ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៤នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័ស្ថិតនៅភូមិគោដ្ឋាន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណបក្សខេត្តប្រជុំដោះស្រាយរាល់បញ្ហាប្រឈមនៅចំណុចខ្លាំងនិងចំណុចខ្សោយរបស់បក្សរយះពេលកន្លងមក។
កិច្ចប្រជុំវិសាមញ្ញនេះមានការចូលរួម ឯកឧត្តឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន សមាជិកគណះអចិន្ត្រៃយ៍គណះកម្មាធិការ ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុងអឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំវិសាមញ្ញនោះផងដែរ ឯកឧត្តកែគឹមយ៉ានបានមានប្រសាសន៍ថាចណុចខ្សោយរាល់ បញ្ហាប្រឈមនៅក្នុងមូលដ្ឋានរយះពេលកន្លងមកមាន មន្ត្រីគណបក្សមូលដ្ឋានមួយចំនួនពុំទាន់មានក្រុមសីលធម៍វិជ្ជាជីវះក្នុងការគ្រប់គ្រងដឹកនាំឲ្យបានសមស្រប
ដោះស្រាយទំនាស់នានាពុំទាន់មានពេលវេលាជូបជាមួយប្រជាពលរដ្ឋអំពីរឿងទំនាសដីធ្លីបានល្អ ប្រជាពលរដ្ឋមានសតិអារម្មពីតំលៃស្រូវនិងដំឡូងមីចុះថោកគ្មានទីផ្សារនិងថែមទាំង
ជីឡើងថ្លៃទ្វេដង ផ្លូវថ្នល់និងអាងទឹកនៅតែមានបញ្ហា ពលករចំណាកស្រុកខុសច្បាប់នៅតែមានបន្ត សមាជិកមូលដ្ឋានមិនសូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ការយល់ដឹងអំពីតួនាទីភារះកិច្ចនិងរបៀបការងាររដ្ឋបាលនៅមានកំរិតការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តស្រុកក្រុង ឃុំ ភូមិមិនទាន់បានរលូន កត្តាធនធានមនុស្សនៅមានការខ្វះខាតទាំងបរិមាណនិងគុណភាព។
លោកបាននិយាយបន្តថាចំណុចខ្លាំងរបស់គណះបក្សមានគណះបក្សមានគោលការណ៍ដឹកនាំនយោបាយនិងយុទ្ធសាស្ត្រក្នុងការឃោសនានិងវាយបកបានទាន់ពេលវេលាទៅលើគណះបក្សផ្សេងៗ មានរចនាសម្ព័ន្ធចាត់តាំងដឹកនាំគ្រប់គ្រងគណបក្សនិងក្រុមការងារគ្រប់លំដាប់ថ្នាក់បានធ្វើសកម្មភាពដល់មូលដ្ឋានដើម្បីសំណេះសំណាលនិងផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណះបក្សបានល្អ។
លោកបន្តថាមានកម្មវិធីការងារច្បាស់លាស់ការអនុវត្តតាមតួនាទីនិងភារគិច្ចទទួលខុសត្រួវមានកិច្ខសហការគ្នារវាងក្រុមការងារនិងគណបក្សមូលដ្ឋានការងារជួយដោះស្រាយឧបត្ថម្ភចំពោះជនរងគ្រោះថ្នាក់ផ្សេងៗ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ ក្រីក្រជួបការលំបាកបានជាប្រចាំបានល្អទៀតផង៕




































