ខេត្តពោធិសាត់; បុរសបីនាក់បានស្លាប់គលើគ្នារក្នុងថ្លុកឈាមទាំងកណ្ដាលស្បៃរាត្រីនៅលើបន្ទាត់ផ្លូវជាតិលេខត្រង់ចំនុចចន្លោះគីឡូមែ៉តលេខ១៩៥-១៩៦ ទល់មុខវត្តក្លោងទ្វាវត្តខ្មា កាលពីវេលាមោង១២និង០០នាទីរំលងអាទ្រាធចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤ ក្នុងភួមិស្ដុកស្វាយ ឃុំស្មាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ។ ស្រប់ពេលដែលរថយន្តធុនធំ
មួយគ្រឿងកំពុងចតលើចិញ្ចើមផ្លូវជាតិ ត្រូវជនរងគ្រោះជិះម៉ូតូឌុបគ្មាបីនាក់មកបុកពីក្រោយពេញមួយទំហឹង ។
នគរបាលចរាចរណ៍ផ្លូវគោកស្រុកបាកានប្រាប់ថា ជនរងគ្រោះស្លាប់ទាំង ទី១ឈ្មោះ លី ឡី អាយុ២២ឆ្នាំ ទី២ឈ្មោះ គីម បង អាយុ២៧ឆ្នាំទី៣ឈ្មោះ វី អាយុ២៣ឆ្នាំអ្នកទាំងបីមានទីលំលំភួមិឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។នគរបាលចរាចរណ៍ផ្លូវគោកស្រុកបាកានបានឱ្យដឹងថាមានរថយន្តមួយគ្រឿងពណ៍ស ប្រភេទហីុយា៉ន់ដាយពណ៍ស ពាក់ស្លាក់លេខ កំពង់ធំ ៣A ០៨-៨៣ ធ្វើចរាចរណ៍ពីកើតទៅលិច ស្រាប់តែដល់ចំនុចកើតហែតុខាងលើ រថយន្តនោះក៍ខូច ហើយចតលើចិញ្ចើមផ្លូវខាងស្ដាំ។
ស្រាប់តែពេលនោះក៍មានម៉ូតូជនរងគ្រោះមួយគ្រឿងប្រភេទហុងដាទ្រីម ពណ៍ខ្មៅពាក់ស្លាក់លេខពោធិសាត់១A ៤៣-៩៧ បានឌុបគ្នាបីនាក់ ទំនងជាបើកបរស្រវឹងផង ដោយក្នុងល្បឿនលឿន ក្នុងចរាចរណ៍ស្របទិសគ្នា ក៍ដល់ចំនុចខាងលើ បានបុកគូថរថយន្តចតស្ងៀមនោះពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យបុរសនោះស្លាប់ទាំងបីនាក់ នៅកន្លែងកើតហែតុ ភ្លាមៗតែម្ដង ឯម៉ូតូខូចខាត់ខ្ចេច ហើយតៃកុងរថយន្ដនោះ ឃើញដូច្នោះ ក៍គេចខ្លួនជាមួយព្រូបាត់។ នគបាលចរាចរណ៍ឱ្យដឹងទៀតថា អ្នកទាំងបីបានប្រគលឱ្យខាងក្រុមគ្រួសារមកយកទៅធ្វើបុណ្យ ឯវត្ថតាងទាំងពីយកទៅអធិការដ្ឋាននគបាលបណ្ណោះអាសន្នរងចាំដោះស្រាយជាក្រោយ បន្ទាប់ពីវាស់វែងរូចរាល់។





































