ទឹ​ស្អី​វ​៤​យួរ និង​ថវិកា​ចំនួន​៧០​ម៉ឺន​រៀល​។​សប្បុរសជន​ដែលជា​ម្ចាស់​អំណោយ​មនុស្សធម៌​នេះ​មាន​៖ ឯកឧត្តម លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ឯកឧត្តម អ៊ុក ពញា ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​ស្រុក​រលាប្អៀរ លោក ជុំ​​សុ​បិ​ន្ត អនុប្រធាន​សហ​ភាស​ហព​ន្ធ័​យុវជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង និង​លោកគ្រូ​អ្នកគ្រូ សិ​ស្សា​នុ​​សិស្ស វិទ្យាល័យ​ប៊ុន​រា​នី ហ៊ុនសែន រលាប្អៀរ​ត្បូង​។​DSC09239
​ ​លោក ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ និង​ស្ត្រី ទិ​ត្យ ច្រឹប អាយុ​៣២​ឆ្នាំ ជា​ឪពុកម្តាយ​កុមារា​ពិកា​
​រទាំង​៣​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​មានកូន​ទាំងអស់​៦​នាក់ ប្រុស​៥​នាក់ ស្រី​ម្នាក់​។​កូន​គាត់​២​នាក់​បាន​ស្លាប់​ក្នុងនោះ​កូនប្រុស​ម្នាក់​បាន​ស្លាប់​ដោយសា​​រ​ជម្ងឺ​ពិការ​ស្វិតដៃជើង​នេះ សព្វថ្ងៃ​កូនប្រុស​៣​នាក់​ទៀត​កំពុង​ពិការ​ដើរ​មិន​រួច​ដោយសារ​ជម្ងឺ​ស្វិ​​តដៃ​ជើង​នេះ​តាំងពី​អាយុ​៤​ឆ្នាំ​ដូចៗ​គ្នា ហើយ​ពួកគាត់​កំពុង​ព្រួយបារម្ភ​ខ្លាំងណាស់​ចំពោះ​កូន​​តូច​អាយុ​ជាង​១​ឆ្នាំ ដោយ​ខ្លាច​គេ​ឆ្លង​ជម្ងឺ​នេះ​ដូច​បងៗ​គេ​ទៀត​។​ពួកគាត់​បានអោយដឹង​ទៀតថា​​ពេល​កូនៗ​គាត់​មាន​ជម្ងឺ​នេះ​គាត់​បាន​យក​ពួកគេ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរ​ពេ ទ្យ​គន្ធបុប្ផា​និង​មន្ទីរពេទ្យ​គៀន​ឃ្លាំង​រួចហើយ​ដែរ តែ​ក្រុមគ្រូពេទ្យ​ប្រាប់ថា​ពេទ្យ​របស់គាត់​អត់​មាន​ថ្នាំ​ព្យាបាល​ជម្ងឺ​នេះ​ទេ មកដល់ពេលនេះ​ពួកគាត់​អស់​លទ្ធភាព​ព្យាបាល​ជម្ងឺ​កូន​ហើយ​។​
​ ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​លោក​សំពះ​អំពាវនាវ​ដល់​សប្បុរស​ជន និង​លោក​វេជ្ជបណ្ឌិត​
​លោកគ្រូ​ពេទ្យ​ជាតិ​អន្តរជាតិ ក្នុងប្រទេស ឬ​ក្រៅប្រទេស​មេត្តាជួយ​សង្គ្រោះ​ព្យាបាល​ដល់​កូនៗ​​របស់​ពួកគាត់ ដោយ​សេចក្តី​ករុណា​មេត្តា​ផង​ចុះ​។​ទន្ទឹមនេះដែរ​ពួកគាត់ សូម​ថ្លែងអំណរគុណ​​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម លោក លោកស្រី​ទាំងអស់​ជា​សប្បុរសជន​ខាងលើ​ដែរ​បាន​​ប្រោសប្រណី​ផ្តល់​អំណោយ​មនុស្សធម៌​ខាងលើ​ជូន​គ្រួសារ​គាត់ និង​សូម​បួងសួង​ដល់​វត្ថុ​ស​ក្ក័​​សិទ្ធ​ក្នុង​លោក​តាម​បីបាច់​ថែរក្សា​ឯ​ឧ​ត្ត​ម និង​អស់លោក លោកស្រី សូម​ជួបប្រទះ​និង​សេចក្តីសុខ​គ្រប់ពេលវេលា​រហូត​តទៅ​៕