កំពង់ឆ្នាំង៖ដោយសារតែមិនបានដាក់ភ្លើងបំភ្លឺនៅពេលយប់ ធុងសាំងនិងដែកទីបជារនាំងឃាំងផ្លូវរបស់ក្រុមហ៊ុនជួសជយលផ្លូវ ត្រូវបានអ្នកបើកបរម៉ូតូពេលយប់បុកដួលរប៉ាត់រប៉ាយ តែសំណាងល្អដែរព្រោះមិនបង្ករបួសដល់អ្នកដ៏ទៃ។ករណីនេះបានកើតឡើងនៅម៉ោង៤ទាបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ
២០១៤ ចំណុចខាងកើតវិមានឯករាជ្យជាប់ជ្រុងមន្ទីរពេទ្យខេត្តផ្នែកខាងជើងក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅលក់បាយបបរនៅចំណុចខាងលើនេះបាននិយាយអោយដឹងថា៖នៅកណ្តាលយប់និងទាបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចខាងលើនេះគេឮសូរសំឡេងដួលធុងសាំងនិងធ្លាក់ដែកទីបជារនាំងឃាំងផ្លូវសំរាប់ធ្វើការជួសជុលផ្លូវចំនួន៣ដង។
នៅព្រឹកឡើងគេឃើញធុងសាំងនិងដែកទីបដួលនិងធ្លាក់រាយប៉ាយពេលថ្នល់ ដែលបង្កឡើងដោយអ្នកបើកបរម៉ូតូនៅពេលយប់ ប៉ុន្តែគេមិនដឹងថាអ្នកបុករបាំងឃាំងផ្លូវនេះរបួសធ្ងន់ឬស្រាលយ៉ាងណានោះទេ។ ប្រជាពលរដ្ឋយល់ថា អ្នកបើកម៉ូតូបុករនាំងឃាំងផ្លូវទាំងអស់នេះពិតជាបើកបរលឿនៗណាស់និងប្រហែលជាស្រវឹងទៀតផង ទើបមើលមិនឃើញធុងសាំងនិងដែកទីបដាក់ឃាំងផ្លូវ។ប៉ុន្តែគ្រោះថ្នាក់នេះក៏ដោយសារក្រុមហ៊ុនជួសជុលផ្លូវក្នុងក្រុងកំពង់ឆ្នាំងមិនដាក់ភ្លើងបំភ្លឺជាប់និងរបាំង។កន្លងមកការដាក់របាំងឃាំងផ្លូវនៅពេលយប់របស់ក្រុមហ៊ុន គេតែងឃើញគាត់ដាក់បំភ្លឺជាប់របាំងឃាំងផ្លូវជានិច្ច ប៉ុន្តែមួយរយះខ្លីមកនេះគេមិនឃើញដាក់ឡើយ មិនដឹងថាមកពីមូលហេតុអ្វី។
កម្មករក្រុមហ៊ុនជួសជុលផ្លូវម្នាក់បានអោយដឹងថា៖កន្លងមកក្រុមហ៊ុនតែងដាក់ភ្លើងបំភ្លឺរបាំងឃាំងផ្លូវនៅពេលយប់ជានិច្ច ប៉ុន្តែភ្លើងបំភ្លឺនិងអាគុយចាប់បំភ្លឺទាំងអស់នោះមួយចំនួនធំត្រូវបានចោរលួចអស់ ប្រហែលមកពីមូលហេតុនេះហើយទើបក្រុមហ៊ុនមិនដាក់ភ្លើងទៀត។ ករណីនេះប្រជាពលរដ្ឋសំណូមពរសំណូមពរក្រុមហ៊ុនជួសជុលផ្លូវមេត្តាជួយដាក់ភ្លើងបំភ្លឺតាមរបាំងឃាំងផ្លូវពេលយប់ផង ដើម្បីកុំអោយមានគ្រោះថ្នាក់ងល់អ្នកធ្វើដំណើរនៅពេលយប់ និងសំណូមពរសមត្ថកិច្ចជួយរក្សាការពារចាប់ពួកចោរដើរលួចនៅពេលយប់ផង ព្រោះបច្ចុប្បន្ននេះគេដឹងថាសមត្ថកិច្ចពិតជាហត់នឿយណាស់ទាំងថ្ងៃទាំងយប់ប៉ុន្តែពួកគាត់ចេញល្បាតតែត្រឹមម៉ោង១២យប់គឺវិលចូលកន្លែងវិញអស់ហើយ ទើបពួក
ចោរធ្វើសកម្មភាពលួចបានបែបនេះ៕




































