​វិមាន​ដាយ​មិន និង​រាត្រី​បាត់ដំបង បង្ក​នូវ​ការកកស្ទះ​ចរាចរ​ទាំងយប់​ទាំង​ថ្ងៃ​

0

​បាត់ដំបង​: កំណាត់​ផ្លូវ​មួយកន្លែង​ដែល​ចាប់ពី​ក្បាលស្ពាន​សម្តេច ហ៊ុន សែន ត្រើយ​ខាងលិច​រហូតដល់​​កាច់ជ្រុង​ផ្លូវ​លេខ​3 ដោយមាន​ការឆ្លងកាត់​ក្បែរ​បង​សាលាខេត្ត សាលាដំបូង​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ផង​នោះ​គឺមាន​ការកកស្ទះ​ចរាចរ​ទាំងយប់ ទាំង​ថ្ងៃ ដោយសារតែ​នៅក្បែ​

អង្គភាព និង​​មន្ទីរ​ទាំងនេះ​មាន​ភោជនីយដ្ឋាន និង​ក្លឹប​រាត្រី​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការចត​រថយន្ត​ក៏​គ្មាន​សណ្តាប់​​ធ្នាប់ និង​របៀបរៀបរយ​ដែរ ដោយ​គេ​បាន​យក​ទ្រូងផ្លូវ​មក​ធ្វើជា​ចំណតរថយន្ត​ទៅហើយ​. ។​image

គួរ​បញ្ជាក់ដែរថា​បច្ចុប្បន្ន​ការរៀបចំ​សណ្តាប់ធ្នាប់​ក្រុង​គឺ​សាលាខេត្ត​បាន​បញ្ចេញ​នូវ​ស្នាដៃ​
​យ៉ាង​សស្រាក់សស្រាំ​រួមទាំង​អង្គភាព​នានា​នៅ​ជុំវិញ​ខេត្ត​បានធ្វើការ​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត​
​ដើម្បី​រៀបចំ​នូវ​សោភ័ណភាព​ក្រុង​បាត់ដំបង​អោយ​កាន់​តែមាន​ភាពល្អប្រសើរ ក្នុងន័យ​អោយស្រប​​ទៅនឹង​ចំណាត់ថ្នាក់​លេខ​មួយ​លើ​ផ្នែក​ទីក្រុង​ស្អាត​ដែល​ខេត្តបាត់ដំបង​ទទួលបាន​នាពេល​កន្លងមក​.​និង​អោយ​កាន់តែ​មានការ​ទាក់ទាញ​ដល់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ក្នុង​ការចូល​​មក​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ពិសេស​ក្នុង​ក្រុង​បាត់ដំបង​ផ្ទាល់​តែម្តង​. ។​
ផ្ទុយទៅវិញ​ទន្ទឹម​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរខេត្ត ក្រុង​ក៏ដូចជា​មន្ទីរ​នានា​នោះ​
​ក៏​ស្រាប់​តែមាន​ភោជនីយដ្ឋាន និង​ក្លឹប​កំសាន្ត​មួយកន្លែង​បាន​ផុស​ឡើង​នៅ​កណ្តាល​ក្រុង​តែម្តង​ដែល​​ធ្វើអោយមាន​ការកកស្ទះ​ចរាចរ​ស្ទើរតែ​គ្រប់ពេលវេលា មិន​ថា​ពេលព្រឹក​ឬក៏​ពេលយប់​នោះឡើយ​.​ដោយ​ទីតាំង​ទាំងពីរ​នោះ​មានឈ្មោះ ភោជនីយដ្ឋាន រាត្រី​បាត់ដំបង និង​ក្លឹប​កំសាន្ត វិមាន​ដាយ​មិន​​គឺ​ចំនុច​ពីរ​កន្លែង​នេះ​បាន​យក​ទីតាំង​ផ្លូវ​សាធារណ​:​ធ្វើជា​ចំណតរថយន្ត​គឺ​ឈប់​ពាសវាល​ពាសកាល​​ដោយ​ធ្វើអោយ​បាត់បង់​អស់​នូវ​សណ្តាប់ធ្នាប់​សាធារណ​: ពិសេស​នៅក្នុងពេល​រាត្រី​គឺមាន​កំលាំង​​សន្តិសុខ​រត់​ឆ្វេ​ច​ឆ្វាច​ពេញ​ផ្លូវ​ដើម្បី​បង្ហាញ​ដល់ទី​កន្លែង​អោយ​រថយន្ត​ចូល​ចត​. ។​image (1)
ពាក់ព័ន្ធ​ទៅនឹង​អ្នក​មានយស មានទ្រព្យ​សម្បត្តិ និង​មានអំណាច គឺ​ពុំមាន​អង្គភាព​. ជំនាញ​ណា ឬក៏​កំលាំង​សណ្តាប់ធ្នាប់​ចុះមក​ណែនាំ និង​ធ្វើការ​កែប្រែ​ត្រង់ចំនុច​នេះឡើយ​ដែល​គេ​បាន​
​ទុក​បណ្តោយ​ទៅតាម​ទង្វើ​របស់​អស់លោក​ថៅកែ​ទាំងនោះ​តែម្តង​. ។​
ត្រង់ចំនុច​ខាងលើនេះ​គឺ​កំពុងតែ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ជាច្រើន​ដែល​
​គេ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ទី​តាំង​នេះ ព្រោះ​វា​មាន​សភាព​រញ៉េរញ៉ៃ​ពេញ​ទ្រូងផ្លូវ​និង​បង្ក​នូវ​ភាព​កកស្ទះ​​ចរាចរ​ញឹកញាប់​ខ្លាំងពេក ដូច្នេះ​គួរតែ​អាជ្ញាធរ ក៏ដូចជា​កំលាំង​សមត្ថកិច្ច​ជំនាញ​មេត្តា​សំលឹងមើល​​អោយបាន​ច្បាស់​ផង​នៅត្រង់ចំនុច​ខាងលើនេះ ព្រោះ​ជៀសវាង​នូវ​ការប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​​តែ​ធ្វើអោយប៉ះពាល់​ដល់ទី​សាធារណ​: នោះ​វា​មិន​សមរម្យ​ឡើយ​. ៕​