ក្រុងប៉ោយប៉ែត៖ទាហ៊ានឈុតខ្មៅថៃជួរមុខ នៅតែបន្តធ្វើសកម្មភាពរាយបន្លាលួស និងធ្វើរបងសង្ក័បិទតាមច្រករបៀងមួយចំនួនធំ នៅប៉ែកខាងត្បូងក្រុងប៉ោយប៉ែត ដែលជាចំណុចឈរជើងរបស់អង្គភាពប៉ូលិសការពារព្រំដែនគោក លេខ៨៩១ បង្កអោយមន្ត្រី ប៉ូលិសក្នុងអង្គភាពខាងលើនោះ ដាច់ស្បៀងអាហារ ពីមួយថ្ងៃទៅមូយ ដោយសារតែច្រករបៀងរបស់ពួកគេកន្លងទៅមានចំណូលហូរចូលច្រើន ឥឡូវនេះត្រូវបានបទអស់ទាំងស្រុងទៅហើយ ។
សូមបញ្ជាក់ដែលថា មានច្រករបៀងតូចធំជាច្រើន ដែលមានប៉ុស្តិរបស់ប៉ូលិសចំនួន៦ ជានាក់គ្រប់គ្រង់ លើច្រករបៀងទាំងនោះ ហើយក៏ត្រូវលោកឧត្តមសេនិយ ផផ្កាយ៤ខេង សុមេត បញ្ជាអោយបិទទាំងស្រុង កាលពីកណ្តាលឆ្នាំ២០១៤កន្លងទៅ ក្រោយមកគេក៏បានសង្គេតឃើញថា ម្ចាស់ច្រករបៀងខាងលើនោះ នាំគ្នាអូសទូក អូសក្បូន កាត់ខ្សែររ៉ត មកដាក់លើគោកអស់ទាំងស្រុង រួមទាំងធ្វើកិច្ចសន្យាជាមួយថ្នាក់លើរបស់គេទៀតផង បើសិនជាគេរកឃើញថា អស់លោកមេប៉ុស្តិណាដែលហ៊ាន អនុញ្ញាតិអោយបទល្មើសព្រំដែន ចេញចូលតាមច្រករបស់ខ្លួននោះ គឺម្ចាស់ច្រកអាចនិងប្រឈមនិងការដកដំណែង រឺជាប់ពន្ធនាគារទៀតផង។
បើស្តាប់តាមសម្តី ពីមហាជនដែលធ្លាប់ចេញចូលតាមច្រករបៀង ប៉ែកខាងត្បូង ក្រុងប៉ោយប៉ែតត្រង់ចំណុច អង្គភាពវរះសេនាតូច ការពារព្រំដែនគោក៨៩១ បានបញ្ជាក់ថា ឥឡូវនេះពួកគាត់មានការលំបាកចេញចូលរកស៊ីក្នុងដីថៃខ្លាំងណាស់ ពលរដ្ឋដ៏ដែលក៏បានបង្ហើបទៀតថា ច្រកដែលបិទធ្ងន់ធ្ងរជាងគេ គឺជាច្រកនៅប៉ែកខាងត្បូងក្រុងប៉ោយប៉ែតនេះតែម្តង ចំពោះច្រកក្នុងស្រុកម៉ាឡៃ ដែលមានច្រករបៀងដែរនោះ ក៏មានធ្វើសកម្មភាពចេញចូលដូចធម្មតា ដោយឡែកច្រករបៀងចាប់ពីវរះសេនាតូចការពារព្រំដែនគោក៩១១ ខាងជើងក្រុងប៉ោយប៉ែតទៅដល់ច្រករបផងស្រុកថ្មពួក ដែលមានវរះសេនាតូចការពារព្រំដែនគោក៨០៧ គឺនៅតែមានការនាំចូលនៅទំនិញល្មើសច្បាប់ជាច្រើន ចូលមកទាំងយប់ទាំងថ្ងៃទៀតផង ជាពិសេសគឺឈើគ្រញូង រថយន្តសង្កូតស្តាំ ម៉ូតូគេចពន្ធគ្រប់ប្រភេទ ដែលកំពុងបន្ត នាំចូលលួចលាក់ជារៀងរាល់ថ្ងៃ បើទួសជាប្រធានគណះបញ្ជាការឯកភាពខេត្ត ទប់ស្កាត់បែបណាក៏ដោយ ក៏វាមិនងាយសាបសូន្យរលត់ទៅស្រួលនោះបានទេ។
បើស្តាប់សម្តីរបស់មន្ត្រីប៉ូលិស ក្នុងអង្គភាពវរះសេនាតូច៨៩១ជាច្រើននាក់ បានត្អូញត្អែរប្រាប់អ្នកកាសែតថា មូលហេតុដើមចមដំបូង គឺខាងឈុតខ្មៅថៃ គេខឹងមកលើប៉ូលិសខ្មែរ ដែលបិទច្រកមុនគេ ហើយមិនបានជូនដំណឹងទៅថៃ ទើបខាងឈុតខ្មៅថៃ គេក្តៅក្រហាយបិទតាមក្រោយតែម្តង តែមានទ្រង់ទ្រាយធំ មន្ត្រីប៉ូលិសខាងលើនោះ ក៏បានបង្ហើបអោយដឹងថា សកម្មភាពបិទច្រករបៀងរបស់ថៃនោះ គឺត្រង់ចំណុចភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រឈមជាមួយនិងភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ ប៉ូលិសដ៏ដែលក៏បានបន្តទៀតថា ថៃនៅតែបន្តធ្វើសកម្មភាពរាយបន្លាលួស តាមខ្សែរបន្ទាត់ព្រំដែនត្រង់ចំណុចខាងលើ មិនត្រឹមតែប៉ុណ្ណោះ គេនាំគ្នាធ្វើរបងបិទសង្ក័បន្ថែមទៀតផង ការត្អែញត្អែររបស់ប៉ូលិសនោះ ក៏បានបង្ហើបអោយដឹងថា ឥឡូវនេះពួកគេដាច់បាយហើយ ដោយសារគ្មាចំណូលចូលដូចមុនៗ រហូតដល់មានមេប៉ុស្តិខ្លះ បានស្រែកត្អូញត្អែរថា គេនាំគ្នាអាវ៉ងប្រាក់ខែមុនដើម្បីយកមកដោះស្រាយអង្គភាពប្រចាំថ្ងៃ របស់ពួកគេទៀតផង ៕




































