​ជនជាតិ​កូរ៉េ​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​អូស​ម៉ូតូ​សង់​សេ​១២៥ ជាង​៤​គីឡូ​ដី បណ្តាលអោយ​ឆាបឆេះ ទាំង រថយន្ត និង​ម៉ូតូ ព្រមទាំង​របួសធ្ងន់​ម្នាក់​

0

ខណ្ឌ​សែន​សុខ៖​ ​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​រូបគេ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​សេ​១២៥ ហើយ​ត្រូវ​រថយន្ត​ហ្វ​ត​មួយគ្រឿង​ផ្សេងទៀត ដែល​បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ម្នាក់ បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង នៅ​ចំណុច​ស្តុ​ប​

ត្រឡោកបែក ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​រថយន្ត​ព្យាយាម​បើក​រត់ ទាំង​មាន​ម៉ូតូ​ជាប់​នៅក្រោម​រថយន្ត តាំងពី​ចំណុចកើតហេតុ រហូតមកដល់​ក្នុង​បរិវេណ​កាំ​កូ​ស៊ី​ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ( ចម្ងាយ​៤​គីឡូ​ដី ) ម៉ូតូ​ត្រូវ​កកិត​គ្នា បណ្តាលអោយ​បែក​ផ្កាភ្លើង ហើយ​បង្កអោយមាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង សន្ធោសន្ធៅ​តែម្តងទៅ ។​4

​យោងតាម​ប្រភពព័ត៌មាន ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​បុរស ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង ម៉ាក​ហ្វ​ត ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​ធ្វើដំណើរ​ដោយ​ជនជាតិ​កូរ៉េ​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ ក្នុងទិសដៅ​បញ្ច្រាស បុក​ចំ​ពីមុខ​ពេញទំហឹង ។3

ប៉ុន្តែ​អ្វីដែល​ការកត់សម្គាល់​នោះ គឺ​ពេលដែល​រថយន្ត​បើក​ដល់​ចំណុច កាំ​កូ​ស៊ី​ធី​នោះ រថយន្ត​និង​ម៉ូតូ ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយសារតែ​មានការ​ក​កិត​គ្នា​យ៉ាងខ្លាំង រវាង​រថយន្ត និង​ម៉ូតូ​ធ្វើអោយមាន​ផ្ការ​ភ្លើង​បែក​ឡើង ទើប​បណ្តាលអោយ​មានកា​រ​ឆាបឆេះ បែបនេះ​តែម្តងទៅ ។ ម្យ៉ាងវិញទៀត​អាច​បណ្តា​មកពី ម៉ូតូ​ត្រូវ​គៀប​ក្រោម​រថយន្ត​ហើយ​អូស​ឆ្ងាយ​ពេក ធ្វើ​ម៉ាស៊ីន​ម៉ូតូ​ក្តៅ ហើយ​ឆេះ​តែម្តងទៅ​ក៏​ថា​បាន នេះ​បើតាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​។​2

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ព្រមទាំង​ឃាត់​ទាំង​ម្ចាស់​រថយន្ត​យកទៅ​កាន់ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕