បុរស​ល្អ​ធ្វើ​ឲ្យ​គ្រួសារ​និង​សង្គមជាតិ​ឈានឆ្ពោះ​ទៅ​គ្មាន​អំពើ​ហឹ​ង្សា​

0

​ខេត្តស្ទឹងត្រែង​៖​ខេត្តស្ទឹងត្រែង​ប្រារព្វ​ទី​វា​ផ្សព្វផ្សាយ​យុ​ទ្ឋ​នា​ការ​បុរស​ល្អ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព​លោក​កុល​សំអុល​អភិបាលខេត្ត ដើម្បី​បង្ហាញ​ពី​ការចូលរួម ជួយ​រំលែក​ការងារ​គ្នា​ទៅវិញទៅមក​រវាង​បុរស​និង​ស្ត្រី​ផ្លាស់ប្តូរ​នូវ​ភ្នា​ត់​គំនិត​រួមគ្នា​ធ្វើ​ឲ្យ​គ្រួសារ​និង​សង្គមជាតិ​

ឈានឆ្ពោះ​ទៅ​គ្មាន​អំពើ​ហឹ​ង្សា​។
​វិធី​នេះ​បានរៀបចំ​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​មន្ទីរ​កិច្ចការនារី​ខេត្ត​និង​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដោយ​អង្គការ​អភិវឌ្ឍ​ន៏​និង​សន្តិភាព​(​ហៅ​កាត់​ថា​PYD)​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​គោល​កា​ណ៏​ស្នូល​ទាំង​៦​នៃ​យុ​ទ្ឋ​នា​ការ​បុរស​ល្អ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង​ដែលមាន​នាក់​ចូលរួម​ជាង​២០០​នាក់​ឲ្យ​ចូលរួម​ទប់ស្កាត់​នូវ​អំពើហិង្សា​លើ​ស្ត្រី​នឹង​កុមារ​ដើម្បី រក្សា​សុភមង្គល​នៅក្នុង​គ្រួសារ​។​DSC05859

​លោកស្រី​ហ៊ាង​វ​ត្តី​មន្ត្រី​ទំនាក់ទំនង​អង្ក​ការ​PYD​បា​នប​ព្ជា​ក់​ថាះ​យុ​ទ្ឋ​នា​ការ​បុរស​ល្អ​នេះ​គឺជា​យុ​ទ្ឋ​នា​ការ​ថ្នាក់ជាតិ​មួយ ដែលជា​កិច្ច​ផ្ដួចផ្ដើម​ដោយ​ក្រសួង​កិច្ចការនារី នឹង​សំរក​សំរួល​ដោយ​អង្ក​ការ​PYD បាន​អនុវត្ត​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១១​មក ដោយឡែក​ឆ្នាំ​២០១៤​នេះ យើង​បានរៀបចំ​ដង្ហែរ​ក្បួន​ដើម្បី​ផ្សព្វផ្សាយ នូវ​សារ​ទាំង​៦​ដែល​ហើយ​សារ​ទាំងនេះ ត្រូវបាន​គេ​រកឃើញថា អាចឆ្លើយតប​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​បញ្ឈប់​អំ​ហឹ​ង្ស​រវាង​បុរស និង ស្ត្រី​។​DSC05849
លោកស្រី​បន្ថែមថា​៖​សារ​ទាំង​៦​នោះ​រួមមាន​ទី​១​ចូលរួម​បញ្ឈប់​អំពើ​ហឹ​ង្សា​ត​លើ​ស្ត្រី​ទី​២​ចែករំលែក​កិច្ចការ​ផ្ទះ ទី​៣​ដោះ​ប​ព្ហា​ដោយ​ការពិភាក្សាគ្នា ទី​៤​ធ្វើខ្លួន​ជា​គំ​រួ​ល្អ​ក្នុងការ​លើ​កម្ពស់​សមភា​ពរ​វាង​បុរស​នឹង​ស្ត្រី ទី​៥ ធ្វើការ​សំរេចចិត្ត​រួមគ្នា​នឹង ទី​៦​យកចិត្តទុកដាក់​ចំពោះ​បុរស​នឹង​ស្ត្រី​ឲ្យ​បាន​ស្មើគ្នា​។​DSC09215

​លោក កុល សំអុល អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖ ការរួម​គ្នា​បំបាត់​អំពើហិង្សា​លើ គ្រប់​ភាព​ពិតជា​បាន​ចូលរួមចំណែក ធ្វើ​ឲ្យ​សង្គម​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ចំណែក​ក្បួន​ដង្ហែរ​ផ្សព្វផ្សាយ ក៏មាន​ទិសដៅ​ផ្ដល់​សារ​អប់រំ​នឹង​លើកទឹកចិត្ត បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា នឹង​អនុវត្ត​គោល​ការ​ទាំង​៦​នៃ​យុ​ទ្ឋ​នា​ការ បុរស​ល្អ​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។

​ ​លោក​អភិបាលខេត្ត​បាន​បន្ថែមថា​៖​ប្រទេស​កម្ពុជា​ទើបតែ​ឆ្លង​ផុតពី​សង្គ្រាម​ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​រៀបចំ​និង​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ដោយមាន​កិច្ចសហការ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ភ្នាក់ងារ​អន្តរជាតិ​ជាច្រើន​បច្ចុប្បន្ន​កម្ពុជា មាន​សុខសន្ដិភាព​និង​សុ​វត្តិភាព​បរិបូរណ៍ ក៏ប៉ុន្ដែ​ស្ថានភាព​នៃ​សមភាព​យេនឌ័រ​ក្នុងសង្គម​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា នូវជាប​ញ្ហា​ប្រឈម​ដល់​ការអភិវឌ្ឍ​និង​សន្ដិសុខ​សង្គម ដែល​រួមមាន​អំពី​ហឹ​ង្សា​និងការរំលោភបំពាន​លើ​សិទ្ធ​រស់នៅ​គ្រប់បែបយ៉ាង ពិសេស​ស្ត្រី​ជា​អ្នករងគ្រោះ​។​ដូចនេះ​សូម​ឲ្យ​ក្បួន​ដង្ហែរ​ផ្សព្វផ្សាយ​យុទ្ធនាការ​បុរស​ល្អ​នេះ ក្លាយទៅជា​ប្រធានបទ​ថ្មី​មួយទៀត​ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ មិត្ត​ភ័​គ្រ បងប្អូន កូនចៅ និង​ដើម្បី​គ្មាន​អំពី​ហឹ​ង្សា​ក្នុង​ខេត្ត​យើង​ទាំងមូល ៕